ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ទី០៥ ខែឆ្នូ ឆ្នាំ២០២៣

នៅថ្ងៃអង្គារ ទី០៥ ខែឆ្នូ ឆ្នាំ២០២៣​នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖ ​រាសី​ខ្ពស់ត្រដែត​។​ ដំណើរ​ជីវិត​រស់នៅ​គឺ​រាល់​បំណង​ប៉ងប្រាថ្នា​តែង​ជួប​នូវ​ក្តី​សម្រេច ពិសេស​បើ​ជួប​បញ្ហា​អ្វី​តែង​ត្រូវបាន​បណ្តា​ញាតិមិត្ត​ជួយ​ជ្រោមជ្រែង​ឱ្យ​ចាក​ផុតពី​ផល​លំបាក​ទាំងពួង​ផង​។ ​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​យីអ៊ុន​ឡើង​ខ្ពស់ ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​ឬ​សម្រេចចិត្ត​ប្រកបការងារ​តូចធំ​បំផុត​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​រីកលូតលាស់​ទៅមុខ​គួរសម ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មី​ឬ​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​ផងដែរ​។​ ការធ្វើដំណើរ​មិន​ថា​ពេល​ថ្ងៃ​ឬ​យប់​ព្រលប់​ទេ លោកអ្នក​មិនត្រូវ​មានការ​ផឹក​គ្រឿង​ស្រវឹង​ឡើយ​ប្រយ័ត្ន​ជួប​ឧប្បត្តិហេតុ​ណាមួយ​រក​នឹកស្មាន​មិន​ដល់​។ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ពេលនេះ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

ឆ្នាំឆ្លូវ៖ រាសី​ស្រុតចុះ​។ ​ការរស់នៅ​លោកអ្នក​មាន​បញ្ហា​ច្រើន​ចំពោះមុខ ហើយ​ពិសេស​សាច់ញាតិ​ងាយ បង្ក​ជា​រឿង​រាវ នាំ​ពិបាក​ដោះស្រាយ​ថែមទៀត​។​ ការប្រកប​ការងារ មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការងារ​ណា​ដែល​សំខាន់​ទេពី​ព្រោះថា​ងាយ​ជួប​នូវ​បញ្ហា​រាំងស្ទះ​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំមាន​ការរីក​លូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ ហើយក៏​មិន​មានការ​ថយក្រោយ​ដែរ​ព្រោះ​ប្រាក់ចំណូល​មាន​ការហូរចូល​តក់ៗ​គ្រាន់​បំពេញ​បំពង់​ផង​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​និង​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​នោះឡើយ​៕

ឆ្នាំខាល៖ រាសី​ល្អជា​មធ្យម​។​ ការរស់នៅ​ដំណើរ​ជីវិត​ជួប​នូវ​កំណាត់​ផ្លូវ​រដិបរដុប ម្ល៉ោះហើយ តែងមាន​ក្រុមមនុស្ស​បង្កបញ្ហា​ថ្នាំងថ្នាក់​ខ្លះៗ​កើតឡើង​។​ លោកអ្នក​ត្រូវ​រក្សា​ភាព​អត់ធ្មត់​និង​ធ្វើ​មិនដឹងមិនឮ​ចំពោះ​ក្រុមមនុស្ស​ខ្លះ​កាន់តែ​ប្រសើរ​។​ ការប្រកប​ការងារ​នៅក្នុង​ថ្ងៃនេះ​លោកអ្នក​ងាយ​ត្រូវ​ក្រុម​មនុ​សុ្ស​បង្កបញ្ហា​ឬ ខឹងសម្បា​ក្នុង​រឿង​អ្វីមួយ ហើយ​ពិសេស​គេ​អាច​កើតជា​គំនុំ​ដោយសារតែ​សម្តី​មិនចេះ​ទប់​ផង​ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ទើប​ប្រសើរ​។​ សម្រាប់​ការប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាចមាន​បាតុភាព​រកាំរកូស​ខ្លះៗ​កើតឡើង ដូចនេះ​ត្រូវ​ចេះ​បើក​ចិត្ត​ឱ្យ​ទូលាយ​ដោយ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​រឿង​រាវ​ខ្លះ​ទើប​ប្រសើរ​បំផុត​។​ ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំ​ល្អ​ទេ​គប្បី​មានការ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

ឆ្នាំថោះ៖ រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​ការចរចា​ឬ​ទំនាក់ទំនង​ក្នុង​រឿង​អ្វីមួយ​ទេពី​ព្រោះថា​ងាយ​កើតជា​បញ្ហា​ចាញ់បោក​គេ ឬ​ចាញ់​ប្រៀប​គេ​ដោយ​ប្រការ​ណាមួយ​។​ ការប្រកប​ការងារ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ទម្លាក់កំហុស​ណា​មួយ​មកឱ្យ​នាំ​ពិបាក​ដល់​គ្រាក្រោយ​។​ចំពោះ​ការចង់​ប្រកប​របរ​រកស៊ី​ថ្មីថ្មោង​វិញ​លោកអ្នក​ត្រូវ​ចេះ​ត្រួតពិនិត្យ​ស្ថានការណ៍​និង​មើល​ឱ្យ​ស្រួលបួល​បើ​ពុំនោះ​ប្រយ័ត្ន​ការដាក់​ដើម​ទៅហើយ​សូន្យឈឹង​តែម្តង​។​ គូស្នេហ៍​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​កើតមាន​ការ​រង្គោះរង្គើ​ព្រោះតែ​អ្នក​ទី​បី​ចូលមក​ឡូកឡំ​៕

ឆ្នាំរោង៖ រាសី​ខ្ពស់ត្រដែត​។ ការរស់នៅ​បើ​ចង់​ពឹងពាក់​អ្នកដទៃ​ឱ្យជួយ​ក្នុង​រឿង​អ្វីមួយ​តែង​ហុច​ជា​ផល​ល្អៗ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផងដែរ​។​ រាល់​កិច្ចការងារ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា​ឬ​ប្រកបការងារ​អ្វីមួយ​ពីព្រោះថា​ផ្លែផ្កា​តែង​ហុច​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។ ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​ធ្លាប់តែ​បោល​ហួស​ឬ​ជួប​ភាព​តានតឹង​បាន​ផ្លាស់ប្តូរ​មក​ធូរស្រាល ហើយ​បើ​មាន​ក្រុម​អតិថិជន​ជំពាក់​ប្រាក់កាស គេ​អាច​យកមក​សង​វិញ​ទៀតផង​។​ សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​ក្នុង​ការរៀបចំ​ផ្សំផ្គុំ​ជា​គ្រូ​សារ​បំផុត​៕

ឆ្នាំម្សាញ់៖ រាសី​ល្អជា​មធ្យម​។ ​ថ្ងៃនេះ​បើទោះបី​មាន​ឧបសគ្គ​មួយចំនួន​ចូល​យាយី​ក្នុង​ដំណើរ​ជីវិត​ក្តី ក៏​ពុំមាន​អ្វី​ជា​ឧបសគ្គ​ដែរ​ពីព្រោះថា​រឿង​រាវ​មួយចំនួន​លោកអ្នក​ក៏​អាច​ដោះស្រាយ​ទៅវិញ​ធូរ​ផងដែរ​។​ ទាំង​ស្ត្រី​បុរស​លោកអ្នក​អាចមាន​ជីវិត​គាប់ប្រសើរ​ជាង​មុន បើសិន​មានការ​ព្យាយាម​អត់ធ្មត់​ក្នុងការ​បំពេញការងារ​។ ​សម្រាប់​លោកអ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ឱ្យ​ប្រយ័ត្ន​ពាក្យសម្តី​បន្តិច​ព្រោះ​ងាយ​ប៉ះទង្គិច​ជាមួយ​មនុស្ស​នៅ​ជុំវិញខ្លួន​បង្កើតជា​រឿង​រាវ​ណាស់។ សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់យក​កំហឹង​ទល់​កំហល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

ឆ្នាំមមី៖ រាសី​ល្អជា​មធ្យម​។ ​ការរស់នៅ​អំឡុង​ពេលនេះ​លោកអ្នក​តែង​ជួប​បញ្ហា​រកាំចិត្ត​ខ្លះៗ​កើតឡើង ម្ល៉ោះហើយ​គប្បី​ចេះ​ទប់ចិត្ត​សង្កត់​អារម្មណ៍​ទើប​គ្មាន​បញ្ហា​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​។​ ការបំពេញ​ការងារ​ឃើញថា​មានការ​ជឿនលឿន​តិចតួច ហើយ​ក្រុមមនុស្ស​ក៏​តែង​យាយី​ចង់​ធ្វើបាប​ដោយ​ដាក់​កំហុស​ទុកឱ្យ​នោះ​ក៏មាន​ផងដែរ​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ការធ្វើ​ជំនួញ​ឆ្ងាយ​ជិត​មានការ​រីកលូតលាស់​ជា​សន្សឹមៗ​ទៅមុខ ហើយ​ទោះ​ធ្វើ​អ្វី​ក៏​ហុច​ផ្លែផ្កា​មកវិញ​ខ្លះៗ​គួរ​ជាទី​ពេញចិត្ត​ដែរ​។​ សេចក្តីស្នេហា​ប្រុស​ស្រី​ចូរ​កុំ​គប្បី​មានការ​ប្រកែប្រកាន់​ច្រើន​នាំ​តែ​កើត​ជម្លោះ​វិវាទ​ឥតឈប់ឈរ​ប៉ុណ្ណោះ​៕

ឆ្នាំមមែ៖ ​រាសី​ស្រុតចុះ​។ ​លោកអ្នក​តោង​តែមាន​ចិត្ត​ត្រជាក់ ហើយ​ពិសេស​មុន​សម្រេចចិត្ត​អ្វីមួយ​គប្បី​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ពីព្រោះថា​ងាយ​កើត​បញ្ហា​ទាំង​ល្អ​និង​អាក្រក់​កើតឡើង​ទន្ទឹមគ្នា​ផង​។ ​ដោយសារ​ថ្ងៃនេះ​ដួង​រាសី​ធ្លាក់​ស្រុតចុះ ម្ល៉ោះហើយ​រាល់​កិច្ចការងារ​តូចធំ លោកអ្នក​ចាំបាច់ ត្រូវមាន​ហេតុផល​ត្រឹមត្រូវ​ពុំនោះ​ទេ​រឿង​រាវ​អាក្រក់​ងាយ​កើតឡើង​ចំពោះមុខ​ណាស់​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំមាន​ការរីក​លូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ ហើយក៏​មិន​មានការ​ថយក្រោយ​ដែរ​គឺ​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង ម្ល៉ោះហើយ​ការកើត​រឿង​រាវ​ប្រទាំង​ប្រទើស​ងាយ​ផ្ទុះឡើង​ណាស់​៕

ឆ្នាំវក៖ រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ដោយសារ​រាល់​ចង្រៃឧបទ្រព និង​ឧបសគ្គ​នានា​ត្រូវបាន​សាបរលាប​បាត់ស្រមោល​អស់​ធ្វើឱ្យ​ដំណើរ​ជីវិត​មាន​ភាពស្រស់​ស្រាយ​និង​ជោគ​លាភ​រត់​ចូលមក​វិញ​។​ ចំពោះ​ការបំពេញ​កិច្ចការងារ​ឃើញថា​មានការ​ចម្រើន​លូតលាស់ ហើយ​ធ្វើ​ច្រើន​ទទួលបាន​ផល​ច្រើន​ទៀតផង​។​ ក្រៅពីនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​អ្វីមួយ​ថែមទៀត​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ផ្លាស់ប្តូរ​មុខរបរ​ថ្មី​ឬ​ចង់​ផ្លាស់​ទីកន្លែង​លក់ដូរ​ក៏​ជា​ឱកាស​ប្រពៃ​ណាស់​ព្រោះ​មាន​ភាព​កាក់កប​គ្រាន់បើ​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ មានការ​ជឿនលឿន​ទៅមុខ ហើយ​បើ​មាន​ការចូល​ស្តីដណ្តឹង​តែង​សម​ដូច​ប្រកប​៕

ឆ្នាំរកា៖ រាសី​ខ្ពស់ត្រដែត​។ ​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ប្រាថ្នា​ធ្វើ​អ្វីមួយ​ក៏​តែង​ឆ្លើយតប​ពី​អ្នកដទៃ​គួរសម ហើយ​បើ​ចង់​ពឹងពាក់​ខ្ចី​អ្វីមួយ​ក៏​តែងមាន​អ្នក​អាណិត​ស្រឡាញ់​ជួយ​ផងដែរ។​ ការបំពេញ​ការងារ​មានការ​ចម្រើន​លូតលាស់​និង​អាច​ផ្លាស់ប្តូរ​ទីកន្លែង​ធ្វើការ​ងារ​ក៏​ប្រសើរ​ដែរ។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​ពេញចិត្ត​។​ រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​បើ​ចង់​ទំនាក់ទំនង​ស្នេហា​ថ្មីថ្មោង​តែង​សម្រេច​ជោគជ័យ​ផងដែរ​៕

ឆ្នាំច៖ រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ក្រ​ឡប់​ចាក់​អ្វីដែល​លោកអ្នក​ថា​ល្អ​វា​អាច​ប្រែ​មក​អាក្រក់​និង​ពិសេស​ងាយ​មានរឿង​រាវ​ជម្លោះ​វិវាទ​កើតឡើង​ថែមទៀត​។​ ក្រៅពីនេះ​ទោះ​ធ្វើ​អ្វី​ក៏​ងាយ​ក្រុមមនុស្ស​បង្កឱ្យមាន​ការ​ខ្វាយខ្វល់​ច្រើន​ដែរ ដូចនេះ​ត្រូវធ្វើ​ចិត្ត​ត្រជាក់​បន្តិច​ទើប​ប្រសើរ​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំមាន​ការរីក​លូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ ហើយក៏​មិន​មានការ​ថយក្រោយ​ដែរ​ព្រោះ​ប្រាក់ចំណូល​មាន​ការហូរចូល​តក់ៗ​គ្រាន់​បំពេញ​បំពង់​ផង​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​និង​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​នោះឡើយ​៕

ឆ្នាំកុរ​៖ រាសី​ល្អជា​មធ្យម​។ ​ក្នុង​រង្វង់​ថ្ងៃនេះ​ត្រូវប្រយ័ត្ន​អ្នកដទៃ​បំពាន​ដែលនាំឱ្យ​កើតជា​បញ្ហា​ជម្លោះ​វិវាទ​និង​កើតការ​គុំ​គួ​ន​ទៅ​ថ្ងៃក្រោយ​ថែមទៀត​។​​ ចំពោះ​ការប្រកប​ការងារ​ក៏​ដូច្នេះ​ដែរ​បើជា​ការងារ​សំខាន់​តោង​តែមាន​ការប្រយ័ត្នប្រយែង​បើ​ពុំ​នោះទេ​អាច​ធា្ល​ក់​ក្នុង​គ្រោះមហន្តរាយ​ជាពុំខាន​។​ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​បន្តិច​វិញ ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​កើតមាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ពេលនេះ​គឺ​ពុំ​ទៀងទាត់​ឡើយ​ព្រោះ​ជួន​ត្រូវ​ចំណាយពេល​ច្រើនតែ​ទទួលបាន​ផល​តិច​មកវិញ​៕