ហោរាសាស្រ្តប្រចាំថ្ងៃពុធ ទី១៣ ខែឆ្នូ ឆ្នាំ២០២៣

នៅថ្ងៃពុធ ទី១៣ ខែឆ្នូ ឆ្នាំ២០២៣​នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖ រាសី​ធ្លាក់​ស្រុតចុះ​។​ដួង​រាសី​បាន​ធ្លាក់​ស្រុតចុះ​នាំឱ្យ​អាជីព​នានា​ចាប់ផ្តើម​រាំងស្ទះ។​ សម្រាប់​លោកអ្នក​ដែល​រង់ចាំ​ការងារ​អាច​ទទួល​ការងារ​ដែល​មិនសូវ​ល្អ និង​បញ្ហា​ស្នេហា​ក៏​ជួប​នូវ​ឧបសគ្គ​ច្រើន​ដែរ​។​ ក្នុងថ្ងៃនេះ​ការប្រកប​ការងារ ទោះបី​ធ្វើ​អ្វី​តែងមាន​ការរាំងស្ទះ​និង​មិនសូវ​សម្រេច​ដូច​បំណង​ប៉ុន្មាន​ទេ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​កើតមាន​ភាព​សៅហ្មង​ច្រើន​ទៀតផង​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​នឿយណាយ​ច្រើន​លុកលុយ ហើយ​ពិសេស​ងាយ​កើត​ជម្លោះ​វិវាទ​ថែមទៀត​៕

ឆ្នាំឆ្លូវ៖ រាសី​ល្អជា​មធ្យម​។ ​ក្នុង​ខែធ្នូ​នេះ​ដួង​រាសី​មិនបាន​ទទួលផល​ប៉ះពាល់​សម្រាប់​បុរស​ឡើយ​។​ សម្រាប់​ឆ្លង​ចូល​ខែមករា​ខាងមុខ​ដួង​រាសី​ក៏​មិនបាន​ទទួលរង​ប៉ះទង្គិច​សម្រាប់​បុរស​ដែរ ប៉ុន្តែ​យ៉ាងណា​សម្រាប់​ស្ត្រី​ទទួលរង​ផល​លំបាក​ច្រើន​វិញ​។​ ចំពោះ​ការធ្វើ​អ្វីមួយ​វិញ​លោកអ្នក​មិនត្រូវ​ឆាប់​ជឿ​សម្តី​គេ​ឡើយ​ប្រយ័ត្ន​ជួប​ផល​លំបាក​អ្វីមួយ​ត្រូវ​ដោះស្រាយ​នៅ​គ្រា​ខាងមុខ​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាតដៃ​ទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ក្នុង​ពេលនេះ​វិញ​មានដំណើរ​ថយក្រោយ​និង​ងាយ​មាន​ជម្លោះ​វិវាទ​ណាស់​៕

ឆ្នាំខាល៖ រាសី​ខ្ពស់ត្រដែត​។ ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែ​ញាប់ដៃ​ញាប់ជើង ហើយ​ត្រូវ​ចងចាំ​ថា​ធ្វើ​ច្រើន​ផល​ក៏​ទទួល​ច្រើន​ទៅតាម​នោះដែរ​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ភាពរលូន​ល្អ​ទៅមុខ និង ការរក​ប្រាក់កម្រៃ​ទៀតសោត​ក៏​គ្រាន់បើ​ជាង​មុន​ផង​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ជួប​រឿង​ការយល់​ខុស​និង​ភាព​ប្រចែប្រច័ណ្ឌ​ចូលលុកលុយ​ច្រើន ដូចនេះ​ត្រូវ​កាត់បន្ថយ​ការបង្ក​ជម្លោះ​វិវាទ​ចេញពី​ខ្លួន​ខ្លះ​ទើប​ប្រសើរ​៕

ឆ្នាំថោះ៖ រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ លោកអ្នក​អាច នឹងមាន​ក្រុមមនុស្ស​ជួយ​ក្នុង​រឿង​អ្វីមួយ ហើយ​ពិសេស​អាចមាន​ដំណឹង​ល្អ​ថែម​ទៀតផង​។ ​ក្រៅពីនេះ​ការបំពេញ​ការងារ​មានការ​ចម្រើន​លូតលាស់​និង​កំពុង​កើត​វាលកាល​ត្រជាក់ត្រជុំ​ល្អ​ប្រពៃ​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ផ្លូវអាកាស​ក្តី​តែងមាន​ភាព​សុខដុម ហើយ​ផល​កម្រៃ​ទៀតសោត​បាន​គ្រាន់​បំពេញ​ឆ្នាំ​បាយ​។​ ចូរ​លោកអ្នក​ធ្វើបុណ្យ​ដាក់​ទាន​ខ្លះ​ដើម្បី​សន្សំ​សេចក្តីសុខ​ទៅ​គ្រា​ខាងមុខ​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​នាំ​តែ​កើតរឿង​សៅហ្មង​ចំពោះ​គ្នា​ប៉ុណ្ណោះ​៕

ឆ្នាំរោង៖ រាសី​ល្អជា​មធ្យម​។​ ​នៅថ្ងៃនេះ​អ្វីដែល​មិនល្អ​នឹង​ប្រែប្រួល​មក​គាប់ប្រសើរ​វិញ​ជា​បណ្តើរៗ​តែ​យ៉ាងណា​បញ្ហា​ប្រាក់កាស​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះថា​ងាយ​ទទួលរង​ខាតបង់​ច្រើន​។​​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក៏​ដូច្នេះ​ដែរ​ការចង់​បោះទុន​ទៅលើ​អ្វីមួយ​ត្រូវ​មើលមុខមើលក្រោយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មាន​ភាព​យ៉ាប់យ៉ឺន​ណាស់​។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ពុំមាន​ការចុះ​សម្រុង​គ្នា​ប៉ុន្មាន​ទេ​ពិសេស​ងាយ​កើត​ទំនាស់​សម្តី​ព្រោះតែ​ការមិន​យល់ចិត្ត​គ្នា​៕

ឆ្នាំម្សាញ់៖ រាសី​ស្រុតចុះ​។ ​ដួង​រាសី​របស់​លោកអ្នក​ស្រុតចុះ​ធ្វើឱ្យ​ជួប​នូវ​ស្ថានភាព​លំបាក​ច្រើន​យាយី​។​ ទោះបីយ៉ាងណា​ឆ្លង​ចូល ខែមករាឆ្នាំ២០២៣ដួង​រាសី​របស់​លោកអ្នក​ងើប​បន្តិច​វិញ ប៉ុន្តែ​នៅ​មិនទាន់​ល្អប្រសើរ​ច្រើន​ណាស់ដែរ​ពោលគឺ​ស្ថិតនៅ​ស្ថានភាព​លំបាក​ត្រូវ​ឆ្លងកាត់ ផងដែរ​។ ​បើ​មានការ​ប្រកបការងារ​ចូរ​ប្រយ័ត្ន​ការឡើង​ទី​ខ្ពស់​ពីព្រោះថា​ងាយ​ភ្លាត់​ធ្លាក់ចុះ ឬ ជួប​បញ្ហាលំបាក​ដោយ​ប្រការ​ណាមួយ​ណាស់​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ ឬ អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ធ្វើ​អ្វីៗ​ឱ្យ​ចេះ​អប់រំ​ខ្លួនឯង​ទើប​គ្មាន​ពា​ក្ស​ថា​ត្រូវ​មក​ធ្លាក់ទឹក​ហើយ​មក​អង្គុយ​ទុក្ខសោក​ដែលជា​ការ​ហួសពេល​បាត់ទៅហើយ​៕

ឆ្នាំមមី៖ ​រាសី​ល្អជា​មធ្យម​។​ នៅ​ខែធ្នូនេះ​ដួង​រាសី​ឡើង​ខ្ពស់ ប៉ុន្តែ​យ៉ាង​ឆ្លង​ចូល​ខែក្រោយ​ដួង​រាសី​បាន​ធ្លាក់​ស្រុតចុះ​វិញ​ធ្វើឱ្យ​ដំណើរ​ជីវិត​ជួប​នូវ​ស្ថានភាព​លំបាក​ច្រើន​ត្រូវ​ឆ្លងកាត់​។​ ក្នុងថ្ងៃនេះ​ឃើញថា​ការប្រកប​ការងារ​ពុំ​សូវ​ជឿនលឿន​ទៅមុខ​ទេ ហើយក៏​ងាយ​ទាស់​តែង​ពាក្យសម្តី​ជាមួយ​ក្រុមមនុស្ស​ផងដែរ។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​ហើយ​បើ​ចេះ​អត់ឱន​ឱ្យ​គ្នា​ខ្លះ​ទើប​អាច​គេច​ពី​រឿងរ៉ាវ​ចម្រូងចម្រាស់​ទៅរួច​៕

ឆ្នាំមមែ៖ រាសី​ខ្ពស់ត្រដែត​។ កាលពីខែវិច្ឆិកាដួង​រាសី​ស្រុតចុះ ធ្វើឱ្យ​ជួប​ផល​លំបាក​ច្រើន ហើយ​សម្រាប់ ខែធ្នូ ដួង​រាសី បាន​ងើប​ខ្ពស់​បន្តិច​វិញ ប៉ុន្តែ​ក៏​នៅ​ជួប​ស្ថានភាព​លំបាក​ត្រូវ​ឆ្លងកាត់​ផងដែរ។​ សម្រាប់​ខែ មករា ដែល​នឹង​ជិត​ឈានចូល​មកដល់​នេះ​ដួង​រាសី​ល្អប្រសើរ​ធ្វើឱ្យ​អ្វីៗ​ដែល​ធ្លាប់តែ​ក្រក់​នឹង​ប្រែ​មក​ល្អ​ឡើងវិញ​។ ​ការប្រកប​ការងារ​នៅក្នុង​ថ្ងៃនេះ​បើ​លោកអ្នក​ចង់​សម្រេចចិត្ត​អ្វីមួយ​តែង​ទទួលផល​ប្រយោជន៍​មកវិញ​នៅពេល​ក្រោយ​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា និង ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​៕

ឆ្នាំវក៖ រាសី​ធ្លាក់​ស្រុតចុះ​។​នៅពេលនេះ​មិនទាន់​ឆ្លង​ផុត​ដួង​រាសី​ខែ​ធ្លាក់​ស្រុតចុះ​នៅឡើយ​ទេ ម្ល៉ោះហើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង និង​បើ​ជួប​បញ្ហា​អ្វី​ត្រូវ​អត់ធ្មត់​តស៊ូ​។​ ក្រៅពីនេះ​លោកអ្នក​គប្បី​ធ្វើបុណ្យ​ដាក់​ទាន​ដើម្បី​បណ្តេញ​គ្រោះ​ចង្រៃ​កាន់តែ​ប្រសើរ​។​ ថ្ងៃនេះ​ទោះ​លោកអ្នក​ធ្វើ​អ្វី​គប្បី​មានការ​ធ្វើ​ចិត្ត​ត្រជាក់​ទើប​គ្មាន​បញ្ហា​អាក្រក់​ឈានចូល​កើត​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​កម្រើក​បន្តិច​វិញ ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​នាំឱ្យ​កើតការ​រកាំចិត្ត​មិនតិច​ឡើយ​៕

ឆ្នាំរកា៖ រាសី​ល្អជា​មធ្យម​។​លោកអ្នកបាន​ឆ្លង​ផុត​ដួង​រាសី​ខែ​ឡើង​ខ្ពស់​បន្តបន្ទាប់ ហើយ​សម្រាប់​ខែធ្នូ​នេះ​ដួង​រាសី​ខែ​ត្រឹម​កម្រិត​មធ្យម​ផងដែរ​។​ ទោះបីយ៉ាងណា​ឆ្លង​ចូល ខែមករា ដួង​រាសី​ក្រឡាប់ចាក់​បាន​ផ្លាស់ប្តូរ​មក​ស្រុតចុះ​វិញ ម្ល៉ោះហើយ​អ្វីៗ​ដែល​ធ្លាប់តែ​ល្អ​នឹង​ប្រែ​មក​អាក្រក់​វិញ​គប្បី​អត់ធ្មត់​និង​ប្រយ័ត្នប្រយែង​។ ​ក្នុងថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​គឺ​ដំណើរ​ការមិន​ល្អប្រសើរ​ប៉ុន្មាន​ដែរ ពិសេស​ធ្វើ​ច្រើន​ខុស​ច្រើន​ថែមទៀត​។ ការប្រកប​របរ​រក​ស៊ី​ជួញដូរ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​ពិសេស​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​កើតឡើង​។​ រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ និង គូ​ស្នេហា​កំលោះ​ក្រមុំ​ក្នុង​ពេលនេះ​មាន​ភាពស្និទ្ធស្នាល​ដូច​ប្រក្រតី​មិនមាន​អ្វី​រកាំចិត្ត​គួរកត់សម្គាល់​ឡើយ​៕

ឆ្នាំច៖ ​រាសី​ល្អជា​មធ្យម​។ ​ក្នុង​ខែធ្នូ​នេះ​ដួង​រាសី​ឡើង​ខ្ពស់ ហើយ​សម្រាប់​ខែមករា​ខាងមុខ​ដួង​រាសី​នៅតែ​ខ្ពស់ត្រដែត​ដដែល ម្ល៉ោះហើយ​លោកអ្នក​ពុំបាន​ជួប​បញ្ហាលំបាក​ត្រូវ​ពុះពារ​ឆ្លងកាត់​ច្រើន​នោះឡើយ​។ ​សម្រាប់​ថ្ងៃនេះ​វិញ​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​វិញ​មាន​ការប្រទាំងប្រទើស​ជាមួយ​មិត្តភក្តិ​បន្តិច​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​គ្រាន់​គាប់ប្រសើរ​វិញ ហើយ​រឿង​រាវ​អាក្រក់​ទាំងឡាយ​ដែល​ធ្លាប់មាន​កាលពីមុន​មក​ក៏​ត្រូវបាន​រលត់រលាយ​ទៅ​ឆ្ងាយ​តាម​កាល​វេលា​ដែរ​។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កំពុង​មានការ​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​មានការ​គិត​ហួស​ព្រំដែន​ច្រើន​៕

ឆ្នាំកុរ​៖ រាសី​ខ្ពស់ត្រដែត​។​ ​ឆ្លង​ចូល​ខែមករា ខាងមុខ​ដំណើរ​ជីវិត​បាន​ផ្លាស់ប្តូរ​មក​ឡើង​ខ្ពស់ ម្ល៉ោះហើយ​ធ្វើឱ្យ​មានការ​ចម្រើន​លូតលាស់​ទាំង​កិច្ចការងារ ជោគ​លាភ​ប្រាក់កាស បញ្ហា​គ្រួសារ​និង​សុខភាព​ក៏​ល្អប្រសើរ​ដែរ​។​ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រុក​បំ​ពេញការ​ងារ​ឬ​ផ្តើម​បំពេញការងារ​អ្វីមួយ​ថ្មី​ព្រោះ​ផ្លែផ្កា​ហុច​មកវិញ​ក៏​គួរ​ជាទី​ពេញចិត្ត​ផងដែរ​។ ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ផ្លូវអាកាស​ក្តី​តែងមាន​ភាព​សុខដុម ហើយ​ផល​កម្រៃ​ទៀតសោត​បាន​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​នាំ​តែ​កើតរឿង​សៅហ្មង​ចំពោះ​គ្នា​ប៉ុណ្ណោះ​៕