ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣

នៅថ្ងៃច័ន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣​នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖ រាសី​ស្រុតចុះ​។​ ឆ្លង​ចូល​សប្តាហ៍​នេះ​ដួង​រាសី​ខែ​បាន​ឡើង​ខ្ពស់ត្រដែត​ពេញទី​ហើយ ម្ល៉ោះហើយ​បញ្ហា​ការងារ ប្រាក់កាស ចៅហ្វាយនាយ កូនចៅ បរិវារ បរិពារ បាន​យកចិត្តទុកដាក់ និង​ងាក​មក​យល់ចិត្ត​វិញ​។ ​ចំពោះ​បញ្ហា​ប្រាក់កាស​ដែល​ធ្លាប់តែ​ទទួលរង​ប៉ះទង្គិច​ខ្លាំង​ក៏មាន​ក្រុមមនុស្ស​មកជួយ​ជ្រោមជ្រែង​គ្រាន់​ធូរ​ដៃជើង​បន្តិច​វិញ​ដែរ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​រាល់​កិច្ចការងារ​មិនបាន​ដូច​បំណង​ទេ គឺ​តែងមាន​សត្រូវ​មក​បិទបាំង​មុខ និង ច​មាន​បញ្ហា​ខ្លះ​ចូល​យាយី​នាំ​ពិបាក​ក្នុង​ដំណើរ​ជីវិត​ផងដែរ​។​អ្នកធ្វើ​ជំនួញ ពុំមាន​អ្វី​ធូរស្បើយ​ឡើយ​គឺ​ប្រាក់ចំណូល​នៅតែ​ជួប​បញ្ហា​តានតឹង​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​យល់​ខុស​និង​មិនសូវ​ចិត្ត​គ្នា​ប៉ុន្មាន​នោះឡើយ​៕

ឆ្នាំឆ្លូវ៖ រាសី​ខ្ពស់ត្រដែត​។ ​លោកអ្នក​បាន​ឆ្លង​ផុត​ដួង​រាសី​ឡើង​ខ្ពស់ ហើយ​ខែ​នេះ​ជា​ខែ​សម្ពង្ស ដែល​ដំណើរ​ជីវិត​នៅតែ​ល្អប្រសើរ ហើយ​ធ្វើ​អ្វី​ក៏មាន​ការរីកចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។ ​ក្រៅពីនេះ​បើ​ចង់​ចងសម្ព័ន្ធ ចង់​ផ្សំផ្គុំ​គ្រួសារ ក៏​ជា​ឱកាស​មួយ​ល្អ​ដែរ​។​ ដោយឡែក​នៅថ្ងៃនេះ​វិញ​ដោយសារ​ដួង​ដួង​រាសី​ឡើង​ខ្ពស់ ហេតុនេះ​មានជោគ​មានជ័យ ហើយ​បើ​ចង់​ប្រកបការងារ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អជា​និច្ច​។ ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃនេះ​ប្រៀប​ដូច​បានជា​(​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​)​ព្រោះ​អាច​កំចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។​ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ និង កំពុងមាន​ភាពស្រស់​ស្រាយ​ប្រពៃ​ណាស់​៕

ឆ្នាំខាល៖ រាសី​ល្អជា​មធ្យម​។ ​នៅ​សប្តាហ៍​នេះ ​ពុំមាន​អ្វី ទទួលរង​ផល​ប៉ះទង្គិច​ច្រើន​ឡើយ លើកលែងតែ​បុរស​ទទួលរង​ការគាប់សង្កត់​ផ្លូវចិត្ត ទាក់ទិន​ទៅនឹង​បញ្ហា​កិច្ចការងារ និង បញ្ហា​ប្រាក់កាស​ប​ន្តិ​បន្តួច​ប៉ុណ្ណោះ​។ ​ដោយឡែក​នៅថ្ងៃនេះ​វិញ​លោកអ្នក​ជួប​រឿង​មិន​សប្បាយចិត្ត និង បញ្ហា​យាយី​ច្រើន​ពិសេស​ការប្រកប​ការងា​រ​ងាយ​មាន​បញ្ហា​ទាស់ទែង​សម្តី​ដោយសារ​ក្រុមមនុស្ស​បង្កបញ្ហា​ផង​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​អស់​ប្រាក់កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្តាយ​។​ ​ចំណែក​បញ្ហា​ស្នេហា​ក្នុង​ពេលនេះ​ពុំមាន​អ្វី​ភ្លឺ​ថ្លា​ទេ​គឺ​នៅ​អួរ​អាប់​និង​មាន​បញ្ហា​ខ្លះៗ​ធ្វើឱ្យ​សៅហ្មង​កើតឡើង​៕

ឆ្នាំថោះ៖ រាសី​ស្រុតចុះ​។​ នៅក្នុង ខែតុលា កន្លង​មកជា​ខែ​ដួង​រាសី​ស្រុតចុះ ហើយ​ថែមទាំង​ជា​ខែ​មាន​គ្រោះ​សម្រាប់​ស្ត្រី​ថែមទៀត ម្ល៉ោះហើយ​ធ្វើឱ្យ​មានរឿង​រាវ​មិនល្អ​លុកលុយ​យាយី​ច្រើនយ៉ាង និង​មាន​បញ្ហា​ឈឺក្បាល​ស្ទើរ​រៀងរាល់ថ្ងៃ ។​ទោះបីយ៉ាងណា​ឆ្លង​ចូល​ខែ​ថ្មី​នេះ ដំណើរ​ជីវិត​ប្រែ​មក​ល្អប្រសើរ​វិញសម្រាប់ស្រ្តី តែ​សម្រាប់​បុរស​នៅតែ​ជួប​នូវ​ឧបទ្រព​យាយី​នៅឡើយ ពោលគឺ​នៅតែ​មានរឿង​រាវ​មិនល្អ​យាយី មិនទាន់​ឆ្លង​ផុត​ឡើយ​។​ ​ដោយឡែក​នៅថ្ងៃនេះ​វិញ​លោកអ្នក​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ការងារ​បន្តិច​ព្រោះថា​មាន​ក្រុមមនុស្ស​ចាំតែ​ចាប់កំហុស ហើយ​បើ​ឃើញ​លោក​អ្នកមាន​បញ្ហា​ផង​គេ​ចាំតែ​ជាន់ពន្លិច​បន្ថែម​ប៉ុណ្ណោះ​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​ចេះ​មាន​គិ​និ​ត​ផ្តួចផ្តើម​របរ​ថ្មីៗ​បន្ថែមទៀត​ឬ​រកប្រាក់​ចំណូល​បន្ថែម​ទើប​ជាការ​ប្រសើរ​។​ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មិន​ត្រូវយក​ភាព​ប្រកែប្រកាន់​ដាក់​មុខ​ច្រើន​ឡើយ បើ​ពុំនោះ​កើត​មានតែ​រឿង​រាវ​មិនចេះចប់​៕

ឆ្នាំរោង៖ រាសី​ខ្ពស់ត្រដែត​។ ក្នុង​ខែ តុលា កន្លង​មកជា​ខែ​ដួង​រាសី​ឡើង​ខ្ពស់ ប៉ុន្តែ​ឆ្លង​ចូល​ខែ វិច្ឆិកា​នេះ​ដួង​រាសី​បាន​ធ្លាក់​ស្រុតចុះ ម្ល៉ោះហើយ​បានចាប់ផ្តើម​ប្រែប្រួល​ពី​រឿង​រាវ​ដែល​ល្អ​បាន​ប្រែ​មក​មិនល្អ​វិញ។ ​ហេតុនេះ​ត្រូវ​អត់ធ្មត់ និង​តស៊ូ​ប្រយ័ត្នប្រយែង​បញ្ហា​មួយចំនួន​ដែល​ចូល​យាយី​។ ​ដោយឡែក​ថ្ងៃនេះ​វិញ​ដោយសារ​ដួង​រាសី​ខ្ពស់ត្រដែត​ការប្រកប​ការងារ មានការ​គាប់ប្រសើរ​គួរសម ហើយ​ទោះ​ធ្វើ​អ្វី​ក៏​មានការ​ចម្រើន​លូតលាស់​និង​ផ្តល់​ផល​ល្អ​មកវិញ​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ប្រៀប​ដូច​បានជា​(​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​)​ព្រោះ​អាច​កំចាត់​រាល់​ឧបទ្រពចង្រៃ​ទាំ​ពួ​ង​ឲ្យ​វិនាស​ជា​អហោសិកម្ម​អស់ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងមាន​ភាពស្រស់​ស្រាយ​ប្រពៃ​ណាស់​៕

ឆ្នាំម្សាញ់៖ រាសី​ខ្ពស់ត្រដែត​។ ​ក្នុង​ខែ​នេះ​ល្អ​ណាស់​សម្រាប់​ស្ត្រី​ លោកអ្នក​អាច​ទទួលដំណឹង​ល្អ និង រឿង​រាវ​ល្អៗ​ចូលមក​។​បើ​លោកអ្នក​មានការ​ប្រឹងប្រែង​និង​ពុះពារ​តែង​សម្រេច​ជោគជ័យ​។​ ចំពោះ​បុរស​វិញ​មានការ​ផ្លាស់ប្តូរ​ខាង​តំណក់ញើស និង​ក្តី​បំណង​តែង​សម្រេច​ជោគជ័យ​ផងដែរ​។​ ដោយឡែក​នៅថ្ងៃនេះ​វិញ​ជា​ថ្ងៃ​សុខដុម បើ​ចង់​សម្រេច​ការងារ​ត្រូវ​ជជែក​ពី​ការងារ ហើយ​បើ​ចង់​សម​ដូច​បំណង​រឿង​រាវ​ស្នេហា​ត្រូវ​ជជែក​រឿង​ស្នេហា​។​ ដោយឡែក​នៅថ្ងៃនេះ​វិញ​បើ​លោកអ្នក​សម្រេចចិត្ត​ចង់​ប្រកបការងារ​ឬ​ធ្វើ​អ្វីមួយ​តែង​ផ្តល់​ផល​ល្អ​និង​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវខិតខំ​មិនត្រូវ​បង្អង់​ដៃ​ឡើយ​ពុំនោះសោត​ទេ បើ​ឈានដល់​ថ្ងៃ​មិនល្អ​វិញ​ការរក​ផល​កម្រៃ​នឹង​ជួប​ការលំបាក​បំផុត​មិន​ងាយ​ដោះស្រាយ​ជីវភាព​បាន​នោះឡើយ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ចងសម្ព័ន្ធ ឬ​ដោះស្រាយ​បញ្ហា​ជម្លោះ​វិវាទ​ជា​ពេលវេលា​ល្អ​សម្រាប់​អ្នក​ហើយ​៕

ឆ្នាំមមី៖ រាសី​ស្រុតចុះ​។​ សម្រាប់​ស្ត្រី​ក្នុង ខែតុលា កន្លងមក​គឹជា​ខែ​មិនល្អ ឬ​ខែ​ឆុង និង​ពិសេស​ជា​ខែ​មាន​គ្រោះ​ថែមទៀត ម្ល៉ោះហើយ​ធ្វើឱ្យ​ហត់នឿយ​ទាំង​កាយ និង ចិត្ត​។​ ក្រៅពីនេះ​លោកអ្នក​ក៏​ទទួល​នូវ​អារម្មណ៍​ខ្វាយខ្វល់ និង​បញ្ហា​ចូល​យាយី​ច្រើន​ដែរ​។​ សម្រាប់​ខែវិច្ឆិកា​នេះ​បើទោះបី​ដួង​រាសី​ខែ​នៅតែ​ស្រុតចុះ​ពិតមែន ប៉ុន្តែ​ក៏​នៅ​ល្អប្រសើរ​ជាង​ខែ​កន្លងមក​។ ​សម្រាប់​បុរស​ខែ​ថ្មី​នេះ​ទទួលរង​ផល​លំបាក​ច្រើនជាង​ស្ត្រី​វិញ ម្ល៉ោះហើយ​គប្បី​អត់ធ្មត់​និង​ប្រយ័ត្នប្រយែង​។​ ដោយឡែក​នៅថ្ងៃនេះ​វិញ​ការប្រកប​ការងារ ពុំ​សូវ​ជឿនលឿន​ទៅមុខ​ទេ ហើយ​ពិសេស​ងាយ​ធ្លាក់​ក្នុង​រឿង​ជម្លោះ​វិវាទ​ថែមទៀត​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​រកាំចិត្ត​ព្រោះតែ​ការ​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​ហើយ​ទោះ​ខិតខំ​ប៉ុនណា​ក៏បាន​ត្រឹម​មួយ​ទប់ទល់​ដែរ​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​អន់ចិត្ត និង ចាប់កំហុស​គ្នាច្រើន​ដោយសារ​ម្នាក់​ចង់​ឈ្នះ​ចាញ់​គ្នា​រៀងៗ​ខ្លួន​៕

ឆ្នាំមមែ៖ រាសី​ល្អជា​មធ្យម​។​ នាពេលនេះ​គឺ​ឆ្លង​ចូល​ខែវិច្ឆិកា​ហើយ ហេតុនេះ​សម្រាប់​លោកអ្នក​​គឺជា​ដួង​រាសី​មិនល្អ​ទាំង​ស្ត្រី​និង​បុរស​។ ​សម្រាប់​បុរស​ទទួលរង​ផល​ប៉ះទង្គិច​ច្រើនជាង​ស្ត្រី ២​ដង ។ ​ហេតុនេះ​រឿង​រាវ​ខ្លះ​អាច​កើតឡើង​ស្មាន​មិន​ដល់​ថែមទៀត​។ ​លោកអ្នក​ត្រូវ​យកចិត្តទុកដាក់​ខាង​សុខភាព និង​ការបើកបរ​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ដូចគ្នា​។ ​ដោយឡែក​នៅថ្ងៃនេះ​វិញ​ការប្រកប​ការងារ​អ្វី​ឃើញថា​មិនសូវ​មានការ​ជឿនលឿន​ទៅមុខ​ទេ ពិសេស​ងាយ​កើតរឿង​រាវ​មិនល្អ​ជាមួយ​អ្នកដទៃ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនសូវ​ជោគជ័យ​ដូច​បំណង​ប៉ុន្មាន​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​នឿយណាយ និង ចាប់កំហុស​គ្នា​មិនតិច​ដែរនោះ​ទេ​៕

ឆ្នាំវក៖ ​រាសី​ស្រុតចុះ​។ ក្នុង​ខែ​កន្លងមក​ទាំង​ស្ត្រី​បុរស​គឺមាន​ភាពល្អប្រសើរ ប៉ុន្តែ​ឆ្លង​ចូល​ខែវិច្ឆិកា​នេះ​គឺ​ដំណើរ​ជីវិត​បាន​ធ្លាក់​ស្រុតចុះ​បន្តិច ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វីៗ​ក៏​ពុំ​ហុច​ផល​ដូច​គ្រាកន្លងមក​ដែរ​។ ​ដោយឡែក​នៅថ្ងៃនេះ​វិញ​ដោយសារ​ដួង​រាសី​ស្រុតចុះ ទោះ​ធ្វើ​អ្វី​ក៏ដោយ​ឱ្យ​ចេះ​មាន ហេតុផល​បើ​ពុំ​នោះទេ​ងាយ​កើត​បញ្ហា​អាក្រក់​យាយី​ផង​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​អ្វី​លូតលាស់​ទៅមុខ​គួរកត់សម្គាល់​ទេ​គឺ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​ចំណូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ផង​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​មិនទាន់មាន​គូគាប់​ហើយ​ចង់​ធ្វើការ​ជ្រើសរើស​គូគ្រង​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ព្រោះ​ឱកាស​ជួប​គូកម្ម​មាន​ខ្ពស់​ណាស់ដែរ​៕

ឆ្នាំរកា៖ រាសី​ខ្ពស់ត្រដែត​។​ ឆ្លង​ចូល​ខែ​ថ្មី​នេះ​ដំណើរ​ជីវិត​របស់លោក​អ្នកចូលដល់ដួង​រាសី​ឡើង​ខ្ពស់ ពិសេស​ស្ត្រី​ធ្វើឱ្យមាន​ការផ្លាស់ប្តូ​រម​ក​ល្អប្រសើរ​ច្រើន​រឿង ក្នុងនេះ​មិន​ថា​ជា​រឿង​ប្រាក់កាស រឿង​ការងារ​និង​សូម្បីតែ​រឿង​ផ្ទាល់ខ្លួន​ក្តី​។​ ដោយឡែក​នៅថ្ងៃនេះ​វិញ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ហេតុនេះ​ម្ល៉ោះហើយ​ធ្វើឱ្យ​អាច​លូតលាស់​ច្រើន​រឿង​ក្នុងនេះ​មិន​ថា​ជា​កិច្ចការងារ ប្រាក់កាស​ឬ​សូម្បីតែ​រឿង​ផ្ទាល់ខ្លួន​ក្តី​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មាន​ភាពល្អប្រសើរ​គួរសម ដូចនេះ​ជា​ពេលវេលា​ល្អ​សម្រាប់​លោកអ្នក​ប្រកប​របរ​ថ្មីៗ​ឬ​បណ្តាក់ទុន​ក្នុង​រឿង​អ្វីមួយ​ផង​។​ សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​លូតលាស់​ទៅមុខ​ប្រពៃ ហើយ​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

ឆ្នាំច៖ ​រាសី​ស្រុតចុះ​។​ នៅ​សប្តាហ៍​នេះ​លោកអ្នក ទទួលរង ផល​ប៉ះទង្គិច ទៅលើ​បុរស​ច្រើន​បន្តិច​។ ​ខែ​នេះ​ប៉ះទង្គិច​ទៅលើ​បុរស​ច្រើន​ដោយសារ​ជា​ខែ​ដួង​រាសី​ស្រុតចុះ ហើយក៏​ជា​ខែ​ជួប​គ្រោះ​ទៅលើ​បុរស​ដែរ​។ ​លោកអ្នក​ទទួលផល​ប៉ះពាល់​ទាំង​ក្នុងតួនាទី​ការងារ ការ​ទទួលរង​គាបសង្កត់ បញ្ហា​ប្រាក់កាស​មានការ​រាំងស្ទះ រឿង​ផ្ទាល់ខ្លួន ពិសេស​បញ្ហា​ស្នេហា និង​រួមទាំង​សុខភាព​ផង​។ ​ដោយឡែក​នៅថ្ងៃនេះ​វិញ​ការប្រកប​ការងារ​ពុំមាន​ការលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​។ ​អ្នកជំនួញ​ស្ងប់ស្ងាត់​និង​មុខរបរ​ជួប​បញ្ហា​ចំណូល​តិច ឯ​ចំណាយ​ច្រើន​។​​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ ហើយ​ក៏មាន​បញ្ហា​ស្មុគស្មាញ​ច្រើន​ដែរ​៕

ឆ្នាំកុរ​៖ រាសី​ល្អជា​មធ្យម​។​ សុំ​សម្តែង​ការអបអរ​ចំពោះ លោកអ្នក ពិសេស​ស្ត្រី​ដែល​កន្លងមក បើទោះបី ខិតខំ ប៉ុនណា​ក៏​ពុំបាន​ទទួលលទ្ធផល ដោយសារ​អ្នកដទៃ​ចាំ​ជាន់ពន្លិច និង ចាំតែ​ចាប់កំហុស ប៉ុន្តែ​ចាប់ពី​សប្តាហ៍​នេះ​តទៅ​ដំណើរ​ជីវិត​របស់លោក​អ្នក​បាន​ងើប​ល្អប្រសើរ​ឡើងវិញ​ហើយ​។​ លោកអ្នក​អាច​នឹងមាន​មនុស្ស​យល់ចិត្ត និង​ជួយ​ជ្រោមជ្រែង​ផង​។​ ទោះបីយ៉ាងណា​សម្រាប់​បុរស​ គ្រោះ​នៅតែ​យាយី​បន្តទៀត ពិសេស​លោកអ្នក​អាច​ទទួលរង​ប៉ះពាល់​ទាំង​ខាង​សុខភាព និង ផ្លូវចិត្ត​។​ ដោយឡែក​នៅថ្ងៃនេះ​វិញ​ការប្រកប​ការងារ​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។ ​អ្នក​ប្រកប​ជំនួញ​ហាក់​ពុំ​ជឿនលឿន​ទៅមុខ ហើយក៏​មិន​ថយក្រោយ​នោះដែរ​។​​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​តោះតើយ និង​មាន​ការបាត់​ជំនឿ​ចិត្ត​ទៅលើ​គ្នា​ខ្លះៗ​កើតឡើង​៕