ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣

នៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣​នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖ រាសី​ស្រុតចុះ​។ ​នៅថ្ងៃនេះ​បើ​មាន​បញ្ហា​អ្វី​លោកអ្នក​មិនត្រូវ​ធ្វេសប្រហែស​ឡើយ​ត្រូវ​ប្រយ័ត្នប្រយែង​ទើប​មិនមាន​បញ្ហា​អាក្រក់​ណាមួយ​ឈានចូល​កើត​។​ ការប្រកប​ការងារ​ពុំ​សូវ​រលូន​ល្អ​ទេ ពោលគឺ​ជារឿយៗ​តែង​លេចចេញ​នូវ​រឿង​រាវ​ពិបាក​ទាំង​ចិត្ត និង ពិបាក​ទាំង​កាយ​ផង​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មានការ​ហូរ​ចេញ​និង​ហូរ​ចូល​មិន​ទៀងទាត់​ដូច្នេះ​មិនគួរ​ផ្សងព្រេង​ទៅ​បោះទុន​អ្វីមួយ​ដោយ​មិនបាន​មើលមុខ​ក្រោយ​ឡើយ​ប្រយ័ត្ន​ត្រូវ​ខាតបង់​អស់ទ្រព្យ​ពី​ខ្លួន​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិន​ត្រូវយក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​ឡើយ​នាំ​កើត​តែ​បញ្ហា​ល្អក់កករ​ដាក់គ្នា​ប៉ុណ្ណោះ​៕

ឆ្នាំឆ្លូវ៖ រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ដំណើរ​ថយក្រោយ ហើយ​ពិសេស​ផុយស្រួយ​កើតមាន​បញ្ហា​ជា​រឿង​រាវ​ជាង​សព្វមួយដង​ផង​។​ ការប្រកប​ការងារ លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវមាន​ហេតុផល​ត្រឹមត្រូវ​ពុំ​នោះទេ​រឿង​រាវ​អាក្រក់​ងាយ​កើតឡើង​ចំពោះមុខ​ណាស់​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំមាន​ការរីក​លូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ​ហើយក៏​មិន​មានការ​ថយក្រោយ​ដែរ​គឺ​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​ម្ល៉ោះហើយ​ការកើត​រឿង​រាវ​ប្រទាំង​ប្រទើស​ងាយ​ផ្ទុះឡើង​ណាស់​៕

ឆ្នាំខាល៖ រាសី​ល្អជា​មធ្យម​។​ នៅថ្ងៃនេះ​លោកអ្នក​តែង​លេចចេញ​នូវ​បាតុភាព​រឿង​មិន​សប្បាយចិត្ត​និង​បញ្ហា​ប៉ះទង្គិច​ជាមួយ​អ្នកដទៃ​ខ្លះ​ផង​ប៉ុន្តែ​ពុំមាន​រឿង​គួរ​ព្រួយបារម្ភ​ខ្លាំងក្លា​ឬ​ត្រូវ​ប្រឈមមុខ​ច្រើន​នោះឡើយ​។​ ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ គឺ​អ្វីៗ​ដូច​សព្វមួយដង។​ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​មិន​មានការ​ចម្រើន​លូតលាស់​ទេ​គឺមាន​ការដើរថយក្រោយ​ច្រើនជាង ដូចនេះ​លោកអ្នក​តោង​តែមាន​ការប្រយ័ត្នប្រយែង​បើ​ពុំ​នោះទេ​ផល​ចំណូល​នឹង​ថយចុះ​ថែមទៀត​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​គ្នា​និង​មិនសូវមាន​ការរីកលូតលាស់​ទៅមុខ​ទេ​៕

ឆ្នាំថោះ៖ រាសី​ល្អជា​មធ្យម​។​ ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​នូវ​ស្ថានភាព​លំបាក ហើយ​រឿង​រាវ​ចាស់​អាច​កម្រើក​ជាថ្មី​ផង​។​ ក្រៅពីនេះ​ការប្រកប​ការងារ​បើ​ចង់​ធ្វើ​អ្វីមួយ​ហើយ​ចង់ឱ្យ​ចាប់​ចុង​ចាប់​ដើម​នោះ​សឹង​ថា​ពិបាក​ផង​។ ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​មាន​ការទិញចូល​លក់​ចេញ​រស់​រវើក​គ្រាន់បើ ហើយ​ផល​កម្រៃ​មាន​ចូល​គ្រាន់​កក់ក្តៅ​ផ្លូវចិត្ត​។ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ហើយ​ប្រឆាំង​គ្នាច្រើន​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​នាំ​ត្រូវ​ឈឺផ្សារ​ផ្លូវចិត្ត​៕

ឆ្នាំរោង៖ រាសី​ស្រុតចុះ​។ ​ក្នុងថ្ងៃនេះ​លោកអ្នក​ត្រូវ​រក្សា​ភាពស្ងាត់ស្ងៀម ហើយ​ធ្វើ​អ្វី​ត្រូវ​ប្រយ័ត្នប្រយែង​ទើប​ពុំមាន​បញ្ហា​ចោទឡើង​។​ ការប្រកប​ការងារ​បើ​ពុំ​ពុះពារ​ឱ្យបាន​ខ្លាំងក្លា ទេ​ពិតជា​ជួប​បញ្ហា​ទៀតហើយ​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​រឿង​រកាំចិត្ត​ច្រើន​ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​ព្រោះ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រឆាំង​គ្នា​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​ដូចនេះ​នាំឱ្យ​កើត​បញ្ហា​ប្រទាំង​ប្រទើស​នោះ​មាន​ច្រើន​៕

ឆ្នាំម្សាញ់៖ រាសី​ល្អជា​មធ្យម​។ ​នៅថ្ងៃនេះ​មាន​ក្រុមមនុស្ស​ទើស​លោកអ្នក​ច្រើន​បន្តិច ហើយ​បើ​ពុំ​ចង់​រឿង​រាវ​ត្រូវ​អត់ធ្មត់​និង​ធ្វើ​មិនដឹងមិនឮ​ទើប​ជាការ​ប្រពៃ​បំផុត​។ ​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ជា​ផ្លែផ្កា​ដុំកំភួន​ទេ ពោលគឺ​បាន​ត្រឹម​មួយ​រួចខ្លួន​។ សម្រាប់អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រកាំចិត្ត​ព្រោះតែ​ការ​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​ហើយ​ទោះ​ខិតខំ​ប៉ុនណា​ក៏បាន​ត្រឹម​មួយ​ទប់ទល់​ដែរ​។ រីឯ​បញ្ហា​ប្រុស​ស្រី​លោកអ្នក​មិន​គប្បី​លង់លក់​តែ​ក្នុង​រឿង​សេចក្តីស្នេហា​ខុស​របៀប​ដែលនាំឱ្យ​ខូចអនាគត​ដោយ​ប្រការ​ណាមួយ​នា​ថ្ងៃ​ខាងមុខ​៕

ឆ្នាំមមី៖ រាសី​ស្រុតចុះ​។ នៅក្នុង​រង្វង់​គ្រួសារ​លោកអ្នក​ត្រូវ​ចេះ​បើក​ចិត្ត​ទូលាយ និង ខិតខំ​ចេះ​ជួយ​រំលែក​កិច្ចការងារ​ផ្ទះសម្បែង​ខ្លះ​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​ នៅក្នុង​អំឡុង​ពេលនេះ​លោកអ្នក​តែង​លេចចេញ​នូវ​បាតុភាព​តានតឹង​អារម្មណ៍​ច្រើន ហើយ​បញ្ហា​មិនល្អ​នោះ​ក៏​យាយី​ច្រើន​ផងដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ឃើញថា​ជួប​ការលំបាក​ក្នុងការ​ផល​កម្រៃ​បន្តិច​ពិសេស​ភាព​ប្រទាំង​ប្រទើស​ក៏​ងាយ​កើតឡើង​ផង​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឃើញថា​មានការ​ថយក្រោយ​ច្រើនជាង​ឈានទៅ​មុខ​៕

ឆ្នាំមមែ៖ រាសី​ខ្ពស់ត្រដែត​។ ​ការរស់នៅ​អ្វីៗ​ដែល​អាក្រក់​បាន​ប្រែ​មក​ល្អ និង អ្នកខ្លះ​សត្រូវ​អាច​ប្រែជា​មិត្ត​ថែមទៀត​។​ ការប្រកប​ការងារ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នករ​លូន​ល្អ ហើយ​ធ្វើ​អ្វី​ឃើញថា​តែង​សម​ដូច​ប្រកប​នោះ​មាន​ច្រើន​ចំពោះមុខ​ផង​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មី​ឬ​មានការ​ផ្លាស់​ទីកន្លែង​លក់ដូរ​ក៏​ល្អ​ប្រពៃ​ណាស់ដែរ​ព្រោះ​តែង​ជួប​ភាព​សុខដុម និង ចម្រើន​លូតលាស់​គួរសម​ដែរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​លោក​អ្នកមាន​ការចូល​និយាយ​ដល់​ចាស់ទុំ ជា​ឱកាសល្អ​ប្រពៃ​៕

ឆ្នាំវក៖ ​រាសី​ល្អជា​មធ្យម​។​ ក្នុង​រង្វង់​គ្រួសារ​ស្ត្រី​ចូរ​ចេះ​អត់ធ្មត់​កិច្ចការងារ​ផ្ទះសម្បែង​បន្តិច​បើ​ពុំ​នោះទេ​នឹង​កើត​ជម្លោះ​វិវាទ​ណាមួយ​ពុំខាន​។​ នៅថ្ងៃនេះ​ការប្រកប​ការងារ​ចូរ​ប្រយ័ត្ន​ការប៉ះទង្គិច​សម្តី​ណាមួយ​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នេះ​វិញ​លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ច្រើន​ព្រោះតែ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ទេ​ច្រើន​អង្គុយ​ស្ងាប​ឬ​ដកដង្ហើម​ចោល​ច្រើនជាង​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ផ្អែមល្ហែម ជួន​ពាក់​មុខ​ខ្លា​ដាក់គ្នា​៕

ឆ្នាំរកា៖ ​រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​ជួប​នូវ ឧបសគ្គ និង រឿង​រាវ​មួយចំនួន​ចូល​យាយី​នាំ​ពិបាក​ឆ្លងកាត់​ផង​។​ ការប្រកប​ការងារ បើ​លោក​អ្នកធ្វើ​អ្វី​មានចិត្ត​ត្រជាក់ និង​មានការ​ប្រយ័ត្នប្រយែង​នោះ​ផល​ដែល​ទទួលបាន​មកវិញ​ក៏​ដូច​គាប់​បំណង​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ត្រូវ​ចេះ​សម្លឹង​មុខរបរ​ថ្មីៗ​ក្រែង​ជួប​ដូច​បំណង​ហើយ​អាច​ធូរ​ដល់​ថ្ងៃក្រោយ​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ខ្ចាត់ព្រាត់​នាំ​បញ្ហា​មកឱ្យ​ដោយ​ប្រការ​ណាមួយ​។ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​ជ្រួលជ្រើម​ខុស​បែបបទ​នាំ​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ចៀស​មិន​រួច​៕

ឆ្នាំច៖ រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​បើ​លោក​អ្នកមាន​គម្រោង​អ្វីមួយ​តែង​ទទួល​ការរីកចម្រើន និង ហុច​ជា​លទ្ធផល​មកវិញ​គ្រាន់​គាប់ប្រសើរ​ផង​។ ​ការប្រកប​ការងារ​បើ​មាន​បញ្ហា​តែងមាន​ក្រុមមនុស្ស​ជួយ​ដោះស្រាយ​និង​ជួយ​បង្ហាញផ្លូវ​ដើរ​ផង​។ ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មាន​ភាព​ប្រទាំង​ប្រទើស​បន្តិច​តែ​យ៉ាងណា​ក៏​ចំណូល​មាន​ហូរ​ចូល​ដោយ​អាច​ប្រមូល​ចូល​ផ្ទះ​វិញ​គ្រាន់​ជាទី​កក់ក្តៅ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​សាកល្បង​កាមគុណ​ប្រយ័ត្ន​កើតរឿង​ធំ​ហើយ​រកតែ​ទឹកភ្នែក​ជូត​ក្បាលជង្គង់​មិនឃើញ​៕

ឆ្នាំកុរ​៖ ​រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ពឹងពាក់​ឬ​ខ្ចី​របស់​អ្វីមួយ​ពី​អ្នកដទៃ​ឃើញថា​តែង​សម្រេច​ជោគជ័យ​ឬ​មនុ​សុ្ស​ភាគច្រើន​អាណិតអាសូរ​ជានិច្ច​។ ​ការប្រកប​ការងារ​ឃើញថា​ពុំមាន​ជា​ឧបសគ្គ​រារាំង​មុខ​នាំ​ពិបាក​ឆ្លងកាត់​នោះដែរ​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​មិន​ទាស់ខុស​អ្វី​ទេ​តែ​យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិនត្រូវ​អសារ​បង់ប្រាក់​កាស​ដោយ​ប្រការ​ណាមួយ​។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ស្រុះស្រួល​និង​ផ្អែមល្ហែម​ប្រពៃ​៕