នៅប៉ុន្មានម៉ោងមុននេះ គេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ បើសិននរណាម្នាក់ហ៊ានធ្វើបាប នោះដូចជាជួញទុក្ខដាក់ខ្លួនអញ្ចឹង។
ឆ្នាំថោះ៖ អ្នកដទៃមើលឃើញថាអ្នកជាមនុស្សរឹងមាំ ស្វាហាប់ ក្លាហាន និងមុះមត់ ហ៊ានសន្យាហ៊ានធ្វើ។ អ្នកជាបុគ្គលដែលចូលចិត្តរាប់អានមនុស្សដែលមានទេពកោសល្យ ចិត្តទូលាយ និងស្មោះត្រង់។ អ្នកស្អប់ណាស់មនុស្សកំណាញ់ ល្អពីមុខអាក្រក់ពីក្រោយ ហើយចាំតែគិតអាក្រក់លើអ្នកដទៃ។ នៅក្នុងជីវិតនេះ អ្នកមិនដែលប្រើល្បិចកលដើម្បីយកឈ្នះគេទេ ក៏ប៉ុន្តែប្រសិនបើអ្នកផ្សេងមានចេតនាអាក្រក់ធ្វើបែបនេះ អ្នកនឹងដាក់ទណ្ឌកម្មពួកគេយ៉ាងចាស់ដៃមិនថាស្រីឬប្រុសនោះឡើយ។ អ្នកកើតឆ្នាំនេះភាគច្រើនជោគជ័យ ជីវិតភ្លឺថ្លាជាងដុំពេជ្រចាប់ពីមជ្ឈិមវ័យឬវ័យកណ្តាលឡើងទៅ។
ឆ្នាំឆ្លូវ៖ ស្ទើរតែមួយរយភាគរយនៃអ្នកដែលកើតឆ្នាំនេះតែងទៅដល់ភាពជោគជ័យដោយសមត្ថភាពខ្លួនឯង និងការខិតខំប្រឹងប្រែងដោយញើសឈាមរបស់ខ្លួន ដូច្នេះប្រសិនបើនរណាមកប៉ះពាល់ ឬប្រមាថមើលងាយ អ្នកឆ្នាំនេះមិនលើកលែងឱ្យជាដាច់ខាត។ ប្រសិនបើក្រុមមនុស្សអាក្រក់ទាំងនោះចង់មកប្រយុទ្ធប្រឆាំងជាមួយអ្នក លទ្ធផលដែលទទួលបានចុងក្រោយមានតែស្ពាយក្តីវិបត្តិត្រឡប់ទៅផ្ទះពួកគេវិញ។
ឆ្នាំម្សាញ់៖ អ្នកកើតឆ្នាំនេះប្រសិនបើមើលពីសម្បកក្រៅ មនុស្សគ្រប់គ្នាប្រាកដជាសន្មតថាអ្នកគឺជាមនុស្សអៀនប្រៀន ទន់ភ្លន់ និងចេះដាក់ខ្លួន។ តែធាតុពិតខាងក្នុងវិញប្រៀបដូចជាភ្លើងដែលកំពុងឆេះក្តៅ បង្កប់ដោយភាពក្លាហាន និងមិនចេះលាក់លៀម។ ដោយសារតែអ្នកមិនចូលចិត្តភាពឆើតឆាយ ទើបធ្វើឱ្យមានការមាក់ងាយគ្រប់ទីកន្លែង។ តែទោះជាយ៉ាងណាក៏ដោយ អ្នកមិនសុខចិត្តចាញ់គេដោយងាយៗឡើយ ហើយតែងត្រៀមខ្លួនរួចជានិច្ចក្នុងការកម្ចាត់សត្រូវជុំវិញខ្លួន។ មនុស្សគ្រប់គ្នាដែលបានស្គាល់អ្នក តែងមានអារម្មណ៍ភ័យខ្លាចនិងមានការគោរពចំពោះអ្នក។ ពួកគេមិនហ៊ានតតាំង ឬនិយាយមួលបង្កាច់ឡើយ ព្រោះគេដឹងច្បាស់ថាលទ្ធផលនឹងទៅជាយ៉ាងណា៕