ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣

នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣​នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖ ​រាសី​ខ្ពស់ត្រដែត​។​ នៅក្នុង​អំឡុង​ខែតុលា កន្លងមក ​ពិសេស​ស្ត្រី​ទទួលរង​ការនឿយហត់ ប៉ុន្តែ​ឆ្លង​ចូល​ខែ វិច្ឆិកានេះ​ដំណើរ​ជីវិត​លោកអ្នក​ផ្លាស់ប្តូរ​មក​គាប់ប្រសើរ ហើយ​បើ​ចង់​ធ្វើ​អ្វី​អាច​ដំណើរការ​សុខដុម​គ្រាន់​គាប់ប្រសើរ​ឡើងវិញ​។​ ក្នុងថ្ងៃនេះ​វិញ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែ​ញាប់ដៃ​ញាប់ជើង ហើយ​ត្រូវ​ចងចាំ​ថា​ធ្វើ​ច្រើន​ផល​ក៏​ទទួល​ច្រើន​ទៅតាម​នោះដែរ​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ភាពរលូន​ល្អ​ទៅមុខ និង ការរក​ប្រាក់កម្រៃ​ទៀតសោត​ក៏​គ្រាន់បើ​ជាង​មុន​ផង​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ជួប​រឿង​ការយល់​ខុស​និង​ភាព​ប្រចែប្រច័ណ្ឌ​ចូលលុកលុយ​ច្រើន ដូចនេះ​ត្រូវ​កាត់បន្ថយ​ការបង្ក​ជម្លោះ​វិវាទ​ចេញពី​ខ្លួន​ខ្លះ​ទើប​ប្រសើរ​៕

ឆ្នាំឆ្លូវ៖ ​រាសី​ខ្ពស់ត្រដែត​។​ នៅ​ខែតុលា​កន្លងមក លោកអ្នក​កើត​ឆ្នាំ​នេះ​ដួង​រាសី​ល្អប្រសើរ ម្ល៉ោះហើយ​ធ្វើឱ្យ​រាល់​កិច្ចការងារ​ឬ​ធ្វើ​អ្វី​តែង​ទទួលជោគជ័យ​ច្រើន។​ ដោយឡែក​នៅ​ខែវិច្ឆិកា​នេះ​ដួង​រាសី​ខែ​នៅតែ​ខ្ពស់ត្រដែត​ធ្វើឱ្យ​លោកអ្នក​អាច​រៀបចំ​ដំណើរ​ជីវិត​មិន​ថា​ការងារ ឬ​ធ្វើ​អ្វីមួយ​តែង​ទ​ទូល​នូវ​លទ្ធផល​គ្រាន់​ជាទី​គាប់ចិត្ត​។​ ដោយឡែក​នៅថ្ងៃនេះ​ការប្រកប​ការងារ​ផ្តល់​ផល​ល្អ​បំផុត​សម្រាប់​កិច្ចការ​សំខាន់ៗ​ឬ​ការងារ​ចាំបាច់​ណាមួយ​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​ធ្លាប់តែ​បោល​ហួស​ឬ​ជួប​ភាព​តានតឹង​បាន​ផ្លាស់ប្តូរ​មក​ធូរស្រាល​បន្តិច​វិញ ហើយ​បើ​មាន​ក្រុម​អតិថិជន​ជំពាក់​ប្រាក់កាស​គេ​អាច​យកមក​សង​វិញ​ទៀតផង​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

ឆ្នាំខាល៖ រាសី​ស្រុតចុះ​។ លោកអ្នក​កើត​ឆ្នាំ​នេះ នៅ​ខែវិច្ឋិកា​នេះ​ឃើញថា​ដំណើរ​ជីវិត​ពុំ​ជួប​នូវ​ឧបសគ្គ​ច្រើន​នាំ​ពិបាក​ឆ្លងកាត់​ឡើយ ហើយ​ផល​លំបាក​នៅ​ចំពោះមុខ​ក៏មាន​តិចតួច​ដែរ​។​ ​ថ្ងៃនេះ ការប្រកប​ការងារ​អ្វី​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ដែរ​ព្រោះ​ក្រុមមនុស្ស​អាក្រក់​តាម​យាយី​នោះ​ក៏មាន​ច្រើន​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់ដែរ ហើយ​ក្រៅពីនេះ​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ថែមទៀត​។ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​សាកល្បង​កាមគុណ​ប្រយ័ត្ន​ត្រូវ​មក​រែកពន់​ភាព​ទុក្ខសោក​នាពេល​ក្រោយ ហើយ​នាំ​ជីវិត​មិន​ភ្លឺស្វាង​តាម​អ្វីដែល​ជីវិត​ខ្លួន​ត្រូវមាន​៕

ឆ្នាំថោះ៖ រាសី​ខ្ពស់ត្រដែត​។ ​លោកអ្នក​កើត​ឆ្នាំ​នេះនៅ​អំឡុង​ខែ តុលា​កន្លងមក​ទទួល​រង​ការ​នឿយ​ចិត្ត នឿយ​កាយ​មករ​ហូត ប៉ុន្តែ​យ៉ាងណា​ឆ្លង​ចូល​ខែ​វិច្ឆិកានេះ​ឃើញថា​ដំណើរ​ជីវិត​ត្រឡប់មក​ល្អប្រសើរ​បន្តិច​វិញ​ហើយ​។ ​បើ​លោក​អ្នកមាន​គម្រោង​ឬ​ចង់​ធ្វើ​អ្វីមួយ​គួរ​រួសរាន់​ធ្វើ​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​គួរ​ជាទី​កក់ក្តៅ​គ្រាន់បើ។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​៕

ឆ្នាំរោង៖ រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះដំណើរ​ជីវិត​ជួប​នូវ​ភាព​សុខដុម​គួរសម ហើយ​បើ​មាន​ឧបសគ្គ​ក៏​អាច​ពុះពារ​ឆ្លងកាត់​ទៅរួច​ដែរ ពីព្រោះថា​ជា​អំឡុង​ខែ​ដួង​រាសី​ឡើង​ខ្ពស់។ ​ទោះបីយ៉ាងណា​ក្តី​ឆ្លង​ដល់ ខែវិច្ឆិកា​នេះ​វិញ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​នាំឱ្យ​ដំណើរ​ជីវិត​ស្ថិតនៅក្នុង​កំណាត់​ផ្លូវ​ពិបាក និង​មាន​បញ្ហា​ច្រើន​ត្រូវ​ឆ្លងកាត់​។​ ដោយឡែក​ក្នុងថ្ងៃនេះ​វិញ​ដំណើរ​ជីវិត​លោកអ្នក​ជួប​បញ្ហា​ស្មុគស្មាញ​បន្តិច​ហើយ​រាល់​ការប្រកប​ការងារ​ទាល់តែ​ប្រឹងប្រែង​ខ្លាំង​ទើប​ទទួលជោគជ័យ​ទៅរួច​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ទោះ​ជួប​ផល​លំបាក​ម្តេច​មា្ត​ក៏មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពេល​ទៅ​ពុំ​សូវ​មាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​បន្តិច​ទើប​ប្រសើរ​។​​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ធ្វើ​អ្វី​ជ្រួលជ្រើម​ខុស​បែបបទ​ព្រោះ​នោះ​សុទ្ធសឹង​នាំមក​នូវ​សេចក្តី​ទុក្ខសោក​មកវិញ​ទេ​៕

ឆ្នាំម្សាញ់៖ ​រាសី​ខ្ពស់ត្រដែត​។ ​ថ្ងៃនេះ​ដំណើរ​ជីវិត​បាន ផ្លាស់ប្តូរ​មក​ល្អប្រសើរ​ឡើងវិញ ហើយ បើ​ចង់​ធ្វើ​អ្វី ឬ​រង់ចាំ​អ្វី​តែង​ឆ្លើយតប​គ្រាន់​គាប់ប្រសើរ​។​ សម្រាប់​លោកអ្នក​ដែលមាន​បញ្ហា​ប្រាក់កាស តែងមាន​ក្រុមមនុស្ស​ជួយ​ឱ្យ​ខ្ចី ឬ​ជួយ​ក្នុង​អ្វីមួយ​គ្រាន់​ស្រួលខ្លួន​ផង​។ ​ការប្រកប​ការងារ បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​លោកអ្នក​អត់ធ្មត់​បន្តិច​ពិសេស​បុរស​មាន​គ្រោះ​យាយី ហេតុនេះ​ងាយ​ជួប​បញ្ហា​មិនល្អ​ជាង​សព្វមួយដង​។​ បើ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​លូតលាស់​យឺត​ណាស់ ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​ធំៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ធូរ​ទៅរួច​។​ បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​យក​ភាព​រឹង​មានះ ឬ ចង់យក​ឈ្នះ​ចាញ់​ដាក់ខ្លួន​ច្រើនពេក​ប្រយ័ត្ន​កើតរឿង​ជម្លោះ​វិវាទ​ឈានចូល​ដល់​ការបែកបាក់​៕

ឆ្នាំមមី៖ រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​មិនត្រូវ​ជឿ​សម្តី​ក្រុម​នុស្ស​ពេក​ឡើយ ហើយ​ត្រូវ​សង្កេត ពិនិត្យពិច័យ និង ប្រ​យ័​តុ្ន​ប្រយែង​ក្រុមមនុស្ស​មួយចំនួន​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​ ដោយឡែក​បើ​លោកអ្នក​មានការ​ប្រកប​ការងារ​មិន​ថា​ជា​ការងាររាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​មាន​ភាព​ប្រទាំង​ប្រទើស​ខ្លះៗ​ផងដែរ​ព្រោះតែ​ក្រុមមនុស្ស​ចាំ​ចាប់កំហុស​និង​ព្យាបាទ​យាយី​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានដំណើរ​ការ​ទៅមុខ​យ៉ាប់យ៉ឺន​បន្តិច​ពិតមែនតែ​ក៏មាន​ភាព​សុខដុម​ប្រពៃ​ណាស់​ផង​។ រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច ឯ​បើ​ថយក្រោយ​វិញ​នោះ​ឆាប់រហ័ស​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​៕

ឆ្នាំមមែ៖ រាសី​ល្អជា​មធ្យម​។ ​អំឡុង​ខែ​ថ្មី​នេះ​ដំណើរ​ជីវិត​របស់​លោកអ្នក ពុំសូវល្អ​ប្រសើរ​ទេ ហេតុនេះ​មុន​ធ្វើ​អ្វី ឬ ទៅណា មក​ណា​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​ ​ចំពោះ​ការប្រកប​ការងារ​វិញ​តែង​ទទួល​ការរាំងស្ទះ​និង​បញ្ហា​ច្រើន​ផង​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំ​ផ្តល់​ផល​ល្អ​ក្នុងការ​បណ្តាក់ទុន​ធំ​ប៉ុន្មាន​ឡើយ​គួរ​មាន​ការគិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​មុន​ធ្វើ​អ្វីមួយ​ព្រោះ បើ​បោះទុន​ទៅហើយ​មិន​ងាយ​ដក​ដើម​មកវិញ​ឡើយ ហើយ​ស្រួល​មិន​ស្រួល​កប់ដើម​សូន្យឈឹង​តែម្តង​។ គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មានការ​ប្រឆាំង​គ្នាច្រើន​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​ដឹកមុខ​៕

ឆ្នាំវក៖ រាសី​ខ្ពស់ត្រដែត​។ ឆ្លង​ចូល​ខែវិច្ឆិកា​នេះ​សម្រាប់​ដំណើរ​ជីវិត​លោកអ្នកជួប​នូវ ឧបសគ្គ​រារាំង​មុខ និង​មាន​គ្រោះ​យាយី​ច្រើន ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​មិនអាច​ដំណើរការបាន​ងាយស្រួល​សោះឡើយ​។ ​ដោយឡែក​នៅថ្ងៃនេះ​វិញ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ម្ល៉ោះហើយ​បើ​លោកអ្នក​ចង់​ណាត់​ចរចា​ឬ​ទំនាក់ទំនង​ការងារ​ក៏​តែង​ទទួល​ផ្លែផ្កា​ដូច​សមប្រកប​ទៀតផង​។ ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​មានការ​ប្រឹងប្រែង​រត់​ឆ្វេង​ស្តាំ​មិន​បង់កម្លាំង​ឡើយ​គឺ​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​គួរ​ជាទី​កក់ក្តៅ​ផងដែរ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ ឬ​ពោះ​មេម៉ាយ​ក្តី មាន​ភាព​ស្រស់ស្រាយ និង​បើ​មាន​បញ្ហា​ចង់​ចូល​និយាយ​ដល់​ចាស់ទុំ​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់ដែរ​៕

ឆ្នាំរកា៖ រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​អ្វីៗ​ដែល​អាក្រក់​បាន​ប្រែ​មក​ល្អ និង​បញ្ហា​ដែល​គេ​ពុំ​ធ្លាប់​យកចិត្តទុកដាក់​សោះ​ក៏​ប្រែ​មក​ល្អ​ឡើងវិញ​ដែរ​។​ ចំពោះ​ការប្រកប​ការងារ​វិញ​ដោយសារ​ដួង​រាសី​ខ្អ​ស់​ត្រដែត​នោះ​ធ្វើឱ្យ មានការ​ជឿនលឿន​និង​មាន​ភាព​សុខដុម​គួរសម​។​ ការធ្វើ​ជំនួញ ទោះ​មានការ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គ្រាន់​គាប់ប្រសើរ​ជាង​មុន​វិញ​។ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ផ្អែមល្ហែម និង ស្រស់ស្រាយ​ចំពោះ​គ្នា​ប្រពៃ​៕

ឆ្នាំច៖ រាសី​ល្អជា​មធ្យម​។​ ឆ្លង​ចូល​ខែ​ថ្មី​នេះ​ដំណើរ​ជីវិត​របស់​ស្ត្រី​មិនទាន់​ភ្លឺ​ថ្លា​នៅឡើយ​ទេ ពោលគឺ​នៅមាន​ពពក​ខ្មៅ​បិទបាំង​មួយចំនួន ប៉ុន្តែ​សម្រាប់​បុរស​វិញ​ដំណើរ​ជីវិត​ភ្លឺ​ថ្លា​និង​ធ្វើ​អ្វី​ក៏មាន​ភាពល្អប្រសើរ​ជាង​ស្ត្រី​ដែរ​។​ ដោយឡែក​នៅថ្ងៃនេះ​ការប្រកប​ការងារ​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់របរ​។​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប​រឿង​ការយល់​ខុស​និង​ភាព​ប្រចែប្រច័ណ្ឌ​ចូលលុកលុយ​មិន​ស្ទើរ​ដែរ​ទេ​៕

ឆ្នាំកុរ​៖ រាសី​ស្រុតចុះ​។ សម្រាប់​ស្ត្រី​កើត​ឆ្នាំនេះ នា​អំឡុងពេល​កន្លងមក ឬ​សូម្បីតែ​ឆ្លង​ចូល​ខែ​ថ្មី​ដែលជា​ខែវិច្ឆិកា​នេះ​ដំណើរ​ជីវិត​នៅតែ​ជួប​នូរ​ឧបសគ្គ​ក្នុងនេះ​ដូចជា បញ្ហា​កិច្ចការងារ ប្រាក់កាស គឺ​តែង​ពុំ​សូវ​ឆ្លើយតប​ដូច​បំណង​នោះឡើយ​។ ​ចំណែក​បុរស​នា​សប្តាហ៍​នេះ​ចូរ​ប្រយ័ត្ន​បញ្ហា​តូចតាច ចូលមក​កកូរ​ផ្លូវចិត្ត​ដែល​ពេលខ្លះ​រឿង​តូច​សោះ​អាច​ប្រែ​រីក​ជាធំ​ផង​។​ ក្រៅពីនេះ​បើទោះបី​លោកអ្នក​ប្រកបការងារ​អ្វីមួយ​ច្រើន​តែង​មិន​សម្រេច​លទ្ធផល​និង​បើ​មាន​ការជជែក​អ្វីមួយ​ក៏​ច្រើន​មាន​ទាស់​ពាក្យសម្តី​គ្នា​ផង​។​ អ្នក​ប្រកប របរ រកស៊ី​ជួញដូរ ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាត​ដៃទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​លេចចេញ​ប៉ាត​ភាព​រកាំរកូស​ខ្លះៗ​ដោយសារ​ការ​ប្រចែ​ច័ណ្ឌ​កំពុង​បិទបាំង​មុខ​៕