យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំទាំង២ខាងក្រោមនេះ នឹងមានសំណាងធំហូរចូលជាច្រើននៅថ្ងៃស្អែកនេះ ហើយសេចក្ដីប៉ងប្រាថ្នាទាំងឡាយក៏សម្រេចដូចបំណងផងដែរ។
ឆ្នាំមមែ៖ នៅថ្ងៃស្អែកនេះ បើលោកអ្នកធ្វើកិច្ចអ្វីក៏រមែងហុចផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ចឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រៃគួរជាទីកក់ក្តៅ។ ការធ្វើដំណើរទៅទីជិតឆ្ងាយជួបតែសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។
ឆ្នាំម្សាញ់៖ នៅថ្ងៃស្អែកនេះ ជាវេលាល្អបំផុតក្នុងការធ្វើអ្វីមួយទោះជាការងារឯកជន ឬការងារក្រុមហ៊ុនតែងហុចផលមកវិញជាទីកក់ក្តៅ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បើកហាងថ្មីឬផ្លាស់ទីកន្លែងលក់ដូរក៏ជាឱកាសល្អប្រពៃណាស់លាភប្រាក់ ហូរចូលដូចចាក់ទឹក៕