បើចង់ឲ្យរឿងល្អៗចូលក្នុងជីវិតអ្នកកើតឆ្នាំរោង,ជូត,មមែ ចាំបាច់ត្រូវធ្វើរឿងទាំងអស់នេះ!

យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំរោង,ជូត,មមែ ចាំបាច់ត្រូវធ្វើរឿងចំនួនដូចខាងក្រោមនេះ ដើម្បីឲ្យរឿងល្អៗជាច្រើនហូរចូលក្នុងជីវិត។

ឆ្នាំរោង៖ មានមនុស្សម្នាក់កំពុងតែព្យាយាមឆក់យកមនុស្សជាទីស្រឡាញ់របស់អ្នកទៅហើយ ដូចនេះគួរតែព្យាយាមថែរក្សានិងផ្តល់ភាពកក់ក្តៅដល់មនុស្សសំខាន់របស់អ្នកឱ្យបានច្រើន ពុំដូច្នោះទេនឹងត្រូវគេឆក់យកទៅបាត់ជាមិនខាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្នាំជូត៖ លោកអ្នកត្រូវប្រុងប្រយ័ត្នចំពោះមនុស្សជុំវិញខ្លួននិងពាក្យសម្តីមុននឹងនិយាយទៅកាន់នរណាម្នាក់ព្រោះមានមនុស្សមួយចំនួនចាំតែយកទោសអ្នក​ប៉ុណ្ណោះពិសេសគឺគេមិនពេញចិត្តឡើយប្រសិនបើ​អ្នកមានជីវភាពល្អប្រសើរជាងគេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្នាំមមែ៖ នៅពេលខាងមុខនេះរាសីនៃសំណាងអ្នកហាក់មានការប្រែប្រួល ដូចនេះរាល់ការធ្វើដំណើរទៅកន្លែងណាទៅទីណាក្តីគប្បីមានការប្រុងប្រយ័ត្នខ្ពស់ ហើយគួរខំធ្វើបុណ្យធ្វើទានដើម្បីជួយកាត់បន្ថយសំណាងអាក្រក់ចោល ត្រូវមានចិត្តស្មោះត្រង់កុំភរកុហកពុំដូច្នោះទេនឹងជួបរឿងមិនល្អហើយ៕