ឆ្នាំទាំង៣នេះ ដឹងតែមានលុយកាន់ពេញៗដៃនៅដើមសប្ដាហ៍ក្រោយ!

យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់កំពូលគ្រូហុងស៊ុយល្បីឈ្មោះនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ បានបញ្ជាក់យ៉ាងច្បាស់ៗថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នឹងមានលុយកាន់ពេញៗដៃនៅដើមសប្ដាហ៍ក្រោយនេះ។

ឆ្នាំមមែ៖ នៅដើមសប្ដាហ៍ក្រោយនេះ អ្នកគួរតែកាត់បន្ថយកុំខ្វល់រឿងអ្នកដទៃ ថែមទាំងមិនគួរចាយធំឡើយ។ ពេលដែលអ្នកខំប្រឹងក្នុងថ្ងៃសៅរ៍ និងអាទិត្យ អ្នកនឹងអាចទទួលបានផលធំ ដោយអាចទទួលបានប្រាក់ចំណេញយ៉ាងច្រើន។ ដូចនេះ អ្នកគួរតែក្តាប់ឱកាសទាំងឡាយឲ្យជាប់។

ឆ្នាំឆ្លូវ៖ នៅដើមសប្ដាហ៍ក្រោយនេះ ជាថ្ងៃដែលអ្នកអាចចំណេញបានប្រាក់យ៉ាងងាយ ដោយធ្វើឲ្យអ្នកទទួលបានចំណូលខ្ពស់ចូលមក។ ជាពិសេស អ្នកដែលមិនទាន់មានគូ ក៏អាចជួបនឹងគូរបស់ខ្លួនយ៉ាងពិសេសឥតព្រៀងទុកផងដែរ។

ឆ្នាំជូត៖ ក្នុងថ្ងៃច័ន្ទដើមសប្ដាហ៍ក្រោយនេះ នឹងមានទេវតាទ្រព្យជួយអ្នក ដោយនាំប្រាក់ឲ្យអ្នកដល់ផ្ទះតែម្តង។ អ្នកនឹងអាចទទួលបានទ្រព្យជាច្រើនចូលមកកាន់តែខ្លាំង៕