យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយកំពូលគ្រូហុងស៊ុយនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នឹងមានសំណាងហូរចូលមកនៅរយៈពេលពីរថ្ងៃទៀតនេះ។
ឆ្នាំច៖ កំពូលសុនខមាសនាំជ័យ ពណ៌នៃលាភសំណាង ឈាមជ្រូក នៅរយៈពេលពីរថ្ងៃទៀតនេះ លោកអ្នកមានលាភមានជ័យ មានសុភមង្គលប្រពៃថ្លៃថ្លាណាស់ជីវិតមានពន្លឺរស្មីរស់នៅដោយសិរីសួស្តី ពិសេសសម្រាប់លោកអ្នកបើកហាងថ្មី ឬធ្វើអ្វីមួយថ្មីនឹងហុចផលល្អៗមកវិញជាទីគាប់ចិត្ត។
ឆ្នាំរោង៖ នាគរាជមានសំណាងធំ ពណ៌នៃលាភសំណាងពណ៌មាស នៅរយៈពេលពីរថ្ងៃទៀតនេះ លោកអ្នកមានហុងស៊ុយល្អ ង៉ូវហេងឡើងខ្ពស់ សម្បូរលុយចាយ និងមានលាភធំដទៃទៀតចូលជាប់មិនដាច់។ តាមជើងលេខបានកំណត់ថា អ្នកកើតឆ្នាំនេះមានលាភមានជ័យលុយធំចូលមកហៀរដៃ មានបញ្ញាវាងវៃគិតអ្វីក៏សម្រេច។
ឆ្នាំជូត៖ កណ្តុរមាស នៅពីរថ្ងៃទៀតនេះ លោកអ្នកជួបសំណាងធំ ដួងរាសីស្ថិតនៅលើកំពូលភ្នំមាស មានលាភមានជ័យមានសិរីសួស្តីជីវិតមានសុភមង្គលមហាប្រសើរ។ បើទោះជាលោកអ្នកប្រកបការងារអ្វីក៏រមែងបានផលល្អជួបលាភធំពេញដៃ។ ចំពោះបុរសនារីដែលមិនទាន់មានគូគាប់ភ្ជាប់និស្ស័យប្រាកដជានឹងជួបគូព្រេង និងនាំទាំងសំណាងមកជាមួយផងដែរ៕