កប់ណាស់! អ្នកកើតឆ្នាំទាំង៣នេះ មានទេវតាតាមថែរក្សាពីពេលនេះរហូតដល់ដាច់ឆ្នាំ!!

យោងតាមគេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ ត្រូវបានទេវតាឆ្នាំថ្មីតាមថែរក្សាចាប់ពីពេលនេះរហូតដល់ដាច់ឆ្នាំខាងមុខនេះ ជាហេតុធ្វើឲ្យលោកអ្នកធ្វើអ្វីដែលសម្រេច និងជួបរឿងល្អៗជាច្រើន។

ឆ្នាំវក៖ ចាប់ពី​ពេល​នេះ​រហូតដល់ដាច់ឆ្នាំខាងមុខ ដំណើរ​ជីវិត​មាន​តែ​ភាព​សុខដុម​គាប់ប្រសើរ​ណាស់។ បើ​លោក​អ្នក​ចង់​ទំនាក់ទំនង​ការងារ​ឬ​ទាក់ទង​បញ្ហា​ប្រាក់​កាក់​ធ្វើ​អ្វីមួយ​រមែង​ទទួល​បាន​ជោគជ័យ​ភ្លាម​ៗ។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​ច្រើនខុសធម្មតា។

ឆ្នាំថោះ៖ ចាប់ពី​ពេល​នេះ​រហូតដល់ដាច់ឆ្នាំខាងមុខ លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ បើ​ចង់​ធ្វើការ​ដាក់ ទុន​រកស៊ី​ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​គឺជា​ឱកាសល្អ​បំផុត​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​ឥត​គណនា​។ រីឯ​សម្ព័ន្ធភាព ស្នេហា​គូ​ស្វាមីភរិយា កំលោះ ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ និង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ គឺ​ជោគជ័យ​ទាំង​ការងារ និង​ជោគជ័យ​ទាំង​ស្នេហា។

ឆ្នាំកុរ៖ ចាប់ពី​ពេល​នេះ​រហូតដល់ដាច់ឆ្នាំខាងមុខ ជា​វេលា​ល្អ​បំផុត​ក្នុង​ការ​ធ្វើ​អ្វីមួយ​ទោះជា​ការងារ​ឯកជន​ឬ​ការងារ​ក្រុមហ៊ុន​តែង​ហុច​ផល​មក​វិញ​ជាទី​កក់ក្តៅ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោក​អ្នក​ចង់​បើកហាង​ថ្មី​ឬ​ផ្លាស់​ទីកន្លែង​លក់ដូរ​ក៏​ជា​ឱកាសល្អ​ប្រពៃ​ណាស់​លាភ​ប្រាក់​ហូរ​ចូល​ដូច​ចាក់ទឹក។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ឆ្ងាយ​ជិត​ជួប​តែ​សេចក្តីសុខ​ក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ៕