ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ទី០២ ខែឆ្នូ ឆ្នាំ២០២៣

នៅថ្ងៃសៅរ៍ ទី០២ ខែឆ្នូ ឆ្នាំ២០២៣​នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖ រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​រាល់​បញ្ហាលំបាក​បាន​ប្រែ​មក​ធូរស្រាល ហើយ​រាល់​រឿង​រាវ​ដែល​ធ្លាប់​អាក្រក់​ក៏បាន​ប្រែ​មក​ល្អ​មួយចំនួន​ដែរ​។​ ការប្រកប​ការងារ​ទោះ លោកអ្នក​ប្រកប​កិច្ចការ​អ្វី​គឺ​មានការ​ជឿនលឿន​ទៅមុខ និង ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ផងដែរ​។ ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​លោកអ្នក​អាច​រក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន ហើយ​មុខរបរ​ទៀតសោត​ក៏មាន​ភាព​សុខដុម​ល្អ​។ រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​មានទំនាស់​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ដោះស្រាយ​ជាមួយគ្នា​បំផុត​៕

ឆ្នាំឆ្លូវ៖ រាសី​ខ្ពស់ត្រដែត​។​ ​ឈានដល់​ខែនេះ​ដំណើរ​ជីវិត​បាន​ផ្លាស់ប្តូរ​មក​ភ្លឺ​ថ្លា​ពិសេស​បុរស​បាន​ឆ្លង​ផុត បញ្ហា​គ្រោះ​យាយី​ផងដែរ។ ​ក្រៅពីនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចាត់ចែង​ការងារ​សំខាន់​ឬ​ការងារ​ធំដុំ​ពីព្រោះថា​ផល​ល្អ​តែង​ហុច​មកវិញ​ដូច​ជាទី​ពេញចិត្ត​ផង​។​ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​មិនទាន់មាន​គូគាប់​ហើយ​ចង់​ស្វែងរក​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​តែ​យ៉ាងណា​ស្ត្រី​ប្រយ័ត្ន​ព្រាននារី​ក៏មាន​តាម​ជាប់​ច្រើន​៕

ឆ្នាំខាល៖ រាសី​ល្អជា​មធ្យម​។​ ថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​បញ្ហា​អារម្មណ៍​បន្តិច ហើយ​ដាច់ខាត​មិនត្រូវ​យក​ការ​ចាញ់ឈ្នះ​ឬ​អារម្មណ៍​ខឹងសម្បា​ដឹកមុខ​ឡើយ​ប្រយ័ត្ន​រឿង​តូច​សោះ​ប្រែជា​រីក​ជាធំ នាំ​ពិបាក​ទប់ទល់​។​ ការប្រកប​ការងារ​ទោះ​ធ្វើ​អ្វី​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ទើប​មិនមាន​បញ្ហា​ចោទឡើង​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខរបរ​មិនសូវ​ជឿនលឿន​ទៅមុខ​ទេ​ពិសេស​ងាយ​កើត​បញ្ហា​មិនល្អ​កើតមាន​ចំពោះមុខ​ផង​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ងាយ​ទៅ​មុខតែ​ក៏​ងាយ​បែកបាក់​ដែរ​៕

ឆ្នាំថោះ៖ រាសី​ល្អជា​មធ្យម​។ ​ថ្ងៃនេះ​ការរស់នៅ​មានការ​ជឿន​លឿន​សន្សឹមៗ​ទៅមុខ ហើយ​ភាព​សុខដុម​ក៏មាន​ច្រើនជាង​មុន​បន្តិច​វិញ។​ ការប្រកប​ការងា​រវិ​ញ បើ​ធ្លាប់តែ​បរាជ័យ​ឬ​ក្រុមមនុស្ស​ចាំមើល​កំហុស​ដើម្បី​ផ្ចាញ់ផ្ចាល​ក៏​ចាប់ផ្តើម​សាបរលាប​ទៅតាម​កាល​វេលា​ដែរ​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​មុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ហើយ​ពុំ​ត្រូវមាន​គំនិត វៀចវេ​ឡើយ​បើ​ពុំ​នោះទេ​នាំ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួនឯង ដោយសារ អតិថិជន លែង​ហ៊ាន មក​ក្បែរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ជ្រួលជ្រើម​ខុស​បែបបទ ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​វិញ​៕

ឆ្នាំរោង៖ រាសី​ខ្ពស់ត្រដែត​។ ​ថ្ងៃនេះ​ដួង​រាសី​ល្អប្រសើរ ហេតុនេះ ផ្តល់​ផល​ល្អ ក្នុងការ​ដំណើរ​រៀបចំ​ពិធី​បុណ្យទាន​ឬ​ធ្វើ​អ្វីមួយ​ពីព្រោះថា​មាន​ភាពត្រជាក់ត្រជុំ និង​ក្រុមមនុស្ស​ក៏មាន​ការស្រឡាញ់​ចូលចិត្ត​ច្រើន​។ ​ក្នុង​រង្វង់​គ្រួសារ បើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ជា​ឱកាសល្អ​ក្នុងការ​ផ្សះផ្សា​បំផុត​។​ ដោយឡែក​ការប្រកប​ការងារ​បើ​មាន​ជម្លោះ​វិវាទ​យូរហើយ ចង់​ដោះស្រាយ​ក៏​ជា​ពេលវេលា​មួយ​ល្អ​ប្រពៃ​។​​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​គ្រាន់បើ​៕

ឆ្នាំម្សាញ់៖ រាសី​ខ្ពស់ត្រដែត​។ ​​នៅថ្ងៃនេះ​ទោះ​លោកអ្នក​ប្រកប​កិច្ចការ​អ្វី​ក៏ដោយ​ក៏​អាច​ទទួល​នូវ​ផល​សម្រេច​សមតា​ម​បំណង ហើយ​បើ​មាន​បញ្ហា​ត្រូវ​ដោះស្រាយ​ក៏​តែង​ជ្រះស្រឡះ​ផងដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងអំឡុង​ពេលនេះ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ដូច​ជាទី​កត់សម្គាល់​ប៉ុន្មាន​ទេ​គឺ​ដូច​សព្វមួយដង​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​និង​ល្អូកល្អិន​ល្អ​ណាស់​៕

ឆ្នាំមមី៖ រាសី​ស្រុតចុះ​។ ​ថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​ក្នុងការ​សម្រេចចិត្ត​រឿង​សំខាន់​អ្វីមួយ​ឡើយ​ពីព្រោះថា​ផល​អាក្រក់​នោះ​ក៏មាន​ច្រើន​។​ ក្រៅពីនេះ​ក៏​មិន​ផ្តល់​ផល​ល្អ​ក្នុងការ​ដោះស្រាយ​ជម្លោះ​វិវាទ​ដែរ​។ ​ការប្រកប​ការងា​រវិ​ញ​លោកអ្នក​ធ្វើ្វ​អ្វី​ត្រូវ​មើល​ប្រាណ​និង​មិនត្រូវ​លោភលន់​ឡើយ​ប្រយ័ត្ន​បែរជា​នាំទុក្ខ​មកវិញ​។ ​ការប្រកប​របរ​រក​ស៊ី​ជួញដូរ​ឃើញថា​ផល​កម្រៃ​ទោះ​លោកអ្នក​ខិតខំ​ម្តេច​ម្តា​មិនបាន​ដូចជា​ទី​ពេញចិត្ត​ទេ​គឺ​តែង​ខកបំណង​ច្រើនជាង​។​ សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ដើរហើរ​មិន​មើលមុខ​ក្រោយ ពិសេស​ស្ត្រី​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​ប្រុស​ព្រាន​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ហើយ​អស់ទាំង​កិត្តិយស​ថែមទៀត​៕

ឆ្នាំមមែ៖ រាសី​ស្រុតចុះ​។ ​នៅថ្ងៃនេះ​ការរស់នៅ​មិនត្រូវ​យកចិត្ត​ក្តៅក្រហាយ​ដាក់ខ្លួន​ឡើយ ពីព្រោះថា​នាំ​ជះ​ផល​លំបាក​ពី​តិចតួច ទៅជា​រឿង​ធំ​នា​ថ្ងៃ​ខាងមុខ​។​ ការប្រកប​ការងារ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ចូរ​មានចិត្ត​ត្រជាក់ និង​មុន​សម្រេចចិត្ត​អ្វី​ត្រូវ​ចេះ​ថ្លឹងថ្លែង​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​គ្មាន​ពាក្យ​ថា​សោកស្តាយ​នាពេល​ក្រោយ​។​ ថ្ងៃ​នេះដែរ បើ​លោកអ្នក​ចង់​បណ្តាក់ទុន ឬ​ប្រើ​ប្រាក់កាស​ធំដុំ​ចង់​ធ្វើ​អ្វីមួយ​ត្រូវ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ បើ​ពុំ​នោះទេ​ផល​លំបាក​នឹង​នាំមក​នៅពេល​ក្រោយ​ជាក់​ជាពុំខាន​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ ឬ​សូម្បីតែ​គ្រួសារ​ប្តី​ប្រពន្ធ​ត្រូវ​ចេះ​យល់ចិត្ត​គ្នា ហើយ​ដាច់ខាត​មិនត្រូវ​ប្រើ​អារម្មណ៍​ចង់​ឈ្នះ​ចាញ់​ដាក់ខ្លួន​នាំ​តែ​កើតរឿង​រាវ​មិនចេះចប់​ប៉ុណ្ណោះ​៕

ឆ្នាំវក៖ រាសី​ល្អជា​មធ្យម​។​ ថ្ងៃនេះ​ការរស់នៅ​មានរឿង​រាវ​ខ្លះ​អាច​រត់​ចូលមក​ទាំង​យើង​មិនដឹង​ខ្លួន​ផង ហេតុនេះ​បើ​មាន​បញ្ហា​នេះ​ត្រូវ​ចេះ​ប្រើ​បញ្ញា​ជា​អាវុធ​ដោះស្រាយ​ទើប​ប្រសើរ​។​ ការប្រកប​ការងារ​មាន​បញ្ហា​រាំងស្ទះ​ខ្លះៗ​យាយី ប៉ុន្តែ​បើ​មានការ​ពុះពារ​តែង​សម្រេច​ជោគជ័យ​មកវិញ​ផងដែរ​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ពុំ​ផ្តល់​ជោគ​លាភ​ល្អ​ទេ ដូច្នេះ​ទោះ​ធ្វើ​អ្វី​ក៏​មិន​អាចធ្វើ​ដោយ​ធ្វេសប្រហែស​ឬ​ធ្វើ​ដោយ​ក្តី​ក្តៅក្រហាយ​បានដែរ​បើ​ពុំ​នោះទេ​នឹង​ជួប​ផល​អាក្រក់​ណាមួយ​នៅពេល​ក្រោយ​ជាក់​ជាពុំខាន​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ថ្នាំងថ្នាក់​ចំពោះ​គ្នាច្រើន ដូចនេះ​លោកអ្នក​ចាំបាច់​ត្រូវ​កាត់បន្ថយ​ជម្លោះ​វិវាទ​ខ្លះ​ទើប​ប្រសើរ​៕

ឆ្នាំរកា៖ រាសី​ខ្ពស់ត្រដែត​។ ​ថ្ងៃនេះ​រាល់​បញ្ហា​ឧបទ្រពចង្រៃ​រត់ចេញ ហើយ​ជោគ​សំណាង​មួយចំនួន​អាច​ឈានចូល​ជំនួស​វិញ​ផង​។​ ការប្រកប​ការងារ​ផ្តល់​ផល​ល្អ​ក្នុងការ​ដោះស្រាយ​រឿង​រាវ​ចាស់​ឬ​ពិភាក្សា​រឿង​សំខាន់​អ្វីមួយ​ផង​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​មាន​ភាព​កាក់កប​គួរសម ហើយ​កំពុងមាន​ភាព​សុខដុម​ប្រពៃ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ចង់​ផ្សំផ្គុំ​គ្រួរ​សារ​ជា​ឱកាសល្អ​បំផុត​និង​បើ​មាន​ជម្លោះ​វិវាទ​ជា​ពេលវេលា​ល្អ​ក្នុងការ​ផ្សះផ្សារ​ទៀតផង​៕

ឆ្នាំច៖ រាសី​ស្រុតចុះ​។​ ការរស់នៅ​ចូរ​ប្រយ័ត្ន​រោគ​ជំងឺ​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​ ក្នុងថ្ងៃនេះ​ដែរ​លោកអ្នក​ងាយ​ជួប​នូវ​ឧបសគ្គ​ចំពោះមុខ​ណាស់ ហើយ​ធ្វើ​អ្វី​ក៏ដោយ​ប្រៀប​ដូច​អុំទូក​បញ្ច្រាស​ទឹក​ដែល​មិន​ងាយ​ទៅមុខ​តែ​ងាយ​ថយក្រោយ ម្ល៉ោះហើយ​បើ​មិន​ខិតខំ​ស្រវាស្រទេញ​ទេ​ពិតជា​ជួប​ផល​លំបាក​ខ្លាំង​ជាក់​ជាពុំខាន​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងអំឡុងពេល​នេះដែរ​មិន​ថា​លោកអ្នក​ប្រកប​របរ​ទីជិត​ឆ្ងាយ​តែង​កើត​មានរឿង​រកាំរកូស ហើយ​អាច​បង្កជម្លោះ​ច្រើន ដូចនេះ​បើ​មិនចេះ​រំងាប់​ចិត្ត ហើយ​បណ្តោយ​តាម​ហិង្សា​ទេ​ពិតជា​កើតរឿង​រាវ​នាំ​អំពលទុក្ខ​យក​ត្រឡប់មកផ្ទះ​វិញ​ជាក់​ជាពុំខាន​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ព្រោះតែ​ម្នាក់ៗ​យក​ភាព​ចង់​ចាញ់ឈ្នះ​គ្នា​ដាក់ខ្លួន​ច្រើនជាង​សព្វមួយដង​៕

ឆ្នាំកុរ​៖ ​រាសី​ល្អជា​មធ្យម​។​ ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ហេតុនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ជួបប្រទះ​នូវ​បញ្ហា​មិនល្អ​យាយី ហើយ​ធ្វើ​ច្រើន​តែង​ជួប​បញ្ហា​ច្រើន​ថែមទៀត​។ ​ការប្រកប​ការងារ​ឱ្យ​ប្រយ័ត្ន​បញ្ហា​ឯកសារ​ពីព្រោះ​ងាយ​កើត​បញ្ហា​ពិបាក​ដោះស្រាយ​នាពេល​ក្រោយ​ណាស់​។ ​សម្រាប់អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​វិញ​ទោះ​ឃើញ​គេ​រកបាន​ម្តេច​ម្តា ហើយ​ចង់រក​តាម​គេ​ក៏​មិន​ហុច​ផល​ដូច​គាប់​បំណង​ប៉ុន្មាន​ទេ​គួរ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​ជ្រួលជ្រើម​ខុស​របៀប​ប្រយ័ត្ន​រែកពន់​ផល​លំបាក​និង​ភាព​ទុក្ខសោក​មកវិញ​៕