យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់ស្ដេចហោនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំទាំង២ខាងក្រោមនេះ នៅថ្ងៃស្អែកលាភសំណាងនឹងហូរចូលតាំងពីព្រឹកតែម្ដង។
ឆ្នាំឆ្លូវ៖ នៅព្រឹកស្អែកនេះលោកអ្នកមានង៉ូវហេងខ្លាំង លេខហុងស៊ុយ៥៧១។ ដួងរាសីនៃសំណាងរបស់លោកអ្នកនៅតែល្អប្រសើរ ទោះធ្វើអ្វីក៏ដោយឃើញថាហុចផលមកវិញជាទីកក់ក្តៅ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ ទោះលោកអ្នកជួញទីជិតទីឆ្ងាយតែងផ្តល់ផលមកវិញផ្ទួនៗ។
ឆ្នាំជូត៖ នៅព្រឹកស្អែកនេះ យីអ៊ុនឡើងស្រឺត ចាត់ថាជាពេលវេលាដែលលោកអ្នកត្រូវទទួលលាភធំចូលមកក្នុងជីវិតយ៉ាងបរិបូណ៌។ សម្រាប់លោកអ្នកដែលរង់ចាំទាក់ទងប្រាក់កាក់ រង់ចាំការងារ រង់ចាំដំណឹងល្អដទៃទៀតរមែងមានការឆ្លើយតបជាផលល្អមកវិញសមតាមបំណងប្រាថ្នា៕