អ្នកឆ្នាំជូត,ច,ថោះ សូមធ្វើរឿងនេះភ្លាមៗដើម្បីឲ្យលាភធំហូរចូលដូចកាន់តែច្រើន!

យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំជូត,ច,ថោះ សូមប្រញ៉ាប់ធ្វើការបួងសួងពីបំណងប្រាថ្នារបស់លោកអ្នក ដើម្បីឲ្យលាភធំហូរចូលកាន់តែច្រើនឡើងៗ។

ឆ្នាំជូត៖ នៅព្រឹកស្អែកនេះជាពេលនៃលាភធំហូរចូលដូចចាក់ទឹកលុយធំចូលមកកាន់តែខ្លាំង រាសីនៃសំណាងខ្ពស់ត្រដែត មានសម្បត្តិដូចសេដ្ឋីរយលាន មានលាភមានជ័យមានលុយចូលហូរហៀរ។ ពណ៌នៃលាភសំណាងពណ៌មាស លេខនៃលាភសំណាងលេខ១៧។

ឆ្នាំច៖ នៅព្រឹកស្អែកនេះ ង៉ូវហេងឡើងខ្លាំងលុយហូរចូលឈឹបៗលាភធំបោលចូលមកដូចទឹកបាក់ទំនប់។ អ្នកកើតឆ្នាំនេះធាតុទឹកអម្រឹតជាអ្នកមានចិត្តបុណ្យឧត្តមប្រសើរណាស់ ពណ៌នាំសំណាងផ្កាឈូក លេខនាំសំណាង៩។ កិច្ចការទាំងឡាយលូតលាស់ទៅមុខយ៉ាងឆាប់រហ័ស។

ឆ្នាំថោះ៖ នៅព្រឹកស្អែកនេះ លោកអ្នកមានលាភមានលុយហូរចូលដូចភ្លៀងធ្លាក់ពីលើមេឃ។ បើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរអ្វីតែងផ្តល់ផលល្អនិងទទួលបានផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ។ រាល់ការងាររកទទួលទានមានលាភមានលុយចូលច្រើននិងមានអ្នកនាំប្រាក់មកឱ្យដល់ផ្ទះ។ ពណ៌នៃលាភសំណាងពណ៌ក្រហម លេខនាំសំណាងលេខ១៩៕