យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ គឺជាលាភសំណាងរបស់គ្រួសារ ហើយបើគ្រួសារណាមានវត្តមានអ្នកទាំងនោះដឹងតែមានវាសនាខ្ពង់ខ្ពស់ហើយ។
ឆ្នាំម្សាញ់៖ ក្នុងគ្រួសារណាមានអ្នកឆ្នាំនេះនៅជាមួយ នោះប្រាកដជាប្រកបដោយកិត្តិយស និងទទួលបានការគោរពពីអ្នកដទៃជានិច្ច។ ទោះបីជាជីវភាពអ្នកនៅពេលនេះហាក់បីដូចជាមិនទាន់ធូរធារខ្លាំងក៏ដោយចុះ តែមិនយូរទេទុក្ខលំបាកទាំងអស់នឹងត្រូវរសាយបាត់ពីអ្នកទៅហើយនៅពេលអ្នកកាន់តែវ័យជ្រេទៅ ទ្រព្យសម្បត្តិក៏សម្បូរហូរហៀរដែរ។
ឆ្នាំជូត៖ ជាឆ្នាំមានសំណាងធំគ្រួសារណាមានសមាជិកអ្នកកើតឆ្នាំនេះនៅជាមួយ គ្រួសារនោះនឹងជួបប្រទះនូវភាពរីកចម្រើន រុងរឿងនាពេលអនាគតមិនខានឡើយ ព្រោះជោគរាសីរបស់អ្នកឆ្នាំខាលនេះកើតមកជាមួយភ័ព្វសំណាងដែលនឹងត្រូវតម្រូវឱ្យក្លាយជាអ្នកមានទ្រព្យធនហូរហៀរនៅពេលដែលគេមានវ័យរាងច្រើនបន្តិច ហើយលុយកាក់នឹងត្រូវរត់សំដៅមករកលោកអ្នកដល់ក្នុងផ្ទះតែម្តង។
ឆ្នាំមមី៖ គ្រួសារណាដែលមានសមាជិកអ្នកកើតឆ្នាំនេះនៅជាមួយ គ្រួសារនោះនឹងជួបប្រទះនូវភាពរីកចម្រើន រុងរឿងនាពេលអនាគតមិនខានឡើយ ព្រោះជោគរាសីរបស់អ្នកឆ្នាំនេះកើតមកជាមួយភ័ព្វសំណាងដែលនឹងត្រូវតម្រូវឱ្យក្លាយជាអ្នកមានទ្រព្យធនហូរហៀរនៅពេលដែលគេមានវ័យរាងច្រើនបន្តិច ហើយលុយកាក់នឹងត្រូវរត់សំដៅមករកជាប្រាកដ៕