ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣

នៅថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣​នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖ រាសី​ស្រុតចុះ​។ ​ថ្ងៃនេះ​សម្រាប់​បុរស​ប្រយ័ត្នប្រយែង​បញ្ហា​សុខភាព​បន្តិច​។ ​ទោះបីយ៉ាងណា​សម្រាប់​ស្ត្រី​វិញ​លោកអ្នក​អាច​សម្រុក​បាន​ទាំង​ក្នុង​រឿង​ការងារ បញ្ហា​ប្រាក់កាស និង​រឿង​ផ្ទាល់ខ្លួន​ព្រោះថា​តែង​ទទួលផល​ល្អ​ត្រឡប់មកវិញ​គ្រាន់​ស្រួលខ្លួន​ផង​។​ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ត្រូវ​ចេះ​គ្រប់គ្រង​ខ្លួនឯង​ឱ្យបាន​ល្អ​ពីព្រោះថា​ងាយ​ជួប​នូវ​រឿង​រាវ​យាយី​ជាង​សព្វមួយដង​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន និង ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​គ្នា​ដោយ​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ឡើយ​៕

ឆ្នាំឆ្លូវ៖ រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​ជជែក​ចរចា​ឬ​តថ្លៃ​ក្នុង​រឿង​អ្វីមួយ​។​ក្រៅពីនេះ​ក៏​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​ការងារ និង​ការគ្រប់គ្រង​បញ្ហា​ប្រាក់កាស​អ្វីមួយ​ផង​ក៏​អាច​ចាប់ផ្តើម​ពេលនេះ​ពេញ​បាន​ផងដែរ​។​ ការប្រកប​ការងារ​អ្វី​តែង​ផ្តល់​ផល​ល្អ​និង​ហុច​ជា​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​មិន​ទាស់ខុស​អ្វី​ទេពី​ព្រោះ​ផល​ល្អៗ​នឹង​ហុច​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​ស្រស់ស្រាយ​ប្រពៃ​៕

ឆ្នាំខាល៖ រាសី​ល្អជា​មធ្យម​។ ​ផល​ល្អ និង មិនល្អ​នៅតែ​លាយឡំ​គ្នា​នៅឡើយ ហើយ​ពិសេស​ផល​មិនល្អ​ហាក់​មាន​ច្រើនជាង ធ្វើឱ្យ​ដំណើរ​ជីវិត​ជួប​នូវ​បញ្ហា​ប្រទាំង​ប្រទើស និង​មាន​បញ្ហា​ឧបសគ្គ​នៅ​រារាំង​ផ្លូវ​ច្រើន​នៅឡើយ​គប្បី​អត់ធ្មត់​បន្តិច​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកទទួល​រង​សម្ពាធ​ច្រើន​បន្តិច ហើយ​កិច្ចការងារ​មួយចំនួន​ស្រាយ​មិន​ចេញ​ទៀតផង​។​ លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ស​ម្រ​ច​ជោគជ័យ​ការងារ​មួយចំនួន​ទៅរួច​។ ​អ្នក​អាជីវករ​ថ្ងៃនេះ​ទោះ​មានការ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​ចង់​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ទេ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

ឆ្នាំថោះ៖ ​រាសី​ខ្ពស់ត្រដែត​។​ នៅក្នុង​ពេលនេះ​លោកអ្នក​អាច​លេចចេញ​នូវ​បញ្ហា​សុខភាព​ដែល​ភាគច្រើន​ផ្តើមចេញ​មកពី​បញ្ហា​បរិស្ថាន​ជុំវិញខ្លួន ហេតុនេះ​គប្បី​មានការ​ប្រុងប្រយ័ត្ន​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង​។ ​ថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ម្ល៉ោះហើយ​ធ្វើឱ្យ​រាល់​ការបំពេញ​ការងារ​ទោះ​តិច​ច្រើន​ក៏​តែងមាន​ភាពរលូន​ល្អ​គួរ​ជាទី​ពេញចិត្ត​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ​ឯ​ផល​កម្រៃ​ទៀតសោត​គ្រាន់​ជាទី​កក់ក្តៅ​។ រីឯ​គូគ្រង​ប្តី​ប្រពន្ធ​និង​គូស្នេហ៍​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​៕

ឆ្នាំរោង៖ រាសី​ស្រុតចុះ​។​ ថ្ងៃនេះ​ឱ្យ​ប្រយ័ត្ន​បញ្ហា​អារម្មណ៍​កើតជា​រឿង​រាវ​ទាស់ទែង​ជាមួយ​អ្នកដទៃ​ដោយ​ប្រការ​ណាមួយ​។​ ការប្រកប​ការងារ​មាន​ទាំង​រឿង​រាវ​ល្អ និង អាក្រក់​នៅ​លាយឡំ​គ្នា​ដែល​ធ្វើឱ្យ​លោកអ្នក​មាន​ទាំង​រឿង​រាវ​សប្បាយចិត្ត​និង​រឿង​រាវ​ទុក​ក្ខ​លំបាក​តែង​កើតឡើង​ទន្ទឹមគ្នា​។​ នៅថ្ងៃនេះ​អ្នកធ្វើ​ជំនួញ​បើ​ចង់​បណ្តាក់ទុន​រកស៊ី​លើ​អ្វីមួយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​មិនល្អ​នោះ​មាន​ច្រើន ហើយ​ពិសេស​អាច​នឹង​ជួប​បញ្ហាលំបាក​នាគ្រា​ខាងមុខ​ថែមទៀត​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ទី​បី​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ​៕

ឆ្នាំម្សាញ់៖ រាសី​ល្អជា​មធ្យម​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពរលូន​ល្អ​ច្រើន​ផ្នែក​ក្នុងនេះ​មិន​ថា​ជា​កិច្ចការងារ ឬ​បញ្ហា​ប្រាក់កាស​មានការ​រីកចម្រើន​ឈានទៅ​មុខជា​និច្ច​។​ ​ការប្រកប​ការងារ របស់លោក​អ្នក​គាប់ប្រសើរ​គួរសម ហើយ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​គ្រាន់​កក់ក្តៅ​ផ្លូវចិត្ត​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ បើ​ចង់​សាកល្បង​ជួញ​ឆ្ងាយ​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ផងដែរ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​មាន​ភាព​ស្រស់ស្រាយ​ប្រពៃ​៕

ឆ្នាំមមី៖ រាសី​ខ្ពស់ត្រដែត​។ ថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចុះ​ប្រកបការងារ ឬ ចាប់ផ្តើម​ដំណើរការ​ក្នុង​រឿង​រាវ​សំខាន់​អ្វីមួយ​ផង​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​បើ​លោកអ្នក​ចង់​បើកហាង​ថ្មី​ឬ​ចេញ​ប្រកប​ជំនួញ​អ្វីមួយ​ជា​ឱកាសល្អ​ប្រពៃ​ហើយ​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ ហើយ​បើ​មាន​បញ្ហា​ល្អក់កករ​ផ្លូវចិត្ត​ចំពោះ​គ្នា​ក៏បាន​ផ្លាស់ប្តូរ​មក​ផ្អែមល្ហែម​វិញ​ដែរ​៕

ឆ្នាំមមែ៖ រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​នៅតែ​ខ្ពស់ត្រដែត​ដដែល​ទេ ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​ក្នុងការ​បង្កើត​កិច្ចការ​សំខាន់ៗ​ណាមួយ​ពីព្រោះថា​តែង​នឹង​ហុច​ផល​មកវិញ​គ្រាន់​គាប់​បំណង។​ យ៉ាងណាក្តី​បើ​លោកអ្នក​តំអក់​រង់ចាំ​ដល់ពេល​ក្រោយ​ឃើញថា​នឹង​ជួប​នូវ​ផល​លំបាក​ជាង​នេះ​ជាក់​ពុំខាន​។ ​ការប្រកប​ការងារ​មាន​ភាពរលូន​ល្អ​គួរសម ពោលគឺ​ពុំមាន​ឧបសគ្គ​អ្វី​ចូលមក​រារាំង​បិទបាំង​នាំ​ជួប​ការលំបាក​ក្នុងការ​ដោះស្រាយ​នោះឡើយ​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​មិន​គាប់ប្រសើរ​ទេ​ប៉ុន្តែ​បើ​ចង់​បោះទុន​តូចធំ​សម្រាប់​ខ្លួនឯង​វិញ​ឃើញថា​គាប់ប្រសើរ​ជាង​។ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ពុំទាន់​មាន​គូគាប់​អាច​នឹងមាន​ក្រុមមនុស្ស​ចាប់អារម្មណ៍ ហើយ​បើ​ចង់​ទំនាក់ទំនង​ស្នេហា​ថ្មីថ្មោង​តែង​ងាយ​ឆាប់​យល់ចិត្ត​គ្នា​ផង​៕

ឆ្នាំវក៖ ​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​បើ​លោក​អ្នកមាន​អ្វីមួយ​គ្រោងទុក​ឬ​បម្រុង​ចរចា​ទៅកាន់​ក្រុមមនុស្ស​កុំ​សង្ឃឹម​ពេក ពីព្រោះថា​ការ​ខកបំណង និង​ការមិនចុះសម្រុង​គ្នា​នោះ​ឃើញថា​មាន​ខ្ពស់ជាង​សព្វមួយដង​។​ ការប្រកប​ការងារ​ពុំ​អាច​យកចិត្ត​ឆេវឆាវ​ដាក់​មុខ​បានទេ​ប្រយ័ត្ន​កើតរឿង​រាវ​ធំ​ដោយ​ប្រការ​ណាមួយ​។​ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ជួប​ការលំបាក​ហើយ​ពិសេស​ការ​ជួញ​ជិត​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ថែមទៀត​។​ រីឯ​បញ្ហា​ប្រុស​ស្រី​ដែល​មិនទាន់មាន​គូគាប់​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ប្រយ័ត្ន​ជួប​រឿង​កម្មក្រាស​នៅពេល​ក្រោយ​៕

ឆ្នាំរកា៖ រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​លូត​លាស់​សន្សឹម​ទៅមុខ​គ្រាន់​ជាទី​គាប់ចិត្ត ហើយ​បើ​ចង់​ធ្វើ​អ្វីមួយ​គឺ​តែង​ទទួលលទ្ធផល​ដូច​ពាក្យចាស់​”​ដាក់ចុះ​ដុះ​តាម​ដៃ​”​ដូច្នេះ​ដែរ​។ ​ក្នុងអំឡុង​ថ្ងៃនេះ​ការប្រកប​ការងារ​រប​ស់លោក​អ្នក​តែង​ជួប​នូវ​បញ្ហា​រាំងស្ទះ ហើយ​ក្រុមមនុស្ស​បៀតបៀន​យាយី​នោះ​ឃើញថា​ក៏មាន​ផងដែរ​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ត្រូវយក​ភាព​ច្រណែនឈ្នានីស​ដាក់​ចំពោះមុខ​ឬ​បង្ករឿង​ថ្នាំងថ្នាក់​ចំពោះ​អ្នកដទៃ​ប្រយ័ត្ន​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​កាន់តែ​មិន​ដាច់​ថែម​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង និង ប្រទាំង​ប្រទើស​គ្នាច្រើន​៕

ឆ្នាំច៖ រាសី​ស្រុតចុះ​។​ ក្នុងអំឡុង​ពេលនេះ​លោកអ្នក​ដែលមាន​ការងារ​លំនឹង​ហើយ​មិន​ផ្តល់​ផល​ល្អ​ក្នុងការ​ផ្លាស់ប្តូរ​ការងា​រសោះ​ឡើយ ពីព្រោះ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​”​ទន្សាយ​ក៏​រួច ត្រី​រ៉ស់​ក៏​រួច​” ។​ នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​តែង​កើត​នូវ​បញ្ហា​រាំងស្ទះ ហេតុនេះ​ត្រូវ​អត់ធ្មត់​ទើប​រឿង​រាវ​ទាំងនេះ​មិនអាច​ចូល​យាយី​កើត​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ទេ​ព្រោះ​តែង​អង្គុយ​ស្ងាប​ច្រើនជាង​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ផ្អែមល្ហែម ជួន​ពាក់​មុខ​ខ្លា​ដាក់គ្នា​៕

ឆ្នាំកុរ​៖ រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​អ្វីៗ​មាន​ភាពល្អប្រសើរ ហើយ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វីមួយ​គឺមាន​ការលូតលាស់​ទៅមុខ​សន្សឹមៗ​គ្រាន់​គាប់ប្រសើរ​ផងដែរ​។​ បើ​លោកអ្នក​ចង់​ជ​ជជែក​កិច្ចការងារ​អ្វី​ក៏ដោយ​ងាយ​ឆាប់​ចប់​និង​ទទួលបាន​ផល​លឿន​ទៀតផង​។​ ក្រៅពីនេះ​លោកអ្នក​អាច​ទទួល​ការជួយជ្រោមជ្រែង​អ្វីមួយ​ឱ្យ​សប្បាយចិត្ត​ថែមទៀត​។ ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនសូវមាន​ការលូតលាស់​ទៅមុខ​ទេ ហើយ​ពិសេស​ងាយ​កើត​ជម្លោះ​វិវាទ​ដោយសារ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​គ្នា​រៀងៗ​ខ្លួន​៕