មិនងាយមានទេ! អ្នកកើតឆ្នាំទាំង៣នេះ ថ្ងៃស្អែកទោះរាសីប្រចាំថ្ងៃបែបណាក៏សំណាងតែមានតាមជាប់ខ្លួន!

យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ ទោះបីជាថ្ងៃស្អែករាសីប្រចាំថ្ងៃស្រុតចុះ មធ្យម ឬឡើងខ្ពស់ ក៏លាភសំណាងនៅតែតាមជាប់ខ្លួនអ្នកជានិច្ច។

ឆ្នាំម្សាញ់៖ នៅថ្ងៃស្អែកនេះ បើ​លោក​អ្នក​មាន​ការចាត់ចែង​កិច្ច​ការងារ​ចាស់​ឬ​កិច្ចការ​ដែល​នៅ​សេសសល់​ពី​មុន​មក​តែង​ផ្តល់​ផល​ល្អ​នៅពេល​ក្រោយ​វិញ​ជា​និច្ច​។ ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាស​ល្អ​ក្នុង​ការផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​

ឆ្នាំវក៖ នៅ​ថ្ងៃស្អែកនេះ​លោក​អ្នក​មាន​អារម្មណ៍​ភ្លឺ​ថ្លា​ហើយ​ពិសេស​អាច​មាន​ដំណឹង​ល្អ​ថែមទៀត​។ ​ក្រៅពី​នេះ​បើ​មានការ​ប្រកបការងារ​តែង​ត្រូវ​ចៅហ្វាយនាយ​ឬ​អ្នកគ្រប់គ្រង​ពេញចិត្ត​ដែល​ផ្តល់​ផលប្រយោជន៍​អ្វី​មួយ​ឱ្យ​សប្បាយចិត្ត​។ ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ចម្រើន​លូតលាស់​និង​បើ​ចង់​រើ​ទី​កន្លែង​លក់ដូរ​ឬ​ផ្លាស់ប្តូរ​កន្លែង​លក់ដូរ​អ្វីមួយ​តែង​ផ្តល់​ផល​ល្អ​ផងដែរ​។

ឆ្នាំជូត៖ នៅថ្ងៃស្អែកនេះ បើ​ទោះបី​ស្ថិត​នៅ​ដំណើរ​ជីវិត​រដិបរដុប​ក៏ពិតមែន ប៉ុន្តែ​ជាថ្ងៃ​ល្អ​បើ​លោក​អ្នក​ខិតខំ​ពុះពារ​កិច្ចការ​នោះ​ឃើញ​ថា​តែង​ដំណើរការ​ទៅ​មុខ​ជា​និច្ច​។ ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវ​ទឹកក្តី​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផងដែរ​៕