អ្នកកើតឆ្នាំទាំង២នេះលំបាកមករយៈពេលយូរមកហើយ ឥលូវនេះហុងស៊ុយឡើងកប់វិញហើយ!

យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំទាំង២ខាងក្រោមនេះ គឺជាឆ្នាំដែលជួបការលំបាកច្រើនជាងគេនៅកាលពីពេលកន្លងមកនេះ តែឥលូវប្រែមកជាឆ្នាំដែលមានយីអ៊ុននិងហុងស៊ុយល្អវិញហើយ។

ឆ្នាំមមែ៖ កាលពីពេលកន្លងមកនេះ អ្នកបានជួបឧបសគ្គជាច្រើន តែនៅពេលនេះជាវេលាល្អបំផុតក្នុងការធ្វើអ្វីមួយទោះជាការងារឯកជនឬការងារក្រុមហ៊ុនតែងហុចផលមកវិញជាទីកក់ក្តៅ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បើកហាងថ្មីឬផ្លាស់ទីកន្លែងលក់ដូរក៏ជាឱកាសល្អប្រពៃណាស់លាភប្រាក់ ហូរចូលដូចចាក់ទឹក។ ការធ្វើដំណើរទៅទីឆ្ងាយជិតជួបតែសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។

ឆ្នាំម្សាញ់៖ ការលំបាកពីពេលកន្លងមកនេះ លែងមានទៀតហើយ ពោលគឺនៅអំឡុងពេលនេះបើលោកអ្នកចង់ធ្វើការងារអ្វីមួយ រមែងហុចផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ចឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រែលគួរជាទីពេញចិត្តផងដែរ៕