យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់ស្ដេចហោនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំកុរ,ខាល,វក ក្នុងជីវិតនេះឲ្យតែមានធ្វើរឿងដូចខាងក្រោមនេះ អនាគតដឹងតែក្លាយជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដមជាក់ជាពំុខាន។
ឆ្នាំកុរ៖ អ្នកចាំបាច់ត្រូវតែធ្វើល្អ និងចេះជួយធុរៈបងប្អូន ក្រុមគ្រួសារ នៅកំឡុងពេលនេះ នោះនាថ្ងៃអនាគត ការប្រកបរបររកស៊ីជួញដូររបស់លោកអ្នកនឹងមានការចម្រើនលូតលាស់ហើយពេលផ្លាស់ប្តូរកន្លែងលក់ដូរឬធ្វើការអ្វីមួយតែងផ្តល់ផលល្អជាក់ជាមិនខាន។
ឆ្នាំខាល៖ បើកំឡុងពេលនេះអ្នកមានចិត្តជួយបងប្អូនក្រុមគ្រួសារ អធ្មត និងបងប្អូន នោះនៅថ្ងៃអនាគត រាល់ការចាត់ចែងកិច្ចការងារចាស់ឬកិច្ចការដែលនៅសេសសល់ពីមុនមកតែងផ្តល់ផលល្អនៅពេលក្រោយវិញជានិច្ច និងមានប្រាក់ហូរចូលច្រើនៗទៀតផង។
ឆ្នាំវក៖ ទោះបីកំឡុងពេលនេះអ្នកកំពុងតែខ្វះខាត់បន្ដិចមែន តែចាំបាច់ត្រូវតែមានចិត្តជួយបងប្អូនក្រុមគ្រួសារ ព្រោះផលនឹងជូនអ្នកនៅថ្ងៃអនាគត ឲ្យមានរាសីឡើងខ្ពស់ ទោះធ្វើអ្វីក៏តែង ផ្ដល់ជាផ្លែផ្កាមកវិញខ្លាំងកប់ពពក៕