អ្នកកើតឆ្នាំរកា,កុរ,ឆ្លូវ នឹងមិនខ្វះលុយចាយនោះទេនៅរយៈពេលបីថ្ងៃខាងមុខនេះ!

យោងតាមគេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់ស្ដេចហោនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា អ្នកកើតឆ្នាំរកា,កុរ,ឆ្លូវ នឹងមានលាភហូរចូលយ៉ាងច្រើននៅរយៈពេលបីថ្ងៃខាងមុខនេះ ហើយលុយក៏មិនខ្វះចាយនោះទេ។

ឆ្នាំរកា៖ លោកអ្នកជាមនុស្ស​មាន​ប្រាជ្ញា​ឈ្លាសវៃ​មានគំនិត​ភ្លឺ​ថ្លា​ប្រសប់​ក្នុង​ការ​រក​លុយ ឈ្លាសវៃ​គ្រប់​កិច្ចការ​សព្វសារពើ ​ង៉ូ​វ​ហេងឡើង​ខ្លាំង​មាន​លាភ​ហូរ​ចូល​ជុំ​ទិស​នៅ​រង្វង់​បី​ថ្ងៃខាងមុខ​នេះ។ ទទួល​បាន​សម្បត្តិ​មហាសេដ្ឋី​គុណ​បារមី​ព្រះ​អង្គ​មាស​កំពូលភ្នំ​ទ្រព្យ នាំ​លាភ​ធំ​ប្រជុំ​ដុល្លារ​មានទ្រព្យ​ចូល​មក​ហូរហៀរ​រួម​នឹង​បាន​ឡើងបុណ្យស័ក្តិ​ឋានៈ​ខ្ពង់ខ្ពស់ទៀតផង។

ឆ្នាំកុរ៖ នៅរយៈពេលបីថ្ងៃខាងមុខនេះ លោក​អ្នកមានលាភជ័យច្រើន ​ធ្វើ​អ្វី​ក៏​រមែង​ហុច​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ទី​ឆ្ងាយ​មានការ​លូតលាស់​ទៅ​មុខជា​និច្ច​ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​យ៉ាង​ក្រាស់ក្រែល​គួរ​ជាទី​កក់ក្តៅផងដែរ​។

ឆ្នាំឆ្លូវ៖ នៅរយៈពេលបីថ្ងៃខាងមុខនេះ ដួង​រាសី​នៃសំណាងរបស់​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត​ មានជោគ​មាន​ជ័យ​មាន​សិរី​សួស្តី​បវរ​មហាប្រសើរ​ហើយ​ដំណើរ​ជីវិត​មាន​តែ​ភាព​សុខដុម​គាប់ប្រសើរ​ណាស់។ ​បើ​លោក​អ្នក​ចង់​ទំនាក់ទំនង​ការងារ​ឬ​ទាក់ទង​បញ្ហា​ប្រាក់​កាក់​ធ្វើ​អ្វីមួយ​រមែង​ទទួល​បាន​ជោគជ័យ​ភ្លាម​ៗ។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​កប់​ក្តោង​៕