ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ទី០១ ខែឆ្នូ ឆ្នាំ២០២៣

នៅថ្ងៃសុក្រ ទី០១ ខែឆ្នូ ឆ្នាំ២០២៣​នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖ រាសី​ស្រុតចុះ​។​ ការរស់នៅ​ថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​នាំឱ្យ​ជួប​នូវ​ភាព​រកាំរកូស​និង​អ្នកខ្លះ​ជួប​បញ្ហាលំបាក​ត្រូវ​ឆ្លងកាត់​ផង​។​ ក្រៅពីនេះ​ការប្រកប​ការងារ​ក៏​ងាយ​ការសម្រេចចិត្ត​អ្វីមួយ​ងាយ​ភ្លាំងភ្លាត់​ដែរ​គប្បី​ប្រយ័ត្នប្រយែង​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ពុំ​ផ្តល់​ផល​ល្អ​ក្នុងការ​បណ្តាក់ទុន​ធំ​ប៉ុន្មាន​ឡើយ គួរ​មាន​ការគិត​ឱ្យបាន​ជ្រុ​យ​ជ្រោយ​មុន​ធ្វើ​អ្វីមួយ​ព្រោះ​បើ​បោះទុន​ទៅហើយ​មិន​ងាយ​ដក​ទុន​មកវិញ​ឡើយ ហើយ​ស្រួល​មិន​ស្រួល​កប់ដើម​សូន្យឈឹង​តែម្តង​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី មានការ​ហួងហែង​និង​ម្នាក់ៗ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​នាំឱ្យ​ល្អក់កករ​ផ្លូវចិត្ត​ច្រើន ៕

ឆ្នាំឆ្លូវ៖ រាសី​ស្រុតចុះ​។​ ថ្ងៃនេះ​បើទោះបី​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនបាន​ទទួលរង​ផលប៉ះពាល់​អ្វី​ក៏ដោយ​ប៉ុន្តែ​ក៏​ផល​លំបាក​មួយចំនួន​តែង​យាយី​ផងដែរ​ទាំងនេះ ដោយសារ​ការ​រកាំរកូស​កើតចេញពី​ក្នុង​គ្រួសារ​មាន​ច្រើន​។​ ការប្រកប​ការងារ​ពុំ​សូវ​លូតលាស់​ទៅមុខ​ទេ ហើយ​បើ​ថយក្រោយ​នោះ​ឃើញថា​ខ្លាំងក្លា​ផង​។​ ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ឃើញថា​ការរក​ផល​ចំណូល​ពុំ​សូវ​ដូច​គាប់​បំណង​ប៉ុន្មាន​ទេ​គឺ​ច្រើន​បោល​ហួស​និង​ហោះ​រំលង​ជានិច្ច​។​ រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់យក​កំហឹង​ទល់​កំហល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

ឆ្នាំខាល៖ រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​មុន​សម្រេចចិត្ត​អ្វីមួយ តោង​តែ​គិតពិចារណា​ឱ្យបាន​ល្អ​ពីព្រោះ​ថាបើ​សម្រេចចិត្ត​ត្រូវ​នោះ​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច ប៉ុន្តែ​បើ​សម្រេចចិត្ត​ខុស​វិញ​នោះ​ផល​អាក្រក់​ក៏​តែង​ផ្តល់​មកវិញ​ទៅតាម​នោះ​ដូចគ្នា​។​ ការប្រកប​កិច្ចការ​ការងារ​ពុំ​ឃើញ​មាន​អ្វី​ប្រែប្រួល​ប្តូរ​ផា្ល​ស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​ ការប្រកប​មុខ​ជំនួញ​ជួប​បញ្ហាលំបាក និង ការ រកប្រាក់​ចំណូល​ខ្សត់ខ្សោយ​ជាង​សព្វមួយដង​។​ ស​ម្ព័​ន​ស្នេហា​ប្រុស​ស្រី​ថ្ងៃនេះ​វិញ​ពុំ​សូវ​មានការ​ជឿនលឿន​ទៅមុខ​ទេ​មានតែ​ការ​ថយក្រោយ​និង​ងាយ​កើតរឿង​បែកបាក់​ថែមទៀត​៕

ឆ្នាំថោះ៖ រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ជោគ​មានជ័យ ហេតុនេះ​ផ្តល់​ផល​ល្អ​ក្នុង​ការធ្វើ​អ្វីមួយ​សំខាន់​ពីព្រោះថា​តែង​ហុច​ជា​លទ្ធផល​គ្រាន់​ជាទី​គាប់ចិត្ត​។​ ក្នុងថ្ងៃនេះ​លោកអ្នក​ប្រកបការងារ​អ្វី​ក៏ដោយ​ក៏​តែង​ទទួលបាន​ផល​សម្រេច​តាម​សមបំណង​ប្រាថ្នា​និង​ពិសេស​ចៅហ្វាយនាយ​អាច​មើលឃើញ​ថែមទៀត។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​មានការ​ផ្សំផ្គុំ​គ្រួសារ​ឬ​ចូល​ស្តីដណ្តឹង​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

ឆ្នាំរោង៖ រាសី​ស្រុតចុះ​។​ ក្នុងអំឡុង​ពេលនេះ​លោកអ្នក​គប្បី​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​ជាង​នេះ ទើប​ដំណើរ​ជីវិត​មាន​ភាព​សុខដុម ហើយ​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​កើតឡើង​។ ​នៅថ្ងៃនេះ​វិញ​បើ​លោកអ្នក​ប្រកបការងារ​អ្វីមួយ​មិន​គប្បី​មាន​ភាព​រឹងរូស​ឬ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​បើ​ពុំ​នោះទេ​នឹង​ជួប​រឿង​រាវ​បង់ប្រយោជន៍​ណាមួយ​ជាក់​ជាពុំខាន​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​មានការ​ជឿនលឿន​ទៅ​មុខជា​សន្សឹមៗ​ឥត​ថយក្រោយ​ទេ​តែ​យ៉ាងណា​បើ​លោកអ្នក​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ឱ្យ​ប្រយ័ត្ន​បន្តិច​ព្រោះ​ងាយ​ខាតបង់​និង​ចាញ់បោក​គេ​ណាស់​។ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​និង​ជឿនលឿន​ទៅមុខ​ប្រពៃ​៕

ឆ្នាំម្សាញ់៖ រាសី​ល្អជា​មធ្យម​។ ​ក្នុង​ពេលនេះ​បើទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​មិនត្រូវ​ធ្វេសប្រហែស​ឡើយ​ពិសេស​មុន​ចុះហត្ថលេខា ឬ​ផ្តិត​ស្នាម​មេដៃ​លើ​លិខិតស្នាម​នានា​ចូរ​ចេះ​ពិនិត្យពិច័យ​ឱ្យបាន​ល្អិតល្អន់​ទើប​ពុំ​មានការ​ភ្លាំងភ្លាត់​និង​មិន​ខាត​ប្រយោជន៍​ឥតអំពើ។​ ការប្រកប​ការងារ​លោក​អ្នក​ឱ្យ​ប្រយ័ត្ន​កើតរឿង​មួយ​ហើយ​មួយទៀត​មិនចេះចប់​និង​ពិបាក​ដោះស្រាយ​នាពេល​ក្រោយ​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ទោះ​ជួប​ផល​លំបាក​ម្តេច​មា្ត​ក៏មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី ឬ​សូម្បីតែ​ស្វាមីភរិយា​ក្តី​អាចមាន​អ្នក​ទី​៣​ចូលមក​ជ្រៀតជ្រែក​៕

ឆ្នាំមមី៖ រាសី​ខ្ពស់ត្រដែត​។​ ក្នុង​ពេលនេះ​លោកអ្នក​បើទោះបី​និយាយស្តី ឬ​ចរចា​រឿង​អ្វីមួយ​តែងមាន​ក្រុមមនុស្ស​ចូលចិត្ត​ស្តាប់ និង ត្រង់ត្រាប់​ធ្វើតាម​បង្គាប់បញ្ជា​ទៀតផង​។ ​ដោយសារតែ​ថ្ងៃនេះ​ដួង​រាសី​ឡើង​ខ្ពស់ ម្ល៉ោះហើយ ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​តូចធំ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​កក់ក្តៅ​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ធ្វើ​អ្វីមួយ​មិន​ភ័យព្រួយ​ឡើយ​ពីព្រោះ​លោកអ្នក​តែងមាន​ប្រៀប​ឬ​យ៉ាងហោចណាស់​ក៏​អា​ចរក​ផល​កម្រៃ​គ្រាន់​កក់ក្តៅ​ខ្លះ​ដែរ​។​ បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឱ្យ​ចេះដឹង​ទុក្ខ​ធុ​រះ​គ្នា ហើយ​មិនត្រូវ​អាត្មានិយម​ឡើយ​បើ​ពុំ​នោះទេ​ផល​លំបាក​នឹង​ជួប​នៅពេល​ក្រោយ​ចៀស​មិន​រួច​ឡើយ​៕

ឆ្នាំមមែ៖ រាសី​ល្អជា​មធ្យម​។​ ​សម្រាប់​ការប្រកប​ការងារ​បើ​មាន​ឧបសគ្គ ហើយ​កាល​ពីមុនមក​ទទួលផល​លំបាក​ក្នុងការ​ដោះស្រាយ​ពេលនេះ​បើ​ព្យាយាម​ពុះពារ​ក៏​តែង​ហុច​ផ្លែផ្កា​ដូច​ជាទី​ពេញចិត្ត​ផងដែរ​។ ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​គួរសម ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​តែង​ហុច​មកវិញ​ដូច​សមប្រកប​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុង​សុខដុម​និង​មាន​ភាព​ផ្អែមល្ហែម​គួរសម​៕

ឆ្នាំវក៖ ​រាសី​ស្រុតចុះ​។​ ក្នុង​រយៈ​ពេលនេះ​លោកអ្នក​មិនត្រូវ​ជឿ​ពាក្យអុជអាល​របស់​អ្នកដទៃ​ឡើយ​ប្រយ័ត្ន​ជួបតែ​បញ្ហា​ស្មុគស្មាញ​រក​សិរី​សួស្តី​មិនឃើញ​។​ ការប្រកប​ការងារ​លោក​អ្នក​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​បន្តិច​ពីព្រោះថា​ផល​អាក្រក់​ងាយ​កើតឡើង​ត្រូវ​ឆ្លងកាត់​ផង​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីក​លូត​លា​ស់តិ​ច​តួច​តែ​យ៉ាងណា​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​នោះ​ទោះ​មិន​ច្រើន​ពិតមែន​ក្តី​តែ​ក៏មាន​ភាព​សុខដុម​គួរ​ជាទី​កក់ក្តៅ​ផង​។ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​មានចិត្ត​រេ​ដូច​ចុងស្រល់​ប្រយ័ត្ន​កម្ម​ពៀរ​វា​ឆ្លង​ម្តងម្នាក់​វិញ​៕

ឆ្នាំរកា៖ រាសី​ល្អជា​មធ្យម​។ ​ថ្ងៃនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វី​ក៏ដោយ​នៅតែមាន​ការរីក​លូតលាស់​ទៅមុខ​សន្សឹមៗ​ដូចនេះ​ត្រូវខិតខំ​ប្រឹងប្រែង​នោះ​នឹង​ជោគជ័យ​ដល់​គោលដៅ​ជាក់​ជាពុំខាន​។ ​ក្រៅពីនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​នោះ​ទើប​មិន​ជួប​រឿង​រាវ​ត្រូវ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។ ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវមាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុមមនុស្ស​ជុំវិញខ្លួន​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទាញ​ផលប្រយោជន៍​អ្វីមួយ​មកវិញ​ទៀតផង​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រចែប្រច័ណ្ឌ​ដាក់ខ្លួន​ច្រើន​នាំ​ភាគី​ម្ខាង​ទៀត​កើតការ​ធុញទ្រាន់​ងាករេ​ចិត្ត​៕

ឆ្នាំច៖ រាសី​ស្រុតចុះ​។​ ថ្ងៃនេះ​បើជា​ស្ត្រី​មុន​ធ្វើ​អ្វី​តោង​តែ​ចេះ​គិតគូរ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ បើ​ពុំ​នោះទេ​ផល​លំបាក​ពិតជា​មិន​ងាយ​ចៀស​រួច​ណាស់​។​ ក្នុងថ្ងៃនេះ​ដែរ​បើ​លោកអ្នក​សម្រេចចិត្ត​ធ្វើ​អ្វី​ក៏ដោយ​ត្រូវមាន​ការប្រយ័ត្នប្រយែង​បន្តិច​ព្រោះថា​ផល​ល្អ​និង​ផល​អាក្រក់​ដើរ​ទន្ទឹមគ្នា​ជានិច្ច​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ផ្លូវ​ឆ្ងាយ​ពុំ​សូវ​កាក់កប​ប៉ុន្មាន​ទេ ហើយ​បើ​រកស៊ី​នាយអាយ​ក្បែរៗ​ផ្ទះ​បាន​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​កើតទុក្ខ​ឥត​សូវ​ស្បើយ​ដែរ​ទេ​ដោយសារ​រឿង​រាវ​ប្រទាំង​ប្រទើស​កើតឡើង​បន្តបន្ទាប់​នា​កន្លងមក​៕

ឆ្នាំកុរ​៖ រាសី​ខ្ពស់ត្រដែត​។​ ដំណើរ​ជីវិត​របស់លោក​អ្នកនា​ថ្ងៃនេះ​ឃើញថា​បញ្ហា​ឧបទ្រពចង្រៃ​ចៀស​ឆ្ងាយ ហើយ​បញ្ហា​ល្អៗ​បាន​ហូរ​ចូល​ជំនួស​មកវិញ ហេតុនេះ​ធ្វើឱ្យ លោកអ្នក សប្បាយចិត្ត សប្បាយ​កាយ​គ្រាន់​ជាទី កក់ក្តៅ ផ្លូវចិត្ត​។​ ថ្ងៃនេះ​ការប្រកប​ការងារ​មិនសូវ​ជឿនលឿន​ទៅមុខ​ពិតមែន​ប៉ុន្តែ​ក៏មាន​ភាព​សុខដុម​គ្រាន់​ប្រពៃ​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ប្រៀប​ដូច​បានជា​(​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​)​ព្រោះ​អាច​កម្ចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងមាន​ភាពស្រស់​ស្រាយ​ប្រពៃ​ណាស់​៕