នៅថ្ងៃច័ន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីល្អជាមធ្យម។ ការរស់នៅក្នុងរង្វង់គ្រួសារលោកអ្នកត្រូវតែចេះអត់ឱនឱ្យគ្នាទើបមានភាពសុខដុមនិងប្រាក់កាសមិនសូវហូរធ្លាយចេញ។ ការប្រកបការងារលោកអ្នកឆាប់មានការប៉ះទង្គិចជាមួយមនុស្សនៅក្បែរខ្លួនណាស់ គប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបពុំមានបញ្ហាចម្រូងចម្រាសណាមួយនាំត្រូវឈឺក្បាល។ អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះការរកផលចំណូលជួបការលំបាក ហើយទាល់តែស្វះស្វែងបន្តិចទើបប្រាក់កាសហូរចូលគ្រាន់ធូរទៅរួច។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំ ពេលវេលាល្អក់កករ ចំពោះគ្នាបានកន្លងផុត ហើយបើមានជម្លោះវាវាទក៏ជាពេលវេលាល្អក្នុងការដោះស្រាយហើយ៕
ឆ្នាំឆ្លូវ៖ រាសីខ្ពស់ត្រដែត។ ការរស់នៅមានភាពសុខដុមគួរសម ហើយបើចង់ពឹងពាក់អ្នកដទៃឃើញថាក៏តែងសម្រេចជោគជ័យភាគច្រើនត្រឡប់មកវិញ។ នៅថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អ កិច្ចការងារមានការជឿនលឿនទៅមុខ និងប្រាក់កាសក៏មានភាពល្អប្រសើរដែរ។ ក្រៅពីនេះបើលោកអ្នកជាបាវ បម្រើឬកម្មករក៏តែងត្រូវបានចៅហ្វាយនាយអាណិតស្រឡាញ់លែងចាប់ថ្នាំងថ្នាក់ច្រើនផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសម ម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មីឬបណ្តាក់ទុនបន្ថែមព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការយល់ចិត្តចំពោះគ្នាគ្រាន់គាប់ប្រសើរ និងកំពុងស្រស់ស្រាយប្រពៃណាស់ដែរ៕
ឆ្នាំខាល៖ រាសីស្រុតចុះ។ សម្រាប់ស្ត្រីនៅលីវមិនត្រូវទុកចិត្តក្រុមមនុស្សភេទផ្ទុយគ្នាដោយនៅទីស្ងាត់ជ្រងំឬដាច់សង្វែងប្រយ័ត្នអស់ទាំងប្រាណទាំងខ្លួនហើយត្រូវមកខូចអនាគតថែមទៀត។ នៅថ្ងៃនេះដួងរាសីមិនគាប់ប្រសើរទេ ដូចនេះបើទោះបីលោកអ្នកធ្វើអ្វីក៏តែងផ្តល់ផលមិនល្អដូចការគិតទុកទេ ឯបញ្ហាខ្លះអាចជួបនូវរឿងរាវហួសពីការស្មានទុកផង។ អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់ច្រើនទ្បើយប្រយ័ត្នជួបរឿងដូចពាក្យចាស់ថាពេលឱ្យជំពាក់ធូរដូចទឹកហូរឯការសងមកវិញតឹងដូចអូសឬស្សីបញ្ច្រាសចុង ហើយស្រួលមិនស្រួលកើតមានជម្លោះវិវាទបែបស៊ីសាច់ហុតឈាមគ្នាថែមទៀត។ សម្ព័ន្ធស្នេហាប្រុសស្រីមិនមានការជឿនលឿនទៅមុខទេ ហើយបើសេសអាចមានក្រុមមនុស្សចូលមកនាំកើតបញ្ហាមិនសូវចេះចប់ថែមទៀត៕
ឆ្នាំថោះ៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកងាយជួបបញ្ហាបាក់បែក និង រឿងរាវញាំញីណាស់ផង ដូចនេះសំខាន់ត្រូវប្រយ័ត្នប្រយែងបញ្ហាអារម្មណ៍បើពុំនោះនឹងជួបបញ្ហាណាមួយឈានចូលជាក់ជាពុំខាន។ ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការជួបស្ថានភាពលំបាកក្នុងការរកប្រាក់ចំណូល ឯការចាយវាយទៀតសោតគ្រប់សារពើធ្វើឱ្យមិនសូវសុខស្រួលខ្លួនប៉ុន្មានទេ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរថយក្រោយ និង តែងទាស់ពាក្យសម្តីជាមួយគ្នាច្រើនបន្តិច៕
ឆ្នាំរោង៖ រាសីល្អជាមធ្យម។ លោកអ្នកតែងមានរឿងរាវប្រទាំងប្រទើសនិងមានរឿងសៅហ្មងច្រើនយាយី។ ការប្រកបការងារឃើញថាពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។ អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញបើលោកអ្នកមានការខិតខំហើយរវៀសរវៃក្នុងមុខទំនិញខ្លះក៏អាចរកផលចំណូលចូលធូរគ្រាន់ស្រួលចិត្ត។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានភាពសុខដុមល្អតែយ៉ាងណាភាពប្រចែប្រច័ណ្ឌនៅតែលុកលុយនៅឡើយទេ៕
ឆ្នាំម្សាញ់៖ រាសីខ្ពស់ត្រដែត។ ក្នុងរង្វង់គ្រួសារបើធ្លាប់តែមានភាពអួអាប់ប្រែមកល្អប្រសើរ ហើយកំពុងកើតមានវាលកាលកុម្ពត្រជាក់ត្រជុំឡើងវិញ។ នៅថ្ងៃនេះដោយសារដំណើរជីវិតល្អប្រសើរដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកធ្វើដំណើរក្នុងកិច្ចការងារអ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតមកវិញគ្រាន់កក់ក្តៅជានិច្ច។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលាភធ្លាប់តែបោលហួសឬជួបភាពតានតឹងបានផ្លាស់ប្តូរមកធូរស្រាល ហើយបើមានក្រុមអតិថិជនជំពាក់ប្រាក់កាសគេអាចយកមកសងវិញទៀតផង។ សម្ព័ន្ធស្នេហាប្រុសស្រីមានការរីកលូតលាស់ទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំមមី៖ រាសីល្អជាមធ្យម។ ការរស់នៅដោយការចេញក្រៅផ្ទះឬការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នរោគជំងឺបៀតបៀនយាយីដោយប្រការណាមួយ។ នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកមានការរីកលូតលាស់សន្សឹមៗទៅមុខតែយ៉ាងណាឱ្យប្រយ័ត្នបញ្ហាជម្លោះ ពីព្រោះងាយកើតឡើងជាងសព្វមួយដង។ ការប្រកបការងារមានការជឿនលឿនទៅមុខយឺតបន្តិច ហើយងាយកើតបញ្ហាច្រើនផង។អ្នកប្រកបរបររកស៊ីជួញដូរវិញពុំផ្តល់ជោគលាភល្អទេ ដូច្នេះទោះធ្វើអ្វីក៏មិនអាចធ្វើដោយធ្វេសប្រហែស ឬ ធ្វើដោយក្តីក្តៅក្រហាយបានដែរបើពុំនោះទេនឹងជួបផលអាក្រក់ណាមួយនៅពេលក្រោយជាក់ជាពុំខាន។ បញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការថ្នាំងថ្នាក់ចំពោះគ្នាច្រើន ដូចនេះលោកអ្នកចាំបាច់ត្រូវកាត់បន្ថយជម្លោះវិវាទខ្លះទើបប្រសើរ៕
ឆ្នាំមមែ៖ រាសីល្អជាមធ្យម។ ក្នុងរង្វង់គ្រួសារចូរប្រយ័ត្នអ្នកក្រៅចាក់ដោតនាំកើតជម្លោះវិវាទដោយប្រការណាមួយ។ ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សនាំទុក្ខមកឱ្យដោយប្រការណាមួយ។ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនមានអ្វីប្រទាំងប្រទើសគួរកត់សម្គាល់ទេគឺដូចសព្វមួយដងហើយបញ្ហាមួយចំនួនទោះធ្លាប់យាយីអុកឡុកក៏បានធូរស្បើយមួយកម្រិតដែរ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញទីជិតឆ្ងាយមិនសូវជោគជ័យដូចបំណងប៉ុន្មានទេឬអាចនិយាយបានថាគ្រាន់មួយទប់ទល់។ គូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានការចង់ចាញ់ឈ្នះនិងងាយមានជម្លោះវិវាទណាស់គួរមានការប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបចៀសផុតពីជម្លោះកើតឡើងទៅរួច៕
ឆ្នាំវក៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកនៅតែល្អប្រសើរដដែលទេ ម្ល៉ោះហើយការរស់នៅ មានភាពរលូនល្អ និង ធ្វើអ្វីតែងទទួលនូវលទ្ធផលគ្រាន់ជាទីពេញចិត្ត។ ការប្រកបការងារ បើលោកអ្នកបានសម្រេចចិត្តអ្វីមួយល្អប្រសើរពីមុនមកឃើញថាតែងផ្តល់ផលល្អនឹងហុចជាផ្លែផ្កាឱ្យឃើញទៀតផង។ អ្នកប្រកបរបររកស៊ីជួញដូរទាំងស្ត្រីបុរសតែងផ្តល់ផលល្អ ហើយទោះចង់បណ្តាក់ទុនរកស៊ីឬធ្វើអ្វីមួយតែងហុចផ្លែផ្កាដូចសមប្រកបជានិច្ច។ បញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខនិងផ្អែមល្ហែមប្រពៃណាស់៕
ឆ្នាំរកា៖ រាសីខ្ពស់ត្រដែត។ ទាំងស្ត្រីបុរសរាល់បញ្ហាឧបទ្រពចង្រៃចាកចេញឆ្ងាយ ហើយរឿងរាវល្អៗបានហូរចូល ហេតុនេះធ្វើឱ្យលោកអ្នកសប្បាយចិត្តសប្បាយកាយគ្រាន់គាប់ប្រសើរបន្តិចវិញ។ ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះអាចមានដំណឹងល្អអ្វីមួយឱ្យសប្បាយចិត្តឬពិសេសអាចមានជោគលាភហូរចូលផង។ អ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតឆ្ងាយលោកអ្នកត្រូវចេះធ្វើសត្រូវឱ្យក្លាយជាមិត្ត ហើយត្រូវចេះបើកចិត្តឱ្យទូលាយដោយមិនត្រូវយកភាពឈ្នានីសដាក់ខ្លួននោះទើបអ្វីៗលូតលាស់និងមានក្តីចម្រុងចម្រើនទៅមុខ។ រីឯបញ្ហាស្នេហាប្រុសស្រីមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អណាស់៕
ឆ្នាំច៖ រាសីល្អជាមធ្យម។ ទាំងស្ត្រីបុរសក្នុងពេលនេះដែរលោកអ្នកពុំសូវមានចិត្តក្នុងការបំពេញការងារទាំងក្នុងនិងក្រៅផ្ទះឡើយដូច្នេះត្រូវតែប្រមូលអារម្មណ៍ខិតខំបន្តទៅទៀតដើម្បីចៀសវាងការធ្លាក់ទឹកដោយមិនដឹងខ្លួន។ ក្នុងថ្ងៃនេះទោះបីការងារតូចធំដែលលោកអ្នកបំពេញបើមានការខិតខំពុះពារនោះផលសម្រេចតែងហុចឱ្យមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការរកាំចិត្តព្រោះតែការជួញទីជិតឆ្ងាយផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេ ហើយទោះខិតខំប៉ុនណាក៏បានត្រឹមមួយទប់ទល់ដែរ។ រីឯបញ្ហាប្រុសស្រីលោកអ្នកមិនគប្បីលង់លក់តែក្នុងរឿងសេចក្តីស្នេហាខុសរបៀបដែលនាំឱ្យខូចអនាគតដោយប្រការណាមួយនាថ្ងៃខាងមុខ៕
ឆ្នាំកុរ៖ រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងពិសេសរឿងរោគជំងឺ និងឧប្បត្តិហេតុណាមួយឈានចូល។ ការប្រកបការងារក៏ដូច្នេះដែរគឺមានការរាំងស្ទះ និង ជួបឧបសគ្គច្រើន។ អ្នកប្រកបរបររកស៊ីជួញដូរកុំសូវលោភលន់ច្រើនព្រោះមិនដូចនេះមិនត្រឹមលាភហេងបោលហួសទេគឺអាចត្រូវបង់កម្លាំងទទេទៀតផង។ សម្រាប់ការធ្វើដំណើរឆ្ងាយជិតឱ្យប្រយ័ត្នឧប្បត្តិហេតុយាយីបន្តិចពិសេសមិនត្រូវសេពគ្រឿងស្រវឹងក្នុងការបើកបរនោះឡើយ។ រីឯបញ្ហាស្នេហាវិញជួនផ្អែមល្ហែម ជួនទាស់ទែង និងពេលខ្លះទៀតក៏មានអ្នកទី៣ចូលមកនាំសៅហ្មងដែរ៕