យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំកុរ,ខាល,ម្សាញ់ នឹងមានលាភ លុយហូរចូលយ៉ាងច្រើនពេញៗហោរប៉ៅតែម្ដង។
ឆ្នាំកុរ៖ លេខហេង៣៦៩ នៅចុងសប្ដាហ៍នេះ លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ បើលោកអ្នកចង់ធ្វើការដាក់ទុនរកស៊ីឬចរចារឿងសំខាន់អ្វីមួយគឺជាឱកាសល្អបំផុតនឹងទទួលបានផ្លែផ្កាតបមកវិញយ៉ាងត្រចះត្រចង់។
ឆ្នាំខាល៖ នៅចុងសប្ដាហ៍នេះជាពេលវេលាមាសមានលាភមានជ័យមានលុយចូលហូរហៀរ។ រាល់ការងាររកទទួលទានបានផលចូលមកគ្រប់ទិសទី រីឯអ្នករកស៊ីជួញដូរវិញកាក់កបកាន់តែខ្លាំងបើមានការបើកមុខរបរថ្មីផងគឺពិតជាល្អបំផុតសម្រាប់ឱកាសពិសេសនេះ ស្ថិតនៅទីណាក៏ប្រាក់រត់រក។
ឆ្នាំម្សាញ់៖ នៅចុងសប្ដាហ៍នេះ លោកអ្នកមានលាភធំ សំណាងខ្ពស់ លុយហូរចូលកាន់តែខ្លាំង បើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរអ្វីតែងផ្តល់ផលល្អនិងទទួលបានផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ។ រាល់ការងាររកទទួលទានមានលាភមានលុយចូលច្រើនៗ ឯអ្នកធ្វើការងារតាមអង្គភពស្ថាប័នក៏ជោគជ័យយ៉ាងធំធេង៕