នេះសុទ្ធតែឆ្នាំសំណាងហើយរយៈពេលពីរថ្ងៃទៀត លាភសំណាងឡើងខ្លាំងអស្ទះ!

នៅប៉ុន្មានម៉ោងមុននេះ គេហទំព័រហោរាសាស្រ្តចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានបញ្ជាក់ពីការទស្សទាយរបស់ស្ដេចហោថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ ជាឆ្នាំមហាសំណាង ដែលនឹងទទួលបានលាភជ័យដូចព្យុះនៅរយៈពេលពីរថ្ងៃទៀតនេះ។

ឆ្នាំកុរ៖ នៅរយៈពេលពីរថ្ងៃទៀតនេះ លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរ​ហៀរ បើ​លោក​អ្នក​ចង់​ធ្វើការ​ដាក់​ទុន​រកស៊ី​ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​គឺជា​ឱកាសល្អ​បំផុត​នឹង​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​ត្រចះត្រចង់។

ឆ្នាំខាល៖ នៅរយៈពេលពីរថ្ងៃទៀតនេះ ដួង​រាសី​នៃសំណាងរបស់​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត​មានជោគ​មាន​ជ័យ​មាន​សិរី​សួស្តី​បវរ​មហាប្រសើរ​ហើយ​ដំណើរ​ជីវិត​ពិតជា​មាន​ភាព​សុខដុម​គាប់ប្រសើរ​ណាស់។ បើ​លោក​អ្នក​ចង់​ទំនាក់ទំនង​ការងារ​ឬ​ទាក់ទង​បញ្ហា​ប្រាក់​កាក់​ធ្វើ​អ្វីមួយ​រមែង​ទទួល​បាន​ជោគជ័យ​ភ្លាម​ៗ។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​កប់​ក្តោង។

ឆ្នាំម្សាញ់៖ នៅរយៈពេលពីរថ្ងៃទៀតនេះ រាសី​នៃសំណាងរបស់លោកអ្នកឡើង​ខ្ពស់ត្រដែត​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ស្នាមញញឹម​ជា​និច្ច។ នៅ​អំឡុង​ពេល​នេះ​បើ​លោក​អ្នក​ចង់​ពឹងពាក់​ឬ​ខ្ចីបុល​ប្រាក់​ពី​អ្នក​ណា រមែង​ហុច​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ទី​ឆ្ងាយ​មានការ​លូតលាស់​ទៅ​មុខជា​និច្ច​ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​យ៉ាង​ក្រាស់ក្រៃ​គួរ​ជាទី​កក់ក្តៅ៕