ត្រៀមខ្លួនឲ្យហើយ! ថ្ងៃសៅរ៍,អាទិត្យចុងសប្ដាហ៍នេះអ្នកកើតឆ្នាំច,ឆ្លូវ,មមែ នឹងជួបរឿងល្អៗទាំងនេះ!

យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ថាអ្នកកើតឆ្នាំច,ឆ្លូវ,មមែ នឹងជួបរឿងល្អៗជាច្រើននៅរយៈពេលពីរថ្ងៃចុងសប្ដាហ៍នេះ។

ឆ្នាំច៖ នៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យចុងសប្ដាហ៍នេះ បើ​លោក​អ្នក​ចង់​ពឹងពាក់​ឬ​ខ្ចីបុល​ប្រាក់ ឬ​ក៏​ទារប្រាក់​ពី​អ្នក​ណា​រមែង​ហុច​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ទី​ឆ្ងាយ​មាន​តែ​ការ​លូតលាស់​ទៅ​មុខជា​និច្ច។

ឆ្នាំឆ្លូវ៖ នៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យចុងសប្ដាហ៍នេះ លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ បើ​ចង់​ធ្វើការ​ដា​ក់ ទុន​រកស៊ី​​ ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​គឺជា​ឱកាសល្អ​បំផុត​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​ឥត​គណនា​។

ឆ្នាំមមែ៖ នៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យចុងសប្ដាហ៍នេះ បើ​លោក​អ្នក​ចង់​ទំនាក់ទំនង​ការងារ​ឬ​ទាក់ទង​បញ្ហា​ប្រាក់​កាក់​ធ្វើ​អ្វីមួយ​រមែង​ទទួល​បាន​ជោគជ័យ​ភ្លាម​ៗ។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​កប់​ក្តោង​៕