ត្រៀមខ្លួនៗ! អ្នកកើតឆ្នាំទាំង២នេះ នឹងអាចផ្លាស់ប្ដូរខ្សែជីវិតនៅសប្ដាហ៍ក្រោយ!

យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា នៅសប្ដាហ៍ក្រោយនេះ​ឆ្នាំ​មហា​សំណាង​ចំនួន២ មានដំណើរ​រាសី​ល្អ​ឥត​ខ្ចោះ ហើយ​អ្វី​ដែល​អស្ចារ្យ​នោះ​គឺ​នៅ​ចុងខែនេះ​ជា​ថ្ងៃ​បើក ទិស​បើក ថ្ងៃ​លាភ ស្តេច​ទេវតា​ទ្រព្យ​ពិនិត្យ​បញ្ជី ហើយ​ប្រទាន សម្បត្តិ​មហាសាល​ដល់​អ្នកកើតឆ្នាំទាំង២ខាងក្រោមនេះហូរហៀរ​រស់​ប្រកបដោយ​សេចក្តីសុខ​យ៉ាងខ្លាំង។

ឆ្នាំរកា៖ នៅ​សប្ដាហ៍ក្រោយនេះនេះ​ដួង​រាសី​លោក​អ្នក​ល្អ​ប្រសើរ​ខ្លាំង​ណាស់ ជា​ឱកាសល្អ​ក្នុង​ការ​សម្រេចចិត្ត ចរចា ឬ​ធ្វើ​កិច្ចសន្យា និង​ផ្លាស់​ប្តូរ​ការងារ​អ្វីមួយ​រមែង​បាន​ជោគជ័យ និង​ទទួល​លាភ​ធំ​ចូល​មក​ក្នុងផ្ទះ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទី​ជិត​ឆ្ងាយ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​ច្រើន​លើស​ពេល​ណា​ណា​ទាំងអស់។

ឆ្នាំរោង៖ នៅសប្ដាហ៍ក្រោយនេះ រាសី​នៃសំណាងលោកអ្នកខ្ពស់ត្រដែត យីអ៊ុន​ឡើង​ស្រឺ​តៗ ​ចាត់​ថាជា​ពេលវេលា​ដែល​លោក​អ្នក​ត្រូវ​ទទួល​លាភ​ធំ​ចូល​មក​ក្នុង​ជីវិត​យ៉ាង​សម្បូរហូរហៀរ​។ សម្រាប់​លោក​អ្នក​ដែល​រង់ចាំ​ទាក់ទង​ប្រាក់​កាក់ រង់ចាំ​ការងារ រង់ចាំ​ស្នេហា រង់ចាំ​ដំណឹង​ល្អ​ដទៃ​ទៀត​រមែង​មានការ​ឆ្លើយ​តប​ជា​ផល​ល្អ​មក​វិញ​សម​តាម​បំណងប្រាថ្នា៕