ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣

នៅថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣​នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖ រាសី​ខ្ពស់ត្រដែត​។​ ​ខែវិច្ឆិកា​នេះ​ដួង​រាសី​ត្រឡប់មក​ល្អប្រសើរ ហេតុនេះ​ធ្វើឱ្យ​ទាំង​ការរស់នៅ និង កិច្ចការ​ធ្លាប់តែ​ជួប​នូវរ​ភាព​រកាំរកូស​បាន​ប្រែប្រួល​មករ​លូន​គ្រាន់​គាប់ចិត្ត​ជាង​មុន​បន្តិច​វិញ​។​ ក្នុងថ្ងៃនេះ​ដែរ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​បណ្តាក់ទុន​ចរចា​ឬ​ធ្វើ​កិច្ចសន្យា​អ្វីមួយ​ផង​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន​និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​ដូចនេះ​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ប្រពៃ​៕

ឆ្នាំឆ្លូវ៖ រាសី​ខ្ពស់ត្រដែត​។ ​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​ឃើញថា​ពុំមាន​ឧបសគ្គ​អ្វី​ចូលមក​រារាំង​នាំ​ជួប​ការលំបាក ទេ​ហើយ​បើ​ចង់​ពឹងពាក់​នរណាម្នាក់​ឱ្យជួយ​អ្វីមួយ​តែង​ទទួលបាន​ការឆ្លើយតប​គ្រាន់​គាប់​បំណង​ផង​។​ ការបំពេញ​ការងារ អ្វី​លោកអ្នក​ត្រូវ​ចងចាំ​ថា​មានតម្លៃ​ហើយ​ពិសេស​ធ្វើ​ច្រើន​ទទួលបាន​ផល​ច្រើន​ទៀតផង​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ផ្លូវទឹក​ផ្លូវគោក​ឬ​ផ្លូវអាកាស​ក្តី​តែង​អាច​ប្រមូល​ភោគផល​ត្រឡប់​ចូល​ផ្ទះ​វិញ​ដូច​ជាទី​គាប់ចិត្ត​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ សេចក្តីស្នេហា​ប្រុស​ស្រី​កំពុង​ជឿនលឿន​ទៅមុខ​និង​បើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

ឆ្នាំខាល៖ រាសី​ល្អជា​មធ្យម​។ ​ការរស់នៅ​បើទោះបី​ថ្ងៃនេះ​ជួប​នូវលើ​កំណាត់​ផ្លូវ​រដិបរដុប និង​មាន​បញ្ហា​បន្តិចបន្តួច​ចូល​យាយី​ក្តី ប៉ុន្តែ​លោកអ្នក​មិនត្រូវ​ធ្វេសប្រហែស​ឬ​ប្រមាថ​ស្ថានការណ៍​ឡើយ​ពីព្រោះថា​ផល​អាក្រក់​អាច​ជះ​នៅក្នុង​រយៈពេល​យូរអង្វែង​ផង។​ ការប្រកប​ការងារ​មានការ​ជឿនលឿន​តិច ហើយ​ពិសេស​កិច្ចការងារ​មិនអាច​ធ្វេសប្រហែស​ឡើយ​នាំ​ជួប​ស្ថានភាព​លំបាក​ណាមួយ​ស្មាន​មិន​ដល់​។ ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​អុជអាល​អ្វីមួយ​នាំឱ្យ​កើតការ​ក្តៅក្រហាយ​បង្ក​ជា​ជម្លោះ​ជាមួយ​អ្នកដទៃ​ឡើង​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ទី​៣​ចូលមក​អុកឡុក​នាំ​កើត​ជម្លោះ​វិវាទ​ឈានដល់​ការ​បែក​ប្រេះស្រាំ​ធ្ងន់ធ្ងរ​ណាមួយ​កើតឡើង​៕

ឆ្នាំថោះ៖ រាសី​ល្អជា​មធ្យម​។ ការ​រស់​ថ្ងៃនេះ​អ្នក​មិនត្រូវ​ចេះដឹង​រឿង​អ្នកដទៃ​ច្រើន​ឡើយ ពិសេស​ការរិះគន់​និង​ការនិយាយ​ដៀមដាម​ដោយ​ប្រការ​ណាមួយ ប្រយ័ត្ន​នាំ​រឿង​រាវ​ដល់​អាត្មា​ខ្លួន​។​ ចំពោះ​កម្មករ​ឬ​បុគ្គលិក​នានា​ចូរ​ប្រយ័ត្ន​កិច្ចការ​របស់ខ្លួន​ពីព្រោះ​បើ​បង្កើតឱ្យមាន​កំហុស​អាច​ជួប​រឿង​រង្គោះរង្គើ​ដល់​តំណែង​ការងារ​ទៀតផង​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​ណាស់​ដូច្នេះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​ចំណូល​ចិញ្ចឹម​គ្រួសារ​គ្រាន់​រស់​ស្រួលខ្លួន​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជ្រួលជ្រើម​ខុស​បែបបទ​ដូចនេះ​ត្រូវ​ចេះ​កាត់បន្ថយ​ខ្លះ​ទើប​គ្មាន​រឿង​រាវ​អាក្រក់​នា​ថ្ងៃ​ខាងមុខ​៕

ឆ្នាំរោង៖ រាសី​ខ្ពស់ត្រដែត​។​ ដំណើរ​ជីវិត​របស់លោក​អ្នកនា​ថ្ងៃនេះ​ឃើញថា​បញ្ហា​ឧបទ្រពចង្រៃ​ចៀស​ឆ្ងាយ ហើយ​បញ្ហា​ល្អៗ​បាន​ហូរ​ចូល​ជំនួស​មកវិញ ហេតុនេះ​ធ្វើឱ្យ លោកអ្នក សប្បាយចិត្ត សប្បាយ​កាយ​គ្រាន់​ជាទី កក់ក្តៅ ផ្លូវចិត្ត​។​ ក្នុងថ្ងៃនេះ​លោកអ្នក​អាច​ប្រកបការងារ​ពេញដៃ​ជើង ហើយ​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។​ សម្រាប់​អ្នក​ប្រកប​រប​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ចំណូល​ចំណាយ​មិនមាន​អ្វី​លេចធ្លោ​ទេ​គឺ​ដូច​សព្វមួយដង​តែ​យ៉ាងណា​បើ​លោក​អ្នកមាន​គម្រោង​ចង់​ធ្វើ​អ្វីមួយ​គួរ​រួសរាន់​ធ្វើ​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​គួរ​ជាទី​កក់ក្តៅ​ជានិច្ច​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​យល់ចិត្ត និង​បើ​មាន​បញ្ហា​រកាំរកូស​ឬ​ទាស់សម្តី​គ្នា​ជា​ពេលវេលា​និយាយ​ចរចា​គ្នា​វិញ​ហើយ​៕

ឆ្នាំម្សាញ់៖ រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ងាយ​ជួប​នូវ​បញ្ហា​ប៉ះទង្គិច​ជាមួយ​ក្រុមមនុស្ស​ជុំវិញខ្លួន​បន្តិច ហេតុនេះ​លោកអ្នក​ត្រូវធ្វើ​មិនដឹងមិនឮ​ក្រុមមនុស្ស​ខ្លះ​ទើប​ចៀសផុត​បញ្ហា​នាំ​អំពលទុក្ខ​។​ ការប្រកប​ការងារ​ពុំ​សូវ​ជឿនលឿន​ទៅមុខ​ឡើយ ហើយ​បញ្ហា​ខ្លះ​តូចតាច​សោះ​បើ​ពុំ​ចេះ​ដោះស្រាយ​នឹង​រីក​ជាធំ​ជាក់​ជាពុំខាន។​ ការប្រកប​មុខ​ជំនួញ​ជួប​បញ្ហាលំបាក និង ការ រកប្រាក់​ចំណូល​ខ្សត់ខ្សោយ​ជាង​សព្វមួយដង​។​ ​ស​ម្ព័​ន​ស្នេហា​ប្រុស​ស្រី​ថ្ងៃនេះ​វិញ​ពុំ​សូវ​មានការ​ជឿនលឿន​ទៅមុខ​ទេ​មានតែ​ការ​ថយក្រោយ​និង​ងាយ​កើតរឿង​បែកបាក់​ថែមទៀត​៕

ឆ្នាំមមី៖ រាសី​ល្អជា​មធ្យម​។ ​ការរស់នៅ​បញ្ហា​ខ្លះ​លោកអ្នក​ត្រូវ​ចេះ​សម្រេចចិត្ត និង​ចេះ​មើល​ស្ថានការណ៍​បើ​ពុំ​នោះទេ​ដំណើរ​ជីវិត​ពិតជា​មិនអាច​រីកចម្រើន​ជាង​នេះ​បានឡើយ​។​ សម្រាប់​នៅថ្ងៃនេះ​អ្នក​ប្រកបការងារ មិនត្រូវ​មើលងាយ​កិច្ចការ​ប្រចាំថ្ងៃ ឬ​ធ្វើ​ដោយ​ក្តី​ធ្វេសប្រហែស​ឡើយ​ពីព្រោះថា​លោកអ្នក​អាច​ជួប​ការលំបាក​អ្វីមួយរ​កស្មាន​មិន​ដល់​ផង​។​ ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញ​ដួ​រ​មុខ​ជំនួញ​មិនមាន​អ្វី​ប្រែប្រួល​ប្តួ​រ​ផ្លាស់​គួរ​ជាទី​កត់សំគាល់​ទេ​គឺ​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប​លើ​កំណាត់​ផ្លូវ​រដិបរដុប​និង​មានការ​ប្រ​ឆាំ​គ្នាច្រើន​៕

ឆ្នាំមមែ៖ រាសី​ខ្ពស់ត្រដែត​។ ​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​អំឡុង​ខែ​នេះ​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន​ពិសេស​បុរស​ជួប​បញ្ហា​ច្រើនជាង​ស្ត្រី​។​ ក្រៅពីនេះ​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង​ទៅលើ​បញ្ហា​សុខភាព និង​ការធ្វើដំណើរ​ផងដែរ​។​ ដោយឡែក​នៅថ្ងៃនេះ​វិញ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ម្ល៉ោះហើយ​ការបំពេញ​ការងារ​មានការ​ចម្រើន​លូតលាស់ និង​បើ​ចង់​ពឹងពាក់​អ្នកដទៃ​គេ​តែង​អាណិត​ស្រឡាញ់ និង​ជួយ​ជ្រោមជ្រែង​ផង​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​ពេញចិត្ត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​បើ​ចង់​ទំនាក់ទំនង​ស្នេហា​ថ្មីថ្មោង​តែង​សម្រេច​ជោគជ័យ​ផងដែរ​៕

ឆ្នាំវក៖ រាសី​ស្រុតចុះ​។​ ខែវិច្ឆិកា​នេះ​ដំណើរ​ជីវិត​ធ្លាក់​ស្រុតចុះ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​តែង​ជួប​នូវ​ឧបសគ្គ​យាយី​។​ លោកអ្នក​ត្រូវ​ចេះ​អត់ធ្មត់ និង តស៊ូ​ជាមួយ​បញ្ហា​ទើប​ប្រសើរ​។ ​ថ្ងៃនេះ​ឃើញថា​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​រាល់​កិច្ចការងារ​តូចធំ​ដំណើរ​ទៅមុខ​សន្សឹមៗ​ជានិច្ច​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំ​សូវ​កាក់កប​ទេ​គឺ​លាភ​ហេង​ច្រើន​បោល​ហួស​ឬ​ហោះ​រំលង​ជានិច្ច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំរកា៖ រាសី​ល្អជា​មធ្យម​។ ​ក្នុង​ខែ​នេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​បាន​ផ្លាស់ប្តូរ​មក​ល្អប្រសើរ ម្ល៉ោះហើយ​បើ​ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន​គ្រាន់​គាប់ប្រសើរ​ជាង​ខែ​កន្លងមក​។​ ខែ​នេះដែរ​ស្ត្រី មានការ​ផ្លាស់ប្តូរ​មក​ល្អ ទាំង​ក្នុង​រឿង​ប្រាក់កាស រឿង​ការងារ​និង​សូម្បីតែ​រឿង​ផ្ទាល់ខ្លួន​ក្តី​។​ ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរកត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវមាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុមមនុស្ស​ជុំវិញខ្លួន​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទាញ​ផលប្រយោជន៍​អ្វីមួយ​មកវិញ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​​ បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​លូតលាស់​ទៅមុខ​យឺតៗ​ហើយ​ងាយ​ថយក្រោយ​ណាស់​៕

ឆ្នាំច៖ រាសី​ល្អជា​មធ្យម​។​ ដំណើរ​ជីវិត​របស់​លោកអ្នក​ក្នុងថ្ងៃនេះ បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​ព្រោះថា​អាចមាន​ការប្រែក្រឡាស់​ពី​ល្អ​មក​អាក្រក់​បាន​ទាំងអស់​។ ​សម្រាប់​ការបំពេញ​ការងារ​មិនត្រូវ​ធ្វេសប្រហែស​ឬ​ធ្វើ​ដោយ​រួចៗ​ពី​ដៃ​បានដែរ​បើ​ពុំ​នោះទេ​នឹង​ជះឥទ្ធិពល​មិនល្អ​ណាមួយ​នៅពេល​ក្រោយ​នាំ​ពិបាក​ដោះស្រាយ​ថែមទៀត​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​ណាស់ ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​កើតមាន​ភាព​រកាំរកូស​ច្រើន​។​ រីឯ​បញ្ហា​គូ​ស្នេហា​ប្រុស​ស្រី​មានការ​ហួងហែង​និង​ម្នាក់ៗ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​មិនតិច​នោះទេ ៕

ឆ្នាំកុរ​៖ ​រាសី​ស្រុតចុះ​។​ នៅ​ខែវិច្ឆិកា​នេះ​នៅមាន​គ្រោះ យាយី​បន្ត​ពី​ខែ​កន្លងមក ពិសេស​លោកអ្នក​អាច​ទទួលរង​ប៉ះពាល់​ទាំង​ខាង​សុខភាព និង ផ្លូវចិត្ត​។ ​យ៉ាងណាក្តី​សម្រាប់​ស្ត្រី​ដំណើរ​ជីវិត​ល្អប្រសើរ​ជាង​អំឡុង តុលា ហើយ​ធ្វើ​អ្វី​ក៏​លូតលាស់​ទៅមុខ​សន្សឹមៗ​ដែរ​។​ ការប្រកប​ការងារ​មានការ​រាំងស្ទះ និង​ពិសេស​ក្រុមមនុស្ស​តែ​បង្ក​ការរំខាន​ផ្លូវចិត្ត​នោះ​ក៏​ច្រើន​ដែរ​។​បើ​មាន​កិច្ចការងារ​អ្វី​បង្ក​មាន​កំហុស ឬ​ភ្លាំងភ្លាត់​លោកអ្នក​មិនត្រូវ​ប្រើ​ចិត្ត​ក្តៅ​ទេ ត្រូវយក​ភាព​ត្រជាក់​ដាក់ខ្លួន​ទើប​រឿង​រាវ​ខ្លះ​អាក្រក់​សោះ​ប្រែជា​ល្អ​វិញ​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាត​ដៃទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ការចង់​ចាញ់ឈ្នះ​និង​ប្រចែប្រច័ណ្ឌ​ច្រើន​ដូចនេះ​បញ្ហា​រកាំចិត្ត​ក៏​កើតមាន​ច្រើន​ដែរ​៕