ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣

នៅថ្ងៃច័ន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣​នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖  ​រាសី​ស្រុតចុះ​។ ថ្ងៃនេះ​ការរស់នៅ​ចូរ​ប្រយ័ត្ន​កូនតូចៗ​ឬ​សូម្បី​មនុស្ស​ចាស់​ឡើង​ទី​ខ្ពស់​ដែល​អាច​របូតដៃជើង​ធ្លាក់ចុះ​នាំ​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​។​នៅថ្ងៃនេះ​យីអ៊ុន​បាន​ដាំ​ក្បាល​ចុះ​ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ព្រោះថា​មនុស្ស​អាក្រក់​ចាំមើល​តែ​ចន្លោះប្រហោង​ឬ​ឃើញតែ​លោកអ្នក​ជាប់រវល់​គេ​ចាំ​វាយប្រហារ​ប៉ុណ្ណោះ​។ ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។​ សេចក្តីស្នេហា​កំលោះ​ក្រមុំ​ធ្វើ​អ្វីៗ​ឱ្យ​ចេះ​អប់រំ​ខ្លួនឯង​ទើប​គ្មាន​ពា​ក្ស​ថា​ត្រូវ​មក​ធ្លាក់ទឹក​ហើយ​មក​អង្គុយ​ទុក្ខសោក​ដែលជា​ការ​ហួសពេល​បាត់ទៅហើយ​៕

ឆ្នាំឆ្លូវ៖ រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​អាចមាន​រឿង​រាវ​ដំបៅចិត្ត​កើតឡើង​ពិសេស​ក្រុមគ្រួសារ​តែម្តង​។​ ​សម្រាប់​អ្នក​ប្រកបការងារ​មានការ​ចម្រើន​លូតលាស់​តិចតួច តែបើ​ថយក្រោយ​វិញ​អាច​គ្រោះថ្នាក់​ដល់​តួនាទី​ថែមទៀត​។ ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវមាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុមមនុស្ស​ជុំវិញខ្លួន​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទាញ​ផលប្រយោជន៍​អ្វីមួយ​មកវិញ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​ បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​លូតលាស់​ទៅមុខ​យឺតៗ​ហើយ​ងាយ​ថយក្រោយ​ជាង​សព្វមួយដង​៕

ឆ្នាំខាល៖ រាសី​ល្អ​ជាធ​ម្យ​ម​។​ ថ្ងៃនេះ​ឧបទ្រព​មិនល្អ​បាន​យាយី​លើ​ដំណើរ​ជីវិត​របស់​លោកអ្នក ដូច្នេះហើយ​នាំឱ្យ​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​រឿង​រាវ​រត់​ចូល​ច្រើន​គប្បី​ប្រយ័ត្នប្រយែង​។ ​ក្រៅពីនេះ​បើ​មាន​កិច្ចការ​អ្វី​សំខាន់ ហើយ​ចង់ទៅ​ពឹងពាក់​នរណាម្នាក់​តែង​ពុំ​សូវ​សម្រេច​ដូច​បំណង​ប៉ុន្មាន​ទេ​ហើយ​គេ​មានតែ​ស្តីបន្ទោស​បន្ថែមទៀត​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​កើតការ​ជម្លោះ​វិវាទ​ណាមួយ​ជាមួយ​មនុស្ស​នៅក្បែរ​ខ្លួន​ដែល​នាំ​ជះឥទ្ធិពល​អាក្រក់​នាពេល​ក្រោយ​។ រីឯ​បញ្ហា​ប្រុស​ស្រី​ដែល​មិនទាន់មាន​គូគាប់​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ប្រយ័ត្ន​ជួប​រឿង​កម្មក្រាស​នៅពេល​ក្រោយ​ហើយ​មក​ដេក​ឈឺចិត្ត​៕

ឆ្នាំថោះ៖ រាសី​ស្រុតចុះ​។ ​​ក្នុងថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ឃើញថា​ងាយ ប៉ុន្តែ​វា​អាច​ប្រែ​ក្រឡាស់​មកជា​បង្ក​ការ​ល្អក់កករ​ផ្លូវចិត្ត​និង​មានរឿង​រាវ​មិនល្អ​ចូល​នាំ​ពិបាក​ដោះស្រាយ​ថែមទៀត​។​ ក្រៅពីនេះ​ទោះ​ធ្វើ​អ្វី​ក៏​ងាយ​ក្រុមមនុស្ស​បង្កឱ្យមាន​ការ​ខ្វាយខ្វល់​ច្រើន​ដែរ ដូចនេះ​ត្រូវធ្វើ​ចិត្ត​ត្រជាក់​បន្តិច​ទើប​ប្រសើរ​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំមាន​ការរីក​លូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ ហើយក៏​មិន​មានការ​ថយក្រោយ​ដែរ​ព្រោះ​ប្រាក់ចំណូល​មាន​ការហូរចូល​តក់ៗ​គ្រាន់​បំពេញ​បំពង់​ផង​។​ ​បញ្ហា​ស្នេហា​៖​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​និង​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​នោះឡើយ​៕

ឆ្នាំរោង៖ ​រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​អ្នកដទៃ​បំពាន​ដែលនាំឱ្យ​កើតជា​បញ្ហា​ចំពោះ​គ្នា​ឡើង​ដោយ​ប្រការ​ណាមួយ​។ ​ក្រៅពីនេះ​ការប្រកប​ការងារ​ក៏​ដូច្នេះ​ដែរ​បើជា​ការងារ​សំខាន់​តោង​តែមាន​ការប្រយ័ត្នប្រយែង​បើ​ពុំ​នោះទេ​អាច​ធា្ល​ក់​ក្នុង​គ្រោះមហន្តរាយ​ជាពុំខាន​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​បន្តិច​វិញ ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​កើ​​ត​មាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ពេលនេះ​គឺ​ពុំ​ទៀងទាត់​ឡើយ​ព្រោះ​ជួន​ត្រូវ​ចំណាយពេល​ច្រើនតែ​ទទួលបាន​ផល​តិច​មកវិញ​៕

ឆ្នាំម្សាញ់៖ រាសី​ខ្ពស់ត្រដែត​។ ថ្ងៃនេះ​ដំណើរ​ជីវិត​ជួប​ភាព​សុខដុម​និង​ចង់​ជជែក​ពិភាក្សា​ដោះស្រាយ​តូចធំ​តែង​សម្រេច​ជោគជ័យ​។ ​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​យីអ៊ុន​ឡើង​ខ្ពស់ ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​ឬ​សម្រេចចិត្ត​ប្រកបការងារ​តូចធំ​បំផុត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​រីកលូតលាស់​ទៅមុខ​គួរសម ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មី​ឬ​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​ផងដែរ​។​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ដោះស្រាយ​បញ្ហា​ជម្លោះ​វិវាទ ឬ​ចង់​ចរចា​ក្នុង​រឿង​អ្វីមួយ​តែង​សម្រេច​ដូច​គាប់​បំណង​៕

ឆ្នាំមមី៖ រាសី​ខ្ពស់ត្រដែត​។ ​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ប្រាថ្នា​ធ្វើ​អ្វីមួយ​ក៏​តែង​ឆ្លើយតប​ពី​អ្នកដទៃ​គួរសម ហើយ​បើ​ចង់​ពឹងពាក់​ខ្ចី​អ្វីមួយ​ក៏​តែងមាន​អ្នក​អាណិត​ស្រឡាញ់​ឱ្យ​ផងដែរ ។​ការបំពេញ​ការងារ​មានការ​ចម្រើន​លូតលាស់​និង​អាច​ផ្លាស់ប្តូរ​ទីកន្លែង​ធ្វើការ​ងារ​ក៏​ប្រសើរ​ដែរ។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​ពេញចិត្ត​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​បើ​ចង់​ទំនាក់ទំនង​ស្នេហា​ថ្មីថ្មោង​តែង​សម្រេច​ជោគជ័យ​ផងដែរ​៕

ឆ្នាំមមែ៖ រាសី​ល្អជា​មធ្យម​។​ ថ្ងៃនេះ​បើ​មានការ​សម្រេចចិត្ត​អ្វី​ឬ​គិត​ធ្វើ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះ​ថាបើ​គិត​ត្រូវ​ផល​ល្អៗ​នឹង​ហុច​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។​ ក្រៅពីនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ការបំពេញ​ការងារ និង​បញ្ហា​ប្រាក់កាស​ពីព្រោះ​ងាយ​កើត​មានរឿង​រាវ​ល្អក់កករ​ច្រើន​ដែរ ម្ល៉ោះហើយ​គប្បី​មានការ​អត់ធ្មត់​។ ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​មាន​ការទិញចូល​លក់​ចេញ​គួរសម ឯ ផល​កម្រៃ​ទៀតសោត​គ្រាន់​ជាទី​កក់ក្តៅ។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​រឿង​ប្រទាំង​ប្រទើស និង​មានការ​ប្រឆាំង​គ្នា​ច្រើនជាង​សព្វមួយដង​៕

ឆ្នាំវក៖ ​រាសី​ស្រុតចុះ​។ ថ្ងៃនេះ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​បើ​ចង់​សម្រេចចិត្ត​អ្វីមួយ​តែងមាន​បញ្ហាលំបាក​នាពេល​ក្រោយ​វិញ និង​បើ​ចង់ឱ្យ​ក្រុមមនុស្ស​ខ្ចី​អ្វីមួយ​ក៏​ងាយ​ជួប​ដូច​ពាក្យចាស់​ថា ​”​ធ្វើបុណ្យ​បែរជា​បាន​ទោស​មកវិញ​”​ដែរ​។​ ក្រៅពីនេះ​ការបំពេញ​ការងារ​មិនត្រូវ​ធ្វេសប្រហែស​ឬ​ធ្វើ​ដោយ​រួចៗ​ពី​ដៃ​បានឡើយ​បើ​ពុំ​នោះទេ​នឹង​ជះឥទ្ធិពល​មិនល្អ​ណាមួយ​នៅពេល​ក្រោយ​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​ណាស់ ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​កើតមាន​ភាព​រកាំរកូស​ច្រើន​។​ ការធ្វើដំណើរ​ពេលព្រឹក​ងាយ​ជួប​បញ្ហា​ចូល​យាយី​ណាស់​គប្បី​ប្រយ័ត្នប្រយែង​។​ រីឯ​បញ្ហា​គូ​ស្នេហា​ប្រុស​ស្រី​មានការ​ហួងហែង​និង​ម្នាក់ៗ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​មិនតិច​នោះទេ ៕

ឆ្នាំរកា៖ រាសី​ស្រុតចុះ​។​ ថ្ងៃនេះ​យីអ៊ុន​ធ្លាក់​ស្រុតចុះ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ព្រោះថា​មនុស្ស​អាក្រក់​ចាំមើល​តែ​ចន្លោះប្រហោង​ឬ​ឃើញតែ​លោកអ្នក​ជាប់រវល់​គេ​ចាំ​វាយប្រហារ​ប៉ុណ្ណោះ​។ ​ការប្រកប​ការងារ​រីកដុះដាល​យឺត ហើយ​ថែមទាំង​មាន​បញ្ហា​ច្រើន​ថែមទៀត​។ ​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​កុំ​គប្បី​សេពគប់​គ្រឿង​ស្រវឹង​ពិសេស​អ្នកបើកបរ​តែម្តង​ព្រោះថា​ងាយ​ជួប​ឧប្បត្តិហេតុ​យាយី​ណាស់​។​ ឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ធ្វើ​អ្វីៗ​ឱ្យ​ចេះ​អប់រំ​ខ្លួនឯង​ទើប​គ្មាន​ពា​ក្ស​ថា​ត្រូវ​មក​ធ្លាក់ទឹក​ហើយ​មក​អង្គុយ​ទុក្ខសោក​ដែលជា​ការ​ហួសពេល​បាត់ទៅហើយ​៕

ឆ្នាំច៖ ​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះបើលោកអ្នកមានគម្រោងការធ្វើអ្វីមួយហើយ សម្រុកឱ្យពេញទីនោះឃើញថាលទ្ធផលតែងឆ្លើយតបគ្រាន់ជាទីពេញចិត្ត។ ​ក្រៅពីនេះ​ចំពោះ​ការបំពេញ​កិច្ចការងារ​ឃើញថា​មានការ​ចម្រើន​លូតលាស់ ហើយ​ធ្វើ​ច្រើន​ទទួលបាន​ផល​ច្រើន​ទៀតផង​។ ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​អ្វីមួយ​ថែមទៀត​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ផ្លាស់ប្តូរ​មុខរបរ​ថ្មី​ឬ​ចង់​ផ្លាស់​ទីកន្លែង​លក់ដូរ​ក៏​ជា​ឱកាស​ប្រពៃ​ណាស់​ព្រោះ​មាន​ភាព​កាក់កប​គ្រាន់បើ​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ មានការ​ជឿនលឿន​ទៅមុខ ហើយ​បើ​មាន​ការចូល​ស្តីដណ្តឹង​តែង​សម​ដូច​ប្រកប​៕

ឆ្នាំកុរ​៖ រាសី​ល្អជា​មធ្យម​។ ​ថ្ងៃនេះ​ដំណើរ​ជីវិត ពុំមាន​អ្វី​ប៉ះពាល់​ខ្លាំង​នាំ​ជួប​ការលំបាក​ច្រើន​ឡើយ ប៉ុន្តែ​យ៉ាងណា​បញ្ហា​ប្រទាំង​ប្រទើស​ជាមួយ​អ្នកដទៃ​ងាយ​ជួប​ណាស់​គប្បី​ប្រយ័ត្នប្រយែង​។ ​ការរស់នៅ​ចូរ​ចេះ​ចងមិត្ត ហើយ​មិនត្រូវ​ប្រកែប្រកាន់​ច្រើន​ឡើយ​។ ​ចំពោះ​កម្មករ​ឬ​បុគ្គលិក​នានា​ចូរ​ប្រយ័ត្ន​កិច្ចការ​របស់ខ្លួន​ពីព្រោះ​បើ​បង្កើតឱ្យមាន​កំហុស​អាច​ជួប​រឿង​រង្គោះរង្គើ​ដល់​តួនាទី​ការងារ​ទៀតផង​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​ណាស់​ដូច្នេះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​ចំណូល​ចិញ្ចឹម​គ្រួសារ​គ្រាន់​រស់​ស្រួលខ្លួន​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជ្រួលជ្រើម​ខុស​បែបបទ​ដូចនេះ​ត្រូវ​ចេះ​កាត់បន្ថយ​ខ្លះ​ទើប​គ្មាន​រឿង​រាវ​អាក្រក់​នា​ថ្ងៃ​ខាងមុខ​៕