ឆុតណាស់! អ្នកកើតឆ្នាំទាំង២នេះ ថ្ងៃស្អែកត្រៀមកើបលុយឲ្យហើយទៅ ព្រោះការងាររកសុីរលូនខ្លាំងណាស់!

នៅប៉ុន្មានម៉ោងមុខនេះគេហទំព័រហោរាសាស្ដ្រចិនបានធ្វើការចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះថា នៅថ្ងៃស្អែកនេះមានតែអ្នកកើតឆ្នាំទាំង២ខាងក្រោមនេះប៉ុនណោះ​ ដែលទទួលបានលាភលុយច្រើនជាងគេ និងសម្រេចគ្រប់កិច្ចការងារយ៉ាងរលូន។

ឆ្នាំមមែ៖ លេខនៃលាភសំណាងរបស់អ្នក៩៩, ពណ៌នាំសំណាងពណ៌ទឹកក្រូច ចាប់ពីយប់ថ្ងៃនេះរហូតដល់ស្អែកលោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរបើលោកអ្នកចង់ធ្វើការដាក់ទុនរកស៊ីឬចរចារឿងសំខាន់អ្វីមួយគឺជាឱកាសល្អបំផុតនឹងទទួលបានផ្លែផ្កាតបមកវិញឥតគណនា។

ឆ្នាំរកា៖ លេខនៃលាភសំណាងរបស់អ្នក ៦៧ ពណ៌នាំសំណាងលឿង ​ចាប់ពីយប់ថ្ងៃនេះរហូតដល់ស្អែកជាពេលវេលាមាសមានលាភមានជ័យមានលុយចូលហូរហៀរ។ រាល់ការងាររកទទួលទានបានផលចូលមកគ្រប់ទិសទីរីឯអ្នករកស៊ីជួញដូរវិញកាក់កបកាន់តែខ្លាំងបើមានការបើកមុខ របរថ្មីផងគឺពិតជាល្អបំផុតសម្រាប់ឱកាសពិសេសនេះ៕