ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០២៣

នៅថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០២៣​នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖​​ រាសី​ល្អជា​មធ្យម​។ ​ថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​មិនសូវ​សម​ដូច​បំណង​ទេ ហើយ​បញ្ហា​ខ្លះ​អាច​ជួប​នូវ​ការលំបាក​កាន់តែខ្លាំង​បន្ថែមទៀត​។ ​ការប្រកប​ការងារ​កុំ​ឆាប់​ប្រកាន់​ខឹង ហើយ​ត្រូវ​ដឹងថា​កិច្ចការ​ខ្លះ​កាន់តែ​អត់ធ្មត់​ក៏​កាន់តែ​ប្រសើរ​ដែរ​។​ ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​ធ្វើ​អ្វី​ដោយ​តក់ក្រហល់​ចង់បាន​ភ្លាមៗ​ទេ​ពិសេស​ការបណ្តាក់ទុនរ​ក​ស៊ី​ប្រយ័ត្ន​ជួប​រឿង​ស៊យ​អស់​ប្រាក់កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្តាយ​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​មានរឿង​អ្វី​យក​កំហឹង​ទល់​កំហល់​ឱ្យសោះ​ប្រយ័ត្ន​កើតជា​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​ហើយ​ត្រូវ​មក​សោក​ការ​ខ្លួនឯង​៕

ឆ្នាំឆ្លូវ៖ រាសី​ខ្ពស់ត្រដែត​។ ​ដំណើរ​ជីវិត​ផ្លាស់ប្តូរ​មក​ល្អប្រសើរ ម្ល៉ោះហើយ​រាល់​ឧបទ្រពចង្រៃ​បាន​ចាកចេញ ហើយ​បញ្ហា​ល្អៗ​បាន​ឈាន​ចូលមក​ជំនួស​វិញ​។​ ដោយសារ​ថ្ងៃនេះ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​ណា​ដែល​ធំដុំ​ឬ​កិច្ចការ​សំខាន់​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​ជឿនលឿន​ទៅមុខ​គួរសម ឯ​ផល​កម្រៃ​ទៀតសោត​ក៏មាន​ចូល​គ្រាន់​កក់ក្តៅ​ផងដែរ​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ចូល​ស្តីដណ្តឹង​ដល់​ចាស់ទុំ​តែង​ទទួលជោគជ័យ​ដូច​គាប់​បំណង​៕

ឆ្នាំខាល៖ រាសី​ល្អជា​មធ្យម​។ ​ក្នុងថ្ងៃនេះ​ដំណើរ​ចាកចេញ​ក្រៅ​ផ្ទះ​មាន​បញ្ហា​អាក្រក់​យាយី​បន្តិច​ពីព្រោះ​មនុស្ស​នៅ​ជុំវិញខ្លួន​ចាំតែ​ចាប់កំហុស​និង​បង្កជម្លោះ​ប៉ុណ្ណោះ​។​ ការប្រកប​កិច្ចការងារ​របស់លោក​អ្នកមាន​ភាពរលូន​ល្អជា​សន្សឹមៗ​ទៅ​មុខតែ​យ៉ាងណា​បញ្ហា​រកាំចិត្ត​តែង​មក​យាយី​ច្រើន​ផង ដូចនេះ​ត្រូវ​ចេះ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​រឿង​រាវ ខ្លះ​ទើប​ប្រសើរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ត្រូវ​ប្រុងប្រយ័ត្ន​ក្រុមមនុស្ស​សម្តី​ផ្អែមល្ហែម​ព្រោះ​ងាយ​ធ្លាក់​ក្នុង​កលឧបាយ​គេ​ណាស់​ផង​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ពុំ​ត្រូវ​ផ្តោះផ្តង​ដោយ​សម្តី​ផ្លែផ្កា​ដាក់គ្នា​ឡើយ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការ​ប្រេះស្រាំ​ខ្លាំងក្លា ៕

ឆ្នាំថោះ៖ រាសី​ល្អជា​មធ្យម​។ ​ក្នុងថ្ងៃនេះ​ទោះ​ធ្វើ​អ្វីមួយ​ក៏ដោយ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច ស​ហើយ​ត្រូវ​ចងចាំ​ថា​ទោះ​លោកអ្នក​ប្រកប​កិច្ចការ​អ្វី​ផ្លែផ្កា​ឆ្លើយតប​មកវិញ​មិន​ដូច​ជាទី​គាប់ចិត្ត​នោះឡើយ​។ ​ក្រៅពីនេះ​បើ លោកអ្នក​ប្រកបការងារ​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​ចាក់រុក​ឆ្កឹះ​ឆ្គៀ​លពី​បញ្ហា​អ្វីមួយ​ហើយ​បង្កើត​ជម្លោះ​វិវាទ​ជាមួយ​សត្រូវ​ចាស់​ថ្មី​ហើយ​គេ​បែរជា​លួច​សើចចំអក​ដាក់​មកវិញ​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលព្រឹក​មាន​ភាព​រកាំរកូស​ច្រើនតែ​ថ្ងៃ​បន្តិច​ពេល​ព្រះអាទិត្យ​រះ​ពេញ​អាកាស​វេហា​ឧបទ្រពចង្រៃ​ទាំងពួង​នឹង​វិនាស​ជា​អហោសិកម្ម​អស់​។​ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំរោង៖ រាសី​ល្អជា​មធ្យម​។ ​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​ងាយ​ផុយស្រួយ​ជម្លោះ​វិវាទ​ណាស់ ដូច្នេះ​បើ​មាន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​ដាច់ខាត​មិន​ត្រូវយក​កំហឹង​ទល់​កំហល់​បានទេ បើ​មិន​ដូច្នេះ​អាច​ជួប​បញ្ហា​អាក្រក់ៗ​កើតឡើង​នាំ​រែកពន់​ផល​លំបាក​នៅពេល​ក្រោយ​ប៉ុណ្ណោះ​។​ ក្រៅពីនេះ​ចំពោះ​ស្ត្រី​ចូរ​ប្រយ័ត្ន​បញ្ហា​មួយ​មិនទាន់​ចប់ បញ្ហា​មិនល្អ​មួយទៀត​ចូល​មាន​ជាន់ ក បន្ថែម​។​ ការប្រកប​ការងារ​មិនត្រូវ​យក​ភាព​ប្រកែប្រកាន់​ដាក់​ក្នុង​ខ្លួន​ច្រើន​ឡើយ​ពីព្រោះថា​ងាយ​ជះ​ផល​អាក្រក់​នាពេល​ក្រោយ​វិញ​ណាស់​។ ​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ​ហើយ​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​បោះទុន​ទៅហើយ​សូន្យឈឹង​រកតែ​ដើម​មកវិញ​មិនឃើញ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រកាំរកូស​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំម្សាញ់៖ រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ​តែងមាន​ច្រើន​ចំពោះមុខ​។ ​ក្រៅពីនេះ​បើ​ចង់​ស្នើសុំ​អ្វីមួយ​ពី​មនុស្ស​ចាស់​តែង​សម្រេច​ដូច​គាប់​បំណង​ថែមទៀត​។​ ការប្រកប​ការងារ​មាន​ភាព​សុខដុម ហើយ​លោកអ្នក​អាច​នឹងមាន​ការជួបជុំ​សប្បាយរីករាយ​ផង។​ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ដោយសារ​យីអ៊ុន​កំពុង​ដាក់​ស្រាប់ ម្ល៉ោះហើយ​ធ្វើឱ្យ​ក្រុមមនុស្ស​តាម​ឈ្នានីស និង ព្យាបាទ​យាយី​ច្រើន ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ចៀសផុត​ជម្លោះ​វិវាទ​ទាំងពួង​ទៅរួច​។ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ការគិត​ផ្លូវ​អាក្រក់​ចំពោះ​គ្នាច្រើន​ធ្វើឱ្យ​រកាំរកូស​បន្តបន្ទាប់ ៕

ឆ្នាំមមី៖ រាសី​ខ្ពស់ត្រដែត​។​ ដំណើរ​ជីវិត​របស់លោក​អ្នក​បាន​ផ្លាស់ប្តូរ​មក​ល្អប្រសើរ​ហើយ​ចង់​ធ្វើ​អ្វី​ឃើញថា​គ្រាន់​ដំណើរការ​រលូន​ល្អ​ឡើងវិញ​។ ​ចំពោះ​ការប្រកប​ការងារ​មាន​ភាព​ចម្រើន​លូតលាស់​និង​មាន​ភាព​សុខដុម​ប្រពៃ​។ ​ក្នុងថ្ងៃនេះ​ដែរ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​កាក់កប​គួរសម​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ដោយ​អាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​ដូច​គាប់​បំណង​។​ បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ពុំគប្បី​លលេង​ជាមួយ​ល្បែង​កាមគុណ​ប្រយ័ត្ន​ជួប​ព្យុះ​ជីវិត​នា​ថ្ងៃ​ខាងមុខ​ចៀស​ពុំ​រួចហើយ​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ឥតអំពើ​៕

ឆ្នាំមមែ៖ រាសី​ខ្ពស់ត្រដែត​។​ ដំណើរ​ជីវិត​ស្ថិតនៅលើ​កំណាត់​រលូន​ល្អ​វិញ ម្ល៉ោះហើយ​រឿង​រាវ​ឧបទ្រពចង្រៃ​ចៀស​ឆ្ងាយ​ហើយ​បញ្ហា​ល្អៗ​បាន​ហូរ​ចូល ហេតុនេះ​ធ្វើឱ្យ​លោកអ្នក​សប្បាយចិត្ត​សប្បាយ​កាយ​គ្រាន់​គាប់ប្រសើរ​។ ​បើ​លោកអ្នក​កាន់​កិច្ចការ​អ្វី​គួរ​ចាប់ផ្តើម​ឱ្យបាន​ខ្លាំងក្លា ហើយ​ត្រូវ​ចងចាំ​ថា​ធ្វើ​តិច​បាន​តិច​ធ្វើ​ច្រើន​បាន​ទទួលផល​ច្រើន​ជានិច្ច​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ចងសម្ព័ន្ធ​ជាមួយ​នរណាម្នាក់​ពេលនេះ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

ឆ្នាំវក៖ រាសី​ស្រុតចុះ​។ ​ថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​គឺ​ផ្លែផ្កា​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ ពោលគឺ​ច្រើន​ខកបំណង​ជាង​សព្វមួយដង​។​ ការប្រកប​ការងារ​ពុំ​សូវ​មានការ​ជឿនលឿន​ទៅមុខ​ផងដែរ គឺ​មានការ​ថយក្រោយ​ច្រើនជាង ហើយ​ពិសេស​អ្នកធ្វើការងារ​ឯកជន​ងាយ​កើតជា​បញ្ហា​គេ​ទម្លាក់កំហុស​ឱ្យ​ច្រើន​ថែមទៀត​។​ សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ ហើយ​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​បោះទុន​ទៅហើយ​សូន្យឈឹង​រកតែ​ដើម​មកវិញ​មិនឃើញ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រកាំរកូស​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំរកា៖ រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែងមាន​ភាពស្រស់​ស្រាយ និង មានការ​សុខ​ស្រួលខ្លួន​ច្រើន​។​ ការប្រកប​ការងារ​បើ​ជា​បុរស​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ពុំគប្បី​ឈ្លក់​វង្វេង​នឹង​គ្រឿង​ស្រវឹង​ឬ​ឈ្លក់​នឹង​បញ្ហា​លោភលន់​អ្វីមួយ​ពីព្រោះថា​ផល​អាក្រក់​នោះ​ក៏មាន​នៅឡើយ​នាំឱ្យ​អ្វីៗ​ដែល​ល្អ​សោះនឹង​ប្រែជា​អាក្រក់​វិញ។ ​លោកអ្នក​អាច​បណ្តាក់ទុន​រកស៊ី​ឬ​ចេញទៅ​ប្រកប​ជំនួញ​ជួញដូរ​ផ្លូវ​ឆ្ងាយ​តែង​អាច​ប្រមូល​នូវ​ផល​កម្រៃ​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ដែរ​។ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​មាន​ការចង់​រៀបចំ ជីវិត​គ្រួសារ​តែងមាន​ភាព​គាប់ប្រសើរ​និង​ជឿនលឿន​ទៅមុខ ៕

ឆ្នាំច៖ ​រាសី​ល្អជា​មធ្យម​។​ ​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ឱ្យ ប្រយ័ត្ន​បញ្ហា​ក្រុមមនុស្ស​នាំទុក្ខ​មកឱ្យ​ដោយ​ប្រការ​ណាមួយ​។​ ការប្រកប​ការងារ​លោក​អ្នក​ជួប​បញ្ហា​ព្យុះភ្លៀង​ចូលមក​បោកបក់​ច្រើន ដូចនេះ​ទោះ​ធ្វើ​អ្វី​មិនអាច​ធ្វេសប្រហែស​ឬ​ធ្វើ​ដោយ​ចិត្ត​ក្តៅ​បានឡើយ​ពីព្រោះថា​អាច​ទទួលផល​លំបាក​ត្រូវ​រាប់​រង​នៅពេល​ក្រោយ​វិញ​ផង​។​ សម្រាប់​ថ្ងៃនេះ​វិញ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមែន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី ពុំ​សូវ​មានការ​រីកលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

ឆ្នាំកុរ​៖ រាសី​ស្រុតចុះ​។ ថ្ងៃនេះ​​មានរឿង​រាវ​លំបាក​ច្រើន ពិសេស​ងាយ​កើត​បញ្ហា​ជាមួយ​អ្នកដទៃ​ផង​គប្បី​ប្រយ័ត្នប្រយែង​។​ការរស់នៅ​លោកអ្នក​កុំ​ទុកចិត្ត​គេ​ពេក​ប្រយ័ត្ន​ដូច​ពាក្យចាស់​ថា​”​ស្គាល់​តែ​មុខ ប៉ុន្តែ​មិន​ស្គាល់ចិត្ត​”​។​ បើ​មាន​ប្រកបការងារ​មិនសូវមាន​ភាពរលូន​ល្អ​ទេ ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​កិច្ចការ​ធំដុំ​បន្តិច​ពីព្រោះ​ងាយ​កើតជា​បញ្ហា​ជាង​សព្វមួយដង​។ ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង និង ចង់​ចាញ់ឈ្នះ​គ្នាច្រើន​នាំឱ្យ​កើតការ​រកាំចិត្ត​មិនតិច​ឡើយ​៕