ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣

នៅថ្ងៃសៅរ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣​នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖ រាសី​ខ្ពស់ត្រដែត​។​ ការរស់នៅ​ថ្ងៃនេះ​បើទោះបី​អ្នកខ្លះ​សុខកាយ​បន្តិច​ពិតមែន ប៉ុន្តែ​បញ្ហា​រឿង​រាវ​ចាស់​ថ្មី​តែង​ចូលមក​កកូរ​ផ្លូវចិត្ត​នាំ​ពិបាក​រែកពន់​ផងដែរ​។ ​ការប្រកប​ការងារ​ហាក់​មាន​ភាពរឹងមាំ ហើយ​បើ​ចង់​ពឹងពាក់​អ្នកតូច អ្នកធំ​គេ​តែង​អាណិត​ស្រឡាញ់​និង​ជួយ​ជ្រោមជ្រែង។ ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​បើ​មាន​ញាតិមិត្ត​បបួល​ធ្វើ​អ្វីមួយ​ឬ​ត្រួសត្រាយ​ឱ្យ​ប្រកប​របរ​រកស៊ី​ជួញដូរ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​តែ​យ៉ាងណា​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ព្រោះ​យីអ៊ុន​របស់​អ្នក​ក៏​ស្ថិតនៅក្នុង​គ្រោះ​ចាញ់បោក​គេ​ដែរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ល្អ​ប្រពៃ​៕

ឆ្នាំឆ្លូវ៖ ​រាសី​ល្អជា​មធ្យម​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា និង ទោះ​ទៅកាន់​ទីណា​ក៏​មានតែ​មនុស្ស​អាណិត​ស្រឡាញ់​ពេញចិត្ត​ផងដែរ។​ ការប្រកប​ការងារ​ទោះ​ជួប​ភាព​តានតឹង​បន្តិច​តែ​ក៏​នៅ​សម្រេច​ជោគជ័យ​ជានិច្ច​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេលនេះ​លាភ​ហេង​ធ្លាប់តែ​បោល​ហួស​ឬ​ជួប​ភាព​តានតឹង​បាន​ផ្លាស់ប្តូរ​មក​ធូរស្រាល ហើយ​បើ​មាន​អតិថិជន​ជំពាក់​ប្រាក់កាស​គេ​អាច​យកមក​សង​វិញ​ទៀតផង​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​ក្នុងការ​រៀបចំ​ផ្សំផ្គុំ​ជា​គ្រូ​សារ​បំផុត​៕

ឆ្នាំខាល៖ ​រាសី​ស្រុតចុះ​។​ ក្នុងថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​សំខាន់​ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​ឡើយ​ពីព្រោះថា​ឱកាស​ភ្លាត់ស្នៀត​នោះ​មាន​ខ្ពស់ជាង​សព្វមួយដង​។​ ការប្រកប​ការងារ​ងា​យ​មាន​បញ្ហា ហើយ​ពិសេស​ធ្វើ​ច្រើន​បែរជា​ទទួលបាន​ផល​តិច​ទៅវិញ​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ប៉ុន្តែ​យ៉ាងណា​ផល​កម្រៃ​ក៏​មិនសូវ​ឆ្លើយតប​ដូច​សេចក្តីប៉ងប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា​ទោះ​ប្រឹង​ទាល់តែ​បែកញើស តែ​ផល​កម្រៃ​រក​សឹង​មិន​គ្រប់​ចិញ្ចឹម​គ្រួសារ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការខ្វែងគំនិត និង ប្រឆាំង​គ្នា​មិនសូវ​លោះ​ពេល​នោះទេ​៕

ឆ្នាំថោះ៖ រាសី​ស្រុតចុះ​។ ​ការរស់នៅ​ចូរ​លោកអ្នក​ប្រយ័ត្នប្រយែង​ពាក្យសម្តី​ចរចា​ទៅរក​អ្នកដទៃ​បន្តិច​ពីព្រោះ​គេ​ងាយ​ថ្នាំងថ្នាក់​ចាប់​ជា​កំហុស​គុំ​គួ​ន​ទៅ​ថ្ងៃក្រោយ​ណាស់​។​ នៅថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​មិនអាច​ប្រមាថ​បានទេ​ពីព្រោះថា​ផល​អាក្រក់​នោះ​ងាយ​កើត​ផងដែរ​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​កុំ​គប្បី​មានការ​ទុក្ខព្រួយ​ច្រើនពេក​ព្រោះ​បើ​ផល​ចំណូល​តានតឹង​ពិតមែនតែ​លោកអ្នក​ក៏មាន​ភាព​សុខដុម​ផងដែរ​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស​ណាស់​គប្បី​ប្រយ័ត្នប្រយែង​ពាក្យសម្តី​ចរចា​ទៅរក​គ្នា​បន្តិច​ទើប​ពុំមាន​បញ្ហា​មិនល្អ​ចោទឡើង ៕

ឆ្នាំរោង៖ រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បញ្ហា​នៅតែ​ចោមរោម​យាយី ហើយ​ផល​លំបាក​ក៏​នៅ​ត្រូវ​រែកពន់​មិនទាន់​ទៅណា​ឆ្ងាយ​នៅឡើយ​ដែរ​។​ ការប្រកប​ការងារ​លោក​អ្នក​គប្បី​រក្សា​ភាព​នឹងធឹង ហើយ​មិនត្រូវ​ច្រងេង​ច្រងេង​ឡើយ​ព្រោះថា​ផល​អាក្រក់ៗ​នោះ​ងាយ​កើតមាន​ជាង​សព្វមួយដង​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​មានការ​សន្យា​អ្វីមួយ​កុំ​សង្ឃឹម​ពេក​ប្រយ័ត្ន​ខកបំណង ហើយ​ទីបំផុត​កើត​មានរឿង​មើលមុខ​គ្នា​មិនសូវ​ចំ​ថែមទៀត​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ត្រូវ​ចេះ​ទុកចិត្ត​គ្នា​ហើយ​មិន​ត្រូវយក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​ឡើយ​បើ​ពុំ​នោះទេ​នឹង​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​ជាក់​ជាពុំខាន​៕

ឆ្នាំម្សាញ់៖ រាសី​ល្អជា​មធ្យម​។ ​ក្នុងថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​មិន​ងាយ​ទទួលបាន​ផ្លែផ្កា​ដូច​គាប់​បំណង​ប៉ុន្មាន​ទេ ហើយ​ពិសេស​ងាយ​កើតរឿង​រាវ​ជម្លោះ​វិវាទ​ថែមទៀត​។​ ការប្រកប​ការងារ​ទាំ​ង​ស្ត្រី​បុរស​មាន​ភាពរលូន​ល្អ និង​ពុំមាន​ឧបសគ្គ​ធំដុំ​ត្រូវ​ឆ្លងកាត់​នោះឡើយ​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​ផល​លំបាក​ក្នុងការ​រកប្រាក់​កម្រៃ​បន្តិច ហើយ​បើ​លោក​អ្នកមាន​អ្នកដទៃ​ជំពាក់​ប្រាក់កាស​ទាល់តែ​ខិតខំ​ទារ​បន្តិច​បើ​ពុំ​នោះទេ មិន​ងាយ​បានឡើយ​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ជ្រួលជ្រើម​ក្នុងការ​ដើរហើរ​ព្រោះថា​ងាយ​ជួប​រឿង​អាក្រក់​ជាង​ល្អ​៕

ឆ្នាំមមី៖ ​រាសី​ខ្ពស់ត្រដែត​។ ​ការរស់នៅ​លោកអ្នក​ត្រូវ​យកចិត្តទុកដាក់​ថែទាំ​ផ្ទះសម្បែង កូនចៅ ឬ​សូម្បីតែ​សាច់ញាតិ​ព្រោះ​នោះ​សុទ្ធសឹង​នាំមក​នូវ​ក្តី​ចម្រុងចម្រើន និង​សេចក្តីសុខ​របស់​យើង​ទាំងអស់​។ ​ក្នុងថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ល្អប្រសើរ ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​សម្របសម្រួល​ការងារ​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​ចំពោះមុខ​ច្រើន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ផ្លាស់​ទីកន្លែង​លក់ដូរ​ឬ​ចង់​ទិញ​ទំនិញស្តុក​ទុក​ឃើញថា​ក៏​ជា​ឱកាស​ប្រពៃ​ណាស់ដែរ​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម និង ស្រស់ស្រាយ​ចំពោះ​គ្នា​ប្រពៃ​ណាស់​៕

ឆ្នាំមមែ៖ រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​បញ្ហា​មិនល្អ​ងាយ​រត់​ចូល​ណាស់​ផង ម្ល៉ោះហើយ​លោកអ្នក​ត្រូវ​រក្សា​ភាព​ស្ងប់ស្ងៀម​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​ ការប្រកប​ការងារ​ពុំ​សូវ​ជឿនលឿន​ទេ ហើយ​ពិសេស​ងាយ​មាន​បញ្ហា​ច្រើនជាង​សព្វមួយដង​ផង​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ តែ​យ៉ាងណា​ចូរ​ប្រយ័ត្ន​គ្រោះ​បាត់​របស់របរ និង គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ច្រើន​ពីព្រោះថា​ជួន​ផ្អែមល្ហែម​ជួន​ពាក់មុខយក្ស​ដាក់គ្នា​៕

ឆ្នាំវក៖ រាសី​ល្អជា​មធ្យម​។ ​នៅថ្ងៃនេះ​លោកអ្នក​មិន​គប្បី​ឆាប់​ជឿ​ក្រុមមនុស្ស​ពេក​ទេ​ព្រោះ​ងាយ​ជួប​គ្រោះ​ចាញ់បោក​គេ​ណាស់​។​ ក្រៅពីនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​មាត់​អុជអាល​នាំ​ជួប​ផល​លំបាក​ណាមួយ​ដែល​រក​នឹកស្មាន​មិន​ដល់​។​ ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅក្នុង​ថ្ងៃនេះ​ដែរ​មាន​ភាព​លំនឹង​ល្អ ហើយ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​ចូល​ហែៗ​គ្រាន់ សម្រាប់​ការចាយវាយ​ផង​។​ សម្ព័ន្ធ​គូស្នេហ៍​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់ និង កំហឹង​ទល់​កំហល់​ដាក់ខ្លួន​ប្រយ័ត្ន​កើតរឿង​ជម្លោះ​វិវាទ​ឥតឈប់ឈរ ហើយ​ឈាន​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

ឆ្នាំរកា៖ ​រាសី​ល្អជា​មធ្យម​។ ​នៅថ្ងៃនេះ​ការធ្វើដំណើរ​ចេញ​ក្រៅ​ផ្ទះ​លោកអ្នក​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​សម្តី​បន្តិចបន្តួច ដោយសារ​ការមិនចុះសម្រុង​គ្នា ឬ ការប្រឆាំង​គ្នា​ដោយ​ប្រការ​ណាមួយ​កើត​ទ្បើង​ជាមួយ​មនុស្ស​នៅក្បែរ​ខ្លួន​។​ បើសិន​មានការ​ប្រកបការងារ​បើ​ទោះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​គឺជា​រឿយៗ​ពុំ​សូវ​ដំណើរការបាន​ស្រួល​ទេ​ព្រោះ​តែងមាន​រឿង​រាវ​មក​យាយី​អុក​ទ្បុ​ក ដូច្នេះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ទៅរួច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំច៖ រាសី​ល្អជា​មធ្យម​។ ការរស់នៅ​របស់លោក​អ្នក​បើទោះបី​ជួប​នូវ​បញ្ហា​តានតឹង​ខ្លះៗ​ក្តី ប៉ុន្តែ​អ្វីដែល​ត្រូវ​យកចិត្តទុកដាក់​នោះ​គឺ​បញ្ហា​សុខភាព​ពីព្រោះថា​ងាយ​ទទួលរង​ប៉ះទង្គិច​ផងដែរ​។​ ដោយឡែក​ការប្រកប​ការងារ​ឬ​ធ្វើ​អ្វី​ក៏ដោយ​លោក​អ្ន​ត្រូវ​ចងចាំ​ថា​មិនត្រូវ​ម៉ាក់​ងាយ​មនុស្ស​ឡើយ​បើ​ពុំ​នោះទេ​នឹង​ជះឥទ្ធិពល​អាក្រក់​នៅពេល​ក្រោយ​ជាក់​ជាពុំខាន​ឡើយ​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវមាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុមមនុស្ស​ជុំវិញខ្លួន​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទាញ​ផលប្រយោជន៍​អ្វីមួយ​មកវិញ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ពាក់មុខយក្ស​ដាក់គ្នា​៕

ឆ្នាំកុរ​៖ ​រាសី​ខ្ពស់ត្រដែត​។ ​ការរស់នៅ​លោកអ្នក​បើ​ធ្លាប់តែ​បញ្ហា​ចោមរោម នៅថ្ងៃនេះ​បាន​ហោះ​រំលង​ឬ​មិន​ហ៊ាន​ចូល​ក្បែរ​នាំ​ត្រូវ​រែកពន់​លំបាក​ច្រើន​ទៀត​ទេ​។​ ក្នុងថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការងារ​ណា​ដែល​សំខាន់​ពីព្រោះ​ឃើញថា​ផល​ដែល​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោក​អ្នកមាន​ជម្លោះ ហើយ​មានការ​ស្រុះស្រួល​គ្នា​រវាង​ស្វាមីភរិយា​ឡើងវិញ​នោះ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​យ៉ាងណាក្តី​តែងមាន​ភាព​កាក់កប​ប្រពៃ​ដោយ​អាច​ប្រមូល​ភោគផល​ចំណេញ​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​ រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​ពុំមាន​អ្វី​ល្អក់​ករ​ឬ​បញ្ហា​ចូលមក​រារាំង​នាំ​ពិបាក​ដោះស្រាយ​នោះដែរ​៕