គ្រួសារណាដែលមានអ្នកកើតឆ្នាំទាំង៣នេះក្នុងផ្ទះ​ ដឹងតែមហាសំណាងនាំលាភចូលពេញផ្ទះនៅបីថ្ងៃខាងមុខ!

យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់កំពូលគ្រូហុងស៊ុយល្បីឈ្មោះនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ បានបញ្ជាក់យ៉ាងច្បាស់ៗថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ បានធ្វើឲ្យគ្រួសារមានលាភសំណាង ហើយគ្រួសារណាដែលមានអ្នកនៅក្នុងផ្ទះគឺជាគ្រួសារមហាសំណាងផងដែរ។

ឆ្នាំរកា៖ មាន់មាស​នាំ​លាភ នាំ​ជ័យ នាំ​សុភមង្គល​ចូល​មក​ដល់​ក្នុងផ្ទះ​នៅបីថ្ងៃខាងមុខនេះ រាសី​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត ប្រាថ្នា​អ្វី​តែង​បាន​សម្រេច​ដូច​បំណងប្រាថ្នា លាភ​ធំ លុយ​ធំ​ចូល​ផ្ទះ ហើយបើលោក​អ្នក​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី​រមែង​ផ្តល់​ផល​ល្អ​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ប្រាថ្នា​អ្វី​ៗ​រមែង​បាន​សម្រេច​ដូច​បំណងប្រាថ្នា។

ឆ្នាំជូត៖ ជា​ប្រភេទ​មនុស្ស​មាន​បារមី​តេជៈ មាន​ឫទ្ធិ​អំណាច ហើយនៅ​បីថ្ងៃខាងមុខនេះអ្នកនឹង មាន​មនុស្សល្អ​ៗ​តាម​ជួយ​ជ្រោមជ្រែង​ឱ្យ​សម្រេច​រាល់​ការងារ​តូច​ធំដល់​លោក​អ្នក ហើយអាចនឹង​ក្លាយជា​គ្រួសារ​ដែល​មានទ្រព្យ​សម្បត្តិហូរចូលច្រើនទៀតផង។

​ឆ្នាំខាល៖ នៅបីថ្ងៃខាងមុខនេះ មាន​ង៉ូ​វ​ហេង​ឡើង​ខ្លាំង លុយ​ហូរ​ចូល​ឈឹប​ៗ លាភ​ធំ​បោល​ចូល​មក​ដូច​ចាក់ទឹក ពណ៌​​​នាំ​សំណាង ក្រហម រីឯកិច្ចការ​ទាំងឡាយ​លូតលាស់​លឿន​ទៅ​មុខ​យ៉ាង​ឆាប់រហ័ស​ លុយកាក់គដូចភ្នំ៕