យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំកុរ,ច,ម្សាញ់ នឹងមានលាភសំណាងជាច្រើនចូលមកនៅរង្វង់បីថ្ងៃខាងមុខ ហើយរាល់បញ្ហាដែលធ្លាប់កើតមានក៏រសាយបាត់អស់ផងដែរ។
ឆ្នាំកុរ៖ នៅរង្វង់បីថ្ងៃខាងមុខនេះ លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ បើលោកអ្នកចង់ធ្វើការដាក់ទុនរកស៊ីឬចរចារឿងសំខាន់អ្វីមួយគឺជាឱកាសល្អបំផុតនឹងទទួលបានផ្លែផ្កាតបមកវិញឥតគណនា។ ជាពិសេសបញ្ហាស្នេហាគូស្វាមីភរិយា កំលោះក្រមុំ មេម៉ាយ ពោះម៉ាយមានតែភាពស្រស់ស្រាយនិងផ្អែមល្ហែមរកគ្នាយ៉ាងខ្លាំង។
ឆ្នាំច៖ នៅរង្វង់បីថ្ងៃខាងមុខនេះ លោកអ្នកធ្វើការងារអ្វីរមែងបានជោគជ័យភ្លាមៗ មាស ប្រាក់ហូរចូលពេញៗដៃ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញចំណេញលើសលប់។ ការធ្វើដំណើរទៅទីឆ្ងាយជិតជួបតែសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។
ឆ្នាំម្សាញ់៖ នៅរង្វង់បីថ្ងៃខាងមុខនេះ លោកអ្នកមានលាភមានជ័យ មានសំណាងខ្ពស់ មានលុយ មាស ប្រាក់ហូរចូលពេញទូ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ច ឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រៃគួរជាទីកក់ក្តៅ៕