ត្រៀមខ្លួននៅរយៈពេលពីរថ្ងៃទៀតអ្នកកើតឆ្នាំទាំង៣នេះ លុយធំនឹងហូរចូលលោកអ្នកផ្ទួនៗ!

យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះថា អ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នឹងទទួលបានលាភធំ លុយធំហូរចូលផ្ទួនៗនៅរយៈពេលពីរថ្ងៃទៀតនេះ។

ឆ្នាំរោង៖ នៅរយៈពេលពីរថ្ងៃទៀតនេះ ដួង​រាសីនៃសំណាង​របស់​លោក​អ្នក​គាប់ប្រសើរ​ខ្លាំង​ណាស់ ​លោក​អ្នក​អាច​សម្រុក​ការងារ​ឱ្យ​ពេញដៃពេញជើង​ព្រោះថា​ផល​ល្អ​នៅ​ចាំ​ហុច​ឱ្យ​ជា​និច្ច ​ហើយ​បើ​ចង់​ចរចា​ពី​រឿង​អ្វីមួយ​ក៏​តែង​ឆាប់​ត្រូវរ៉ូវ​គ្នា។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ឆ្ងាយ​មាន​ភាព​លូតលាស់​ទៅ​មុខ​ប្រសើរ​ណាស់ ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​ហូរហៀរ។

ឆ្នាំមមែ៖ នៅរយៈពេលពីរថ្ងៃទៀតនេះ ជា​វេលា​ល្អ​បំផុត​ក្នុង​ការ​ធ្វើ​អ្វី​ៗ​ទោះជា​ការងារ​ឯកជន​ឬ​ការងារ​ក្រុមហ៊ុន​តែង​ហុច​ផល​មក​វិញ​ជាទី​កក់ក្តៅ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោក​អ្នក​ចង់​បើកហាង​ថ្មី ឬ​ផ្លាស់​ទីកន្លែង​លក់ដូរ​ក៏​ជា​ឱកាសល្អ​ប្រពៃ​ណាស់​លាភ​ប្រាក់​ហូរ​ចូល​ដូច​ចាក់ទឹក។

ឆ្នាំម្សាញ់៖ នៅរយៈពេលពីរថ្ងៃទៀតនេះ លោក​អ្នកមាន​លាភ ​មាន​លុយ​ហូរ​ចូល​ដូច​ភ្លៀង​ធ្លាក់​ពីលើ​មេឃ លាភ​ធំ​លុយ​ប្រមូលផ្តុំ​ហូរ​ចូល​កាន់តែ​ខ្លាំង ​រាសី​នៃសំណាងឡើង​ខ្ពស់ត្រដែត ​បើ​លោក​អ្នក​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី​តែង​ផ្តល់​ផល​ល្អ​និង​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ។ រាល់​ការងារ​រក​ទទួលទាន​មាន​លាភ​មាន​លុយ​ចូល​ច្រើន​និង​មាន​អ្នក​នាំ​ប្រាក់​មក​ឱ្យ​ដល់​ផ្ទះ៕