អ្នកកើតឆ្នាំទាំង៣នេះ សូមនៅផ្ទះឲ្យបានច្រើន នោះលោកអ្នកនឹងមានលាភសំណាងហូរចូលច្រើនៗ!

យោងតាមគេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់ស្ដេចហោនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះថា អ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នឹងមានលាភសំណាងហូរចូលច្រើន ប្រសិនបើមួយរយៈពេលចុងក្រោយនេះលោកអ្នកឧស្សាហ៍នៅផ្ទះមិនសូវចេញទៅខាងក្រៅ។

ឆ្នាំថោះ៖ លោក​អ្នក​អាចនឹង​មាន​គេ​ជូន​វត្ថុ​មាន​តម្លៃ​មិន​ធ្លាប់​មាន បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ ទោះបី​ចេញ​ជួញដូរ​នៅ​ទីណា​ក្តី​មិន​ថា ជិត​ឬ​ឆ្ងាយ​ឡើយ​រមែង​បាន​សមប្រកប​ទាំងអស់ តែអ្វីដែលសំណាងធំបំផុតនោះគឺអ្នកដែលមានការងារឬមុខរបរដែលធ្វើនៅផ្ទះខ្លួនឯង។

ឆ្នាំមមី៖ លោក​អ្នក​នឹង​មាន​លាភ​ដោយ​ការ​ប្រើ​សំដី​វោហារស័ព្ទ ​ទោះជា​បាន​និយាយ​ស្តី​អ្វី​ក៏​ដោយ ក៏​មានការ​គាំទ្រ​ពី​អ្នក​ដទៃ​ជា​និច្ច បើជា​អ្នក​ប្រកប​មុខរបរ​ជំនួញ​វិញ មានការ​រីក​លូតលាស់​ទៅ​មុខជា​លំដាប់ ហើយបើខែនេះអ្នករៀបចំខ្លួន និងនៅផ្ទះបានល្អ នៅពេលខាងមុខអ្នកអាចនឹងមានលាភធំចូលទៀតផង។

ឆ្នាំវក៖ មួយរយៈនេះសូមអ្នកនៅផ្ទះឲ្យបានច្រើននិងរៀបចំខ្លួនឲ្យបានល្អ នៅឆាប់ៗខាងមុខនេះទ្រព្យសម្បត្តិរបស់អ្នកនឹងកាន់តែកើន​ឡើង ជាពិសេសសម្រាប់អ្នកដែលប្រកបរបររកសុី និងមានអតិថិជនចូលមកកាន់តែច្រើនឡើងៗ ហើយអាចនឹងឈ្នះរង្វាន់ធំដោយសារការផ្សងសំណាងទៀតផង៕