នៅថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីស្រុតចុះ។ ដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ពិសេសបើសម្រេចចិត្តអ្វីមួយនាំខាតបង់និងមានតែបញ្ហាតាមក្រោយ។ការប្រកបការងារ ដោយសារដួងរាសីស្រុតចុះ ហេតុនេះធ្វើឱ្យលេចរឿងរាវបន្តិចបន្តួចចូលយាយីនាំឱ្យកើតការតប់ប្រម៉ល់ផ្លូវចិត្តផងដែរ។ អ្នកប្រកបរបររកស៊ីជូញដូរបើលោកអ្នកមានបើករបររយះពេលខ្លីៗតែងអាចរកផលកម្រៃគ្រាន់បើ ហើយបើរកស៊ីធំដុំពុំសូវកាក់កបប៉ុន្មានទេពិសេសឱ្យប្រយ័ត្នជួបគ្រោះចាញ់បោកគេតែម្តង។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការចាប់កំហុសនិងប្រឆាំងគ្នាច្រើន ហើយបើលោកអ្នកមិនកាត់បន្ថយភាពជម្លោះវិវាទទេប្រយ័ត្នឈានដល់ការបែកបាក់៕
ឆ្នាំឆ្លូវ៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកអាចលេចរឿងរាវបន្តិចបន្តួចចូលយាយីនាំឱ្យកើតការតប់ប្រម៉ល់ផ្លូវចិត្តផង។ ការប្រកបការងារនៅថ្ងៃនេះលោកអ្នកតោងតែប្រយ័ត្នប្រយែងផងដែរពិសេសកិច្ចការសំខាន់ងាយប្រែប្រួលពីល្អមកអាក្រក់បានគ្រប់ពេលវេលា។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ជួញផ្លូវឆ្ងាយមិនថាផ្លូវទឹក,ផ្លូវអាកាសឬផ្លូវគោកក្តីតែងអាចរកផលកម្រៃចូលផ្ទះវិញគ្រាន់បើតែយ៉ាងណាលោកអ្នកឱ្យប្រយ័ត្នជួបគ្រោះចាញ់បោកគេផងដែរព្រោះភាពស៊យនៅអុកឡុកយាយីនៅឡើយ។ សម្ព័ន្ធស្នេហាកំលោះក្រមុំបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយជាឱកាសល្អក្នុងការរៀបចំផ្សំផ្គុំគ្រួសារបំផុត៕
ឆ្នាំខាល៖ រាសីល្អជាមធ្យម។ ថ្ងៃនេះបើជួបបញ្ហាមិនល្អណាមួយគប្បីត្រៀមទប់ទល់ឱ្យបានល្អទើបមិនមានបញ្ហាអាក្រក់ណាមួយយាយីបន្ថែមទៀត។ ការបំពេញកិច្ចការងារបើលោកអ្នកជាមន្ត្រីរាជការឬក្រុមហ៊ុនឯកជនចូរប្រយ័ត្នក្រុមមនុស្សបាបមិត្តបង្កការថ្នាំងថ្នាក់និងទម្លាក់កំហុសទុកឱ្យដោយប្រការណាមួយ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេនិងគ្រោះបាត់របស់ដោយប្រការណាមួយ។ រីឯបញ្ហាស្នេហាប្រុសស្រីកើតមានការថ្នាំងថ្នាក់ និង ចាប់កំហុសគ្នាច្រើន ដូចនេះត្រូវចេះបំបាត់អារម្មណ៍ឆេវឆាវចេញពីខ្លួនខ្លះទើបប្រសើរហោង៕
ឆ្នាំថោះ៖ រាសីខ្ពស់ត្រដែត។ ការរស់នៅ ដោយសារដំណើរជីវិតល្អប្រសើរ ដូចនេះមិនត្រូវទុកពេលវេលាល្អចោលដោយឥតប្រយោជន៍ឡើយ ហើយត្រូវចងចាំថាប្រាក់កាសរត់ចូលក៏ទាល់តែយើងស្រវ៉ាទៅរកវាដែរ។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកធ្វើកិច្ចការធំដុំ ឬកិច្ចការសំខាន់ពីព្រោះថាអាចសម្រេចជោគជ័យត្រឡប់មកវិញ។ អ្នកប្រកបរបររកស៊ីជួញដូរបើចង់បើករបរថ្មីឬផ្លាស់ប្តូរទីកន្លែងលក់ដូរក៏ផ្តល់ផលល្អប្រពៃ។ រីឯបញ្ហាសេចក្តីស្នេហាវិញពេលនេះបើលោកអ្នកចង់ទំនាក់ទំនងឬចូលចែវចូវដល់ចាស់ទុំជាការប្រពៃ៕
ឆ្នាំរោង៖ រាសីស្រុតចុះ។ ការរស់នៅតែងលេចនូវបាតុភាពរឿងរាវប្រទាំងប្រទើសច្រើនចូរប្រយ័ត្នបញ្ហាមិនល្អណាមួយកើតឡើង។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេដូចនេះបើទោះបើធ្វើអ្វីក៏តោងតែប្រយ័ត្នប្រយែងទើបមិនមានបញ្ហាចោទឡើង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលនោះជួបស្ថានភាពតានតឹងខ្លាំង ហើយអ្នកខ្លះរកត្រឹមបង្គ្រប់ឆ្នាំងបាយសឹងមិនគ្រាន់ផង។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកុំគប្បីជ្រួលជ្រើមខុសបែបបទប្រយ័ត្នរែកពន់សេចក្តីទុក្ខសោកមកវិញ៕
ឆ្នាំម្សាញ់៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតមិនសូវល្អប្រសើរទេ ម្ល៉ោះហើយបើទោះបីធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងពីព្រោះថាផលមិនល្អនោះក៏ងាយកើតជាងសព្វមួយដង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញពេលនេះជួបរឿងចំណាយធំឯផលកម្រៃនោះហូរចូលមានកម្រិតធ្វើឱ្យរែកពន់ផលលំបាកលំបិនមិនស្ទើរដែរទេ។ រីឯបញ្ហាស្នេហាប្រុសស្រីមានភាពប្រទាំងប្រទើសព្រោះតែការមិនចេះអត់ឱនឱ្យគ្នាប៉ុន្មានឡើយ៕
ឆ្នាំមមី៖ រាសីស្រុតចុះ។ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះលោកអ្នកអាចធ្វើអ្វីក៏បានដែរ ប៉ុន្តែគ្រាន់តែត្រូវរង់ចាំពេលវេលា និង មិនហុចផលដូចការគ្រោងទុកប៉ុណ្ណោះ។ ការប្រកបការងារជួបបញ្ហារអាក់រអួលនិងពិសេសចូរប្រយ័ត្នប្រយែងចៅហ្វាយនាយថាស្តីបន្ទោសដោយប្រការណាមួយ។ អ្នកប្រកបរបររកស៊ីជួញដូរការចេញជួញទីជិតឆ្ងាយចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេដោយការលង់ជឿសម្តីជនបោកប្រាស់ដោយប្រការណាមួយ។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីត្រូវចេះយកចិត្តទុកដាក់ចំពោះគ្នា ហើយមិនត្រូវយកភាពប្រចែប្រច័ណ្ឌដាក់មុខទើបគ្មានរឿងរាវចម្រូងចម្រាសកើតឡើងបន្តទៀត៕
ឆ្នាំមមែ៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកមានការសប្បាយចិត្តឡើងវិញខ្លះ ហើយក្តីសង្ឃឹមអ្វីមួយអាចបង្ហាញឱ្យឃើញផង។ ទាំងស្ត្រីបុរសការប្រកបការងារផ្តល់ផលល្អសម្រាប់លោកអ្នកជុំរុញការងារឬបញ្ហាប្រាក់កាសឱ្យមានការចម្រើនលូតលាស់ទៅមុខ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវធ្វើអ្វីៗដោយក្តីតក់ក្រហល់ពេកទេប្រយ័ត្នតែមានការថ្លោះធ្លោយខាតបង់ទ្រព្យឥតអំពើ។ រីឯសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងផ្អែមល្ហែមប្រពៃណាស់៕
ឆ្នាំវក៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកធូរស្រាលផ្លូវចិត្តបន្តិចវិញ ហើយទោះទៅកាន់ទីកន្លែងណាមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់និងអាណិតស្រឡាញ់ជានិច្ច។ ចំពោះការប្រកបការងារវិញមិនមានអ្វីគួរព្រួយបារម្ភទេគឺតែងមានការរីកលូតលាស់ទៅមុខនិងសុខដុមប្រពៃ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមានហូរចូលគ្រាន់គួរជាទីកក់ក្តៅផងដែរហើយបើចង់ជួញផ្លូវឆ្ងាយផងជាការប្រសើរដោយលោកអ្នកអាចកើបផលចំណូលត្រឡប់មកវិញយ៉ាងត្រជាក់ចិត្ត។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពត្រជាក់ត្រជុំដូចទឹកអម្រិត៕
ឆ្នាំរកា៖ រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីប្រយ័ត្នប្រយែង និងយកចិត្តត្រជាក់ដាក់ខ្លួនទើបគ្មានបញ្ហាមិនល្អចោទឡើង។ ក្រៅពីនេះលោកអ្នកនៅអាចទទួលរឿងរាវមិនគួរឱ្យសប្បាយចិត្តថែមទៀត ហេតុនេះត្រូវធ្វើមិនដឹងមិនឮចំពោះបញ្ហាខ្លះទើបប្រសើរ។ អ្នកប្រកបរបររកស៊ីជួញដូរមិនគប្បីមានចិត្តឆាប់ប្រកែប្រកាន់ឬចិត្តច្រណែនឈ្នានីសលោភលន់ច្រើនប្រយ័ត្នឥតការអ្វីសោះយករឿងរាវក្តៅក្រហាយដាក់ខ្លួន។ បញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីកុំមានការដើរថយក្រោយ ហើយពិសេសងាយកើតជម្លោះវិវាទថែមទៀត ៕
ឆ្នាំច៖ រាសីខ្ពស់ត្រដែត។ ការរស់នៅឃើញថាមានភាពរលូនល្អ ហើយបើចង់ពឹងពាក់អ្នកដទៃក្នុងរឿងអ្វីមួយក៏តែងមានក្រុមមនុស្សស្រឡាញ់ពេញចិត្តច្រើនដែរ។ ក្រៅពីនេះអ្នកអាចសម្រុកការងារពេញទីបានហើយពីព្រោះថាផលជាផ្លែផ្កាតែងហុចមកវិញផង។ នៅថ្ងៃនេះដែរផ្តល់ផលល្អសម្រាប់លោកអ្នកធ្វើធុរៈកិច្ចតូចធំពីព្រោះថាផលតែងឆ្លើយតបមកវិញគ្រាន់ពេញចិត្តដែរ។ រីឯបញ្ហាស្នេហាកំលោះក្រមុំបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារជាពេលវេលាល្អប្រពៃបំផុត៕
ឆ្នាំកុរ៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកដែលមានបញ្ហាអាចញញឹមចេញមកបានវិញហើយ និងរឿងរាវខ្លះអាចរលត់រលាយចាកចេញមិនហ៊ានមកក្បែរទៀតផង។ នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ហេតុនេះផ្តល់ផលល្អសម្រាប់លោកអ្នកជុំរុញការងារឬបញ្ហាប្រាក់កាសឱ្យមានការចម្រើនលូតលាស់ទៅមុខ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវធ្វើអ្វីៗដោយក្តីតក់ក្រហល់ពេកទេប្រយ័ត្នតែមានការថ្លោះធ្លោយខាតបង់ទ្រព្យឥតអំពើ។ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ រីឯសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងផ្អែមល្ហែមប្រពៃគួរសម៕