នៅថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឡើងខ្ពស់ត្រដែត ម្ល៉ោះហើយអំណោយផលល្អក្នុងការប្រកបកិច្ចការងារ បញ្ហាប្រាក់កាសជឿនលឿនទៅមុខ ដែលធ្វើឱ្យចៅហ្វាយនាយពេញចិត្តផង។ សម្រាប់ការប្រកបការងារឃើញថាជឿនលឿនទៅមុខនិងហុចផ្លែផ្លាមកវិញគ្រាន់ជាទីពេញចិត្តផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅពេលនេះត្រូវរួសរាន់ពីព្រោះថាបើលោកអ្នកខិតខំច្រើនប៉ុនណាផលដែលទទួលបានក៏តែងឆ្លើយតបច្រើនទៅតាមនោះផង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយនិងផ្អែមល្ហែមគួរសម៕
ឆ្នាំឆ្លូវ៖ រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកអាចទួលរងការប៉ះទង្គិចទៅខាងផ្លូវមិនល្អណាមួយកើតឡើងគប្បីមានការប្រយ័ត្នប្រយែង។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏តែងជួបរឿងរាវប្រទាំងប្រទើសនិងជាពិសេសអ្នកដែលទទួលរងការប៉ះទង្គិចច្រើនជាងគេបំផុតគឺស្ត្រីតែម្តង។ អ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបង្កជម្លោះឬលោភលន់អ្វីឡើយបើពុំនោះទេផលអាក្រក់ៗអាចនឹងកើតមានបានគ្រប់ពេលទាំងអស់។ សេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខយឺតហើយងាយថយក្រោយណាស់៕
ឆ្នាំខាល៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះបើទោះធ្វើអ្វីក៏ដោយលោកអ្នកតោងតែមានការប្រយ័ត្នប្រយែងនិងគិតឱ្យបានគ្រប់ជ្រុងជ្រោយពីព្រោះផលលំបាកងាយធ្លាក់មកត្រូវរែកពន់ណាស់។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយក្នុងថ្ងៃនេះមានភាពប្រទាំងប្រទើសច្រើននិងពិសេសឱ្យប្រយ័ត្នជម្លោះវិវាទកើតឡើង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីយកភាពចង់ចាញ់ឈ្នះគ្នាដាក់ក្នុងចិត្តច្រើនពេកបើពុំនោះទេកើតមានតែភាពរកាំរកូសឥតឈប់ឈរឡើយ៕
ឆ្នាំថោះ៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបញ្ហាមិនល្អបានចៀសឆ្ងាយ ហើយរឿងរាវល្អៗបានចូលមកជំនួសវិញ។ ទាំងស្ត្រីបុរសផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារការបណ្តាក់ទុន ការចរចាឬចុះហត្ថលេខាអ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។ សម្រាប់លោកអ្នកដែលប្រកបរបររកស៊ីជួញដូរក្នុងពេលនេះមានការរីកលូតលាស់គួរសម ហើយបើចង់ពង្រីកមុខរបរថ្មីឬមានការបណ្តាក់ទុនរកស៊ីក្នុងអ្វីមួយតែងផ្តល់ផលល្អៗមកខ្លួនវិញយ៉ាងដូចសមប្រកប។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីជួបភាពរកាំចិត្ត និង មិនសូវទុកចិត្តទុកគ្នាប៉ុន្មានទេគឺភាពប្រចែប្រច័ណ្ឌកំពុងចូលលុកលុយច្រើន៕
ឆ្នាំរោង៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើលោកអ្នកចង់ពឹងពាក់ឬខ្ចីប្រាក់កាសពីនរណាម្នាក់តែងអាចសម្រេចជោគជ័យនិងបានតាមការគ្រោងទុកត្រឡប់មកវិញ។ នៅថ្ងៃនេះដែរដោយសារដួងរាសីឡើងខ្ពស់ហេតុនេះផ្តល់ផលល្អក្នុងការសម្រុកការងារឬទំនាក់ការងារអ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ វិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាគ្រាន់បើ៕
ឆ្នាំម្សាញ់៖ រាសីល្អជាមធ្យម។ ការរស់នៅងាយជួបរឿងរាវប្រទាំងប្រទើសជាមួយក្រុមមនុស្សណាស់គប្បីមានការប្រយ័ត្នប្រយែង។ ការបំពេញការងារមានការរីកលូតលាស់យឺត ហើយទាល់តែខិតខំខ្លាំងបន្តិចទើបទទួលជោគជ័យកិច្ចការធំៗមួយចំនួន។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាផ្លូវគោកផ្លូវទឹកឬផ្លូវអាកាសក្តីទោះលោកអ្នកខិតខំប៉ុនណាបានត្រឹមមួយទប់ទល់ ហើយបើឱ្យសល់ធំដុំនោះគ្មាននោះឡើយ។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកើតមានការចាប់កំហុសនិងយកភាពប្រចែប្រច័ណ្ឌដាក់ខ្លួនច្រើននាំឱ្យកើតការកាំចិត្តមិនតិចទេ៕
ឆ្នាំមមី៖ រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះទោះបីធ្វើអ្វីក៏ដោយលោកអ្នកមិនត្រូវមានក្តីសង្ឃឹមឱ្យខ្លាំងក្លាពេកដែរព្រោះថាផលអាក្រក់ៗនោះក៏មានតាមជាប់មួយចំនួនដែលត្រូវពិបាកឆ្លងកាត់ផង។ ក្នុងពេលនេះដែរលោកអ្នកកើតមានបញ្ហាក្នុងដំណើរជីវិតបន្តិចពិសេសការងារជួបរឿងខ្វាយខ្វល់ច្រើនតែយ៉ាងណាក៏មិនជួបព្យុះភ្លៀងដែលរហូតស្រាយមិនចេញនោះដែរ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ វិញបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេតែយ៉ាងណាត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនចាញ់បោកគេ។ រីឯបញ្ហាស្នេហាប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕
ឆ្នាំមមែ៖ រាសីស្រុតចុះ។ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះនាំឱ្យមានការប្រែប្រួលទាំងខាងអារម្មណ៍ និងកិច្ចការងារមួយចំនួនផង។ ការប្រកបការងារតែងមានបញ្ហារាំងស្ទះ ហើយពិសេសអាចមានទាស់សម្តីជាមួយអ្នកនៅក្បែរខ្លួនបន្តិចបន្តួចផង។ អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការបង្កការថ្នាំងថ្នាក់ និង មានការនឿយណាយផ្លូវចិត្តច្រើន៕
ឆ្នាំវក៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារ ឬចរចាក្នុងរឿងអ្វីមួយពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីពេញចិត្ត។ នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ដូចនេះបើមានការដាក់គម្រោងការឬណាត់ធ្វើអ្វីមួយជាមួយនរណាម្នាក់តែងមានការសហការពីអ្នកដទៃបានយ៉ាងល្អ។ ក្រៅពីនេះបើលោកអ្នកមានការសម្រុកការងារពេញទីនោះផ្លែផ្កាហុចមកវិញក៏តែងឆាប់រហ័សផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកចេញធ្វើជំនួញទីជិតឆ្ងាយត្រូវចេះធ្វើសត្រូវឱ្យក្លាយជាមិត្ត ហើយត្រូវចេះបើកចិត្តឱ្យទូលាយដោយមិនត្រូវយកភាពឈ្នានីសដាក់ខ្លួននោះទើបអ្វីៗល្អប្រពៃបំផុត។ រីឯបញ្ហាស្នេហាប្រុសស្រីមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អប្រពៃ៕
ឆ្នាំរកា៖ រាសីខ្ពស់ត្រដែត។ បញ្ហាប្រាក់កាស និងសុខភាពមិនចោទជាបញ្ហាទេតែយ៉ាងណាបញ្ហាផ្លូវចិត្តមិនទាន់ធូរស្បើយនៅឡើយទេពីព្រោះថាការតានតឹងនៅតែកើតមាន។ កិច្ចការងារតូចធំលោកអ្នកអាចសម្រុកពេញទីបានហើយ ពីព្រោះថាផលល្អៗតែងហុចមកវិញគ្រាន់ជាទីកក់ក្តៅផ្លូវចិត្ត។ អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរមានភាពកាក់កបគួរសម ហើយបើមានជួញទីជិតឆ្ងាយទៀ់តសោតក៏អាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការជឿនលឿនទៅមុខលឿនតែយ៉ាងណាឱ្យប្រយ័ត្នបើថយក្រោយនោះក៏លឿនវិញដែរ៕
ឆ្នាំច៖ រាសីស្រុតចុះ។ ទាំងស្ត្រីបុរសការរស់នៅក្នុងក្រុមគ្រួសារលោកអ្នកគួរប្រកាន់ភាពស្លូតបូតដោយនិយាយឱ្យតិច ធ្វើឱ្យច្រើនទើបគ្មានរឿងរាវចម្រូងចម្រាសកើតឡើង។ នៅថ្ងៃនេះធ្វើអ្វីក៏ដោយលោកអ្នកបើមានការពិចារណាបានល្អនោះគឺមិននាំឱ្យ បាត់បង់ប្រាក់កាស ត្រូវទទួលរងខូចចិត្តឬខាតពេលវេលាផង។ អ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវយកភាពឈ្នានីសឬមាត់ឌឺដងដល់អ្នកដទៃឡើយព្រោះងាយកើតជម្លោះវិវាទណាស់ ហើយស្រួលមិនស្រួលកើតរឿងរាវប្រកាប់ប្រចាក់គ្នាថែមទៀត។ រីឯបញ្ហាស្នេហាប្រុសស្រីមិនត្រូវឆេវឆាវខឹងច្រឡោតតោតតូងនាំតែជួបបញ្ហាល្អក់កករឥតឈប់ឈរចំពោះគ្នា ៕
ឆ្នាំកុរ៖ រាសីល្អជាមធ្យម។ សម្រាប់ស្ត្រីមិនត្រូវមាត់ឥតគម្របប្រយ័ត្នកើតរឿងរាវជម្លោះវិវាទ ហើយមកលំបាកនៅគ្រាខាងមុខ។ នៅថ្ងៃនេះដំណើរជីវិតស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបបន្តិច ម្ល៉ោះហើយទោះធ្វើអ្វីក៏តែងមិនសម្រេចតាមគោលដៅឬមានការជឿនលឿនទៅមុខដូចគាប់បំណងនោះឡើយ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក៏ដូច្នេះដែរការចង់បោះទុនទៅលើអ្វីមួយត្រូវមើលមុខមើលក្រោយព្រោះផ្លែផ្កាទទួលបានមកវិញមានភាពយ៉ាប់យ៉ឺនសម្បើមណាស់ដែរ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីជួបបញ្ហាប្រទាំងប្រទើសក៏ច្រើន ឯការផ្អែមល្ហែមក៏ច្រើន៕