ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣

នៅថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣​នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖ រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិតនៅក្នុង​កម្រិត​មធ្យម​ពិតមែន​ប៉ុន្តែ​ទោះ​ធ្វើ​អ្វី​មិនអាច​ប្រមាថ​បានទេ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មិន​ត្រូវធ្វើ​អ្វី​ដោយ​តក់ក្រហល់​ចង់បាន​ភ្លាមៗ​ទេ​ពិសេស​ការបណ្តាក់ទុនរ​ក​ស៊ី​ប្រយ័ត្ន​ជួប​រឿង​ស៊យ​អស់​ប្រាក់កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោក​ការ​។​ សេចក្តីស្នេហា​ប្រុស​ស្រី​បើ​មាន​បញ្ហា​អ្វី​កុំ​យក​កំហឹង​ទល់​កំហល់​ឱ្យសោះ​ប្រយ័ត្ន​កើតជា​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

ឆ្នាំឆ្លូវ៖ រាសី​ស្រុតចុះ​។ ​ដោយសារ​ដួង​រាសី នៅថ្ងៃនេះ​ស្រុតចុះ ម្ល៉ោះហើយ​ត្រូវ​ប្រយ័ត្នប្រយែង និង​មានចិត្ត​ត្រជាក់​ទើប​បញ្ហា​អាក្រក់​មិនអាច​ឈានចូល​កើត​។​ ការប្រកប​ការងារ​ជួប​បញ្ហា​សៅហ្មង​និង​ក្រុមមនុស្ស​បង្កបញ្ហា​ច្រើន​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់របរ​ណាមួយ​ព្រោះតែ​ការធ្វេសប្រហែស​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​តិចតួច​តែ​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ព្រោះ​ងាយ​ឈានដល់​ការ​ប្រេះស្រាំ​ធ្ងន់ធ្ងរ​

ឆ្នាំខាល៖ រាសី​ស្រុតចុះ​។​ ​អ្នក​ប្រកបការងារ​នៅថ្ងៃនេះ​​គឺ​ទៅមុខ​យឺត និង​ពិសេស​ងាយ​មានរឿង​រាវ​ជាមួយ​អ្នកដទៃ​ច្រើន​ថែមទៀត​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​មាន​ភាព​ប្រទាំង​ប្រទើស​ទាំង​ក្នុង​ក្រុមគ្រួសារ​និង​អ្នកមាន​មុខរបរ​ដូច​គ្នា​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់យក​នរណាម្នាក់​ជា​គូគាប់​ត្រូវ​ចេះ​ពិនិត្យពិច័យ​ឱ្យបាន​ច្បាស់លាស់​ទើប​មិនត្រូវ​មក​រងកម្ម​នៅ​គ្រា​ខាងមុខ ៕

ឆ្នាំថោះ៖ រាសី​ល្អជា​មធ្យម​។ ​​ការប្រកប​ការងារ របស់លោក​អ្នក​ងាយ​កើត​ភាព​ប្រទាំង​ប្រទើស​និង​រឿង​រាវ​ជម្លោះ​វិវាទ​ជាមួយ​អ្នកដទៃ​ណាស់ ដូចនេះ​គប្បី​ធ្វើ​ចិត្ត​ត្រជាក់​ទើប​គ្មាន​បញ្ហា​ណាមួយ​ចោទឡើង​ត្រូវ​ឈឺក្បាល​។ ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មាន​ហូរ​ចូល​ខ្លះៗ​គ្រាន់​ជាទី​ពេញចិត្ត​ផង ហើយ​ក្រៅពីនេះ​បើ​លោកអ្នក​ចង់​ផ្លាស់ប្តូរ​មុខរបរ​ក៏​ជា​ពេលវេលា​ល្អ​ដែរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​លឿន​តែ​ប្រយ័ត្ន​ការ​ថយក្រោយ​នោះ​ក៏​លឿន​ណាស់​ផង​៕

ឆ្នាំរោង៖ ​រាសី​ល្អជា​មធ្យម​។​ ថ្ងៃនេះ​លោកអ្នក​ងាយ​រអិល​ខ្លួន​ធ្លាក់​ក្នុង​ជម្លោះ​វិវាទ​អ្វីមួយ​ជាង​សព្វមួយដង ម្ល៉ោះហើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​និង​អត់ធ្មត់​បន្តិច​។​ ការប្រកប​ការងារ​បើ​ទោះបី​ធ្វើ​អ្វី​តែង​ជួប​បញ្ហាលំបាក​ច្រើន​បន្តិច តែ​យ៉ាងណា​បើ​លោកអ្នក​មានការ​ព្យាយាម​អត់ធ្មត់​នោះ​ភាពជោគជ័យ​តែង​កើតមាន​នៅពេល​ក្រោយ​វិញ​ផងដែរ​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងអំឡុង​ពេលនេះ​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​សម្រេច​កិច្ចការ​ធំៗ​ទៅរួច​។ រីឯ​បញ្ហា​សម្ព័ន្ធ ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​៕

ឆ្នាំម្សាញ់៖ រាសី​ខ្ពស់ត្រដែត​។ ​​នា​អំឡុង​ខែ​នេះ​រាល់​បញ្ហា​នានា​បាន​ស្ងប់ស្ងាត់ ម្ល៉ោះហើយ​ធ្វើឱ្យ​លោក​អ្នកមាន​ភាពរលូន​ល្អ​ទាំង​ផ្នែក​ប្រាក់កាស និង​ការងារ​ផង​។ ​ថ្ងៃនេះ​ការប្រកប​ការងារ​មានការ​ជ​ម្រើ​ន​លូតលាស់ និង ពិសេស​អាច​ទទួល​អំណោយ​អ្វីមួយ​ថែមទៀត​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​រើ​ទីកន្លែង​លក់ដូរ​ដោយ​អាច​ជួប​នូវ​ក្តី​ចម្រុងចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​និង​គូ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ស្រស់ស្រាយ ហើយ​បើ​លោកអ្នក​មានទំនាស់​ទាស់​ទែង​គ្នា​ជា​ពេលវេលា​ល្អ​បំផុត​ក្នុងការ​ដោះស្រាយ​ផងដែរ​៕

ឆ្នាំមមី៖ រាសី​ល្អជា​មធ្យម​។ នាពេលនេះ​បើ​លោកអ្នក​មានបំណង​សង្ឃឹមលើ​អ្វីមួយ​ឃើញថា​មិនសូវ​ឆ្លើយតប​ដូច​គាប់​បំណង​នោះឡើយ​ពោលគឺ​មានការ​ខកបំណង​ច្រើនជាង​។ ​ការប្រកប​ការងារ​ថ្ងៃនេះ​ឃើញថា​តែងមាន​ឧបសគ្គ​ខ្លះៗ​យាយី​តែ​យ៉ាងណា​បើ​លោកអ្នក​ប្រឹងប្រែង​ពុះពារ​នោះ​តែង​សម្រេច​បំណង​ផង​។ សំរាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មានការ​ហូរ​ចេញ​ហូរ​ចូល​មិន​ទៀងទាត់ ដូច្នេះ​មិនគួរ​ផ្សងព្រេង​ទៅ​បោះទុន​រកស៊ី​ធំដុំ និង យកទៅ​លេងល្បែង​ស៊ីសង​ទ្បើ​យ​នាំ​ជាប់​ការ​កុន​ខ្លួន​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ក្នុងថ្ងៃនេះ​មាន​ភាព​លូតលាស់​ទៅមុខ​និង​កំពុង​ស្រុះស្រួល​គ្នា​ល្អ​ប្រពៃ​៕

ឆ្នាំមមែ៖ ​រាសី​ល្អជា​មធ្យម​។​ តាំងតែ​ពី​ដើមខែ​មក​ពិសេស​បុរស​មាន​បញ្ហា​មួយចំនួន​ទៅលើ​ការងារ ប្រាក់កាស​និង​រឿង​ផ្ទាល់ខ្លួន​ផង​។​ លោកអ្នក​ត្រូវ​ពុះពារ​បញ្ហា​ទាំងនេះ​ទើប​ឆ្លង​ផុត​។​ ថ្ងៃនេះ​បើ​លោកអ្នក​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានការ​រកាំចិត្ត​និង​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​។ ​ដំណើរ​ជីវិត​ការប្រកប​ការងារ​រប​ស់លោក​អ្នក​វិញ​មានជោគ​មានជ័យ​ហើយ​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅ​មុខជា​សន្សឹមៗ​ជានិច្ច​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​ជួញ​ធំដុំ​មិនសូវ​កាក់កប​ប៉ុន្មាន​ទេ​ពិសេស​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ថែមទៀត​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​យក​ការ​ប្រចែប្រច័ណ្ឌ​មក​ទុក​ក្នុង​ខួរក្បាល​ច្រើន​ប្រយ័ត្ន​កើតរឿង​រាវ​នៅក្បែរ​គ្នា​មិនសូវ​សុខ ៕

ឆ្នាំវក៖ ​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​គឺ​លោក​អ្នកមាន​អារម្មណ៍​ភ្លឺ​ថ្លា ហើយ​ធ្វើ​អ្វីៗ​ក៏​តែង​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ខ្សត់ខ្សោយ​ចំណូល ប៉ុន្តែ​ការចំណាយ​មាន​ខ្ពស់​និង​ធូរ​ណាស់​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​និង​ប្រឆាំង​គ្នាច្រើន​ចូរ​ប្រយ័ត្ន​ឈានដល់​ផ្លូវបំបែក​ណាមួយ​ព្រោះតែ​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

ឆ្នាំរកា៖ រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រាស្រ័យ ទាក់ទង​នឹង​ប្រាក់កាស​ឬ​ដោះស្រាយ​បញ្ហា​អ្វី មួយ​ពីព្រោះថា​តែង​ទទួលជោគជ័យ​ត្រឡប់មកវិញ។​ ការប្រកប​ការងា​រវិ​ញ​លោកអ្នក​ត្រូវ រវាសរវៃ ញាប់ដៃ ញាប់ជើង ហើយ​ត្រូវតែ​ចងចាំ​ថា​អំឡុង​ពេលនេះ​ធ្វើ​ច្រើន​នឹង​ទទួលបាន​ផល​ច្រើន​មកវិញ​ជាក់​ជាពុំខាន​។​ ក្រៅពីនេះ​ចំពោះ​តំណែង​ការងារ​ក៏​អាច​ត្រូវបាន​គេ​មើលឃើញ ហើយ​តម្លើង​តួនាទី​ផង​ក៏​ថា​បាន។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​តាម ផ្លូវគោក ផ្លូវទឹក ឬ ផ្លូវអាកាស​ក្តី​តែង​អាច​រក​ផល​កម្រៃ​មកវិញ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ទំនាក់ទំនង​ស្នេហា​ដំបូង​នា​ថ្ងៃនេះ​ជាការ​ប្រពៃ​គួរសម​៕

ឆ្នាំច៖ រាសី​ល្អជា​មធ្យម​។​ ​ការប្រកប​ការងារ​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ ហើយ​ធ្វើ​អ្វី​ក៏​តែងមាន​ជោគជ័យ​ច្រើន​ដែរ​។​ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកដុះដាល​យឺត​ណាស់​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ចិញ្ចឹម​ឆ្នាំងបាយ​រស់​ស្រួលខ្លួន​។​ សម្ព័ន្ធ​ស្នេហា កំលោះ​ក្រមុំ ឬ ពោះម៉ាយ មេម៉ាយ ក្តី​មានការ​ប្រឆាំង និង មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​ទេ​៕

ឆ្នាំកុរ​៖ រាសី​ស្រុតចុះ​។​ ដំណើរ​ជីវិត​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន​បន្តិច​នា​ថ្ងៃនេះ ម្ល៉ោះហើយ​ការរស់នៅ​លោកអ្នក​តោង​តែ​ចេះ​មើលគេមើលឯង​ពីព្រោះថា​ផល​អាក្រក់​នោះ​ងាយ​កើតឡើង​ជាង​សព្វមួយដង​។​ ​ដោយឡែក​ការប្រកប​ការងារ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វីមួយ​គប្បី​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ពីព្រោះ​ថាបើ​ធ្វើ​អ្វីមួយ​ល្អ​ហើយ​ដល់​ថ្ងៃ​ខាងមុខនេះ​អ្វីៗ​ក៏​ល្អ​ទៅជា​មួយ​ដែរ​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​តែបើ​ចង់​ធ្វើ​ជំនួញ​ធំៗ​នោះ​ឃើញថា​តែង​ជួប​ផល​អាក្រក់​ច្រើនជាង​ល្អ​បន្តិច​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​៕