នៅថ្ងៃសុក្រ ទី១៥ ខែឆ្នូ ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីស្រុតចុះ។ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះទោះធ្វើអ្វីឃើញថាមិនអាចដំណើរការបានល្អឬទទួលជោគជ័យដូចគាប់បំណងនោះឡើយ។ លោកអ្នកត្រូវរក្សាភាពនឹងធឹងមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនបានទេ ហើយត្រូវចេះផ្តល់ការអភ័យទោសឱ្យបានច្រើនទើបដំណើរជីវិតមានភាពសុខដើម និង មានការរីកលូតលាស់ជាងនេះ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមិនមានការប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។ រីឯបញ្ហាស្នេហាប្រុសស្រីមិនមានការរីកលូតលាស់ទៅមុខ ហើយការឆ្កួតនឹងល្បែងស្នេហាខុសរបៀបមានច្រើននិងបើមិនខិតខំទប់ស្កាត់ទេប្រយ័ត្នត្រូវមកសោកការនៅពេលក្រោយដែលចង់មិនចង់ហួសពេលបាត់ទៅហើយ៕
ឆ្នាំឆ្លូវ៖ រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នកើតទំនាស់ទាស់ទែងជាមួយនរណាម្នាក់ ឬការបាត់បង់អ្វីមួយមិនបានតាំងចិត្តផង។ ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។ អ្នកប្រកបរបររកស៊ីជួញដូរ ការធ្វើដំណើរឆ្ងាយជិតជួបបញ្ហាប្រទាំងប្រទើសហើយជារឿយៗតែងមានបញ្ហារកាំចិត្តច្រើនផងដែរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមិនមានការរីកលូតលាស់ទៅមុខទេគឺមានការថយក្រោយច្រើនជាងដូចនេះចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយឈានដល់ការបែកបាក់៕
ឆ្នាំខាល៖ រាសីល្អជាមធ្យម។ លោកអ្នកត្រូវចេះសន្សំសំចៃប្រាក់កាសខ្លះ ហើយបើមានបន្តិចបន្តួចក៏ដោយត្រូវចេះសន្សំសំចៃ និង ត្រូវតែ ចងចាំ ពាក្យចាស់ ថា” តក់ៗពេញបំពង់ ”។ ដំណើរជីវិតរបស់លោកអ្នកក្នុងថ្ងៃនេះមិនល្អប្រសើរទេគឺជារឿយៗហាក់ដូចជាមានអ្វីមកបាំងមុខដែលមិនឱ្យមានការរុលទៅមុខរួចនោះឡើយ។ អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយផលចំណូលមានហូរចូលតក់ៗគ្រាន់ផ្សើមបំពង់កអញ្ចឹងដែរ តែអ្នកជួញឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកើតមានការប្រចែប្រច័ណ្ឌនិងចាប់កំហុសគ្នាច្រើន៕
ឆ្នាំថោះ៖ រាសីខ្ពស់ត្រដែត។ ថ្ងៃនេះទោះធ្វើអ្វី ឬ ទៅណាមកណាតែងមានភ្លើងសញ្ញាពណ៌ខៀវ និងក្រុមមនុស្សអាណិតស្រឡាញ់។ ក្រៅពីនេះផ្តល់ផលល្អសម្រាប់លោកអ្នកចរចា ឬ ទំនាក់ទំនងការងារពីព្រោះថាផលល្អនោះមានចំពោះមុខជានិច្ច។ លោកអ្នកដែលប្រកបរបររកស៊ីជួញដូរវិញផ្តល់ផលល្អបំផុតសម្រាប់ការដាក់ទុនក្នុងរឿងអ្វីមួយឬបើចង់រើទីកន្លែងលក់ដូរក៏មានការចម្រើនលូតលាស់គួរកត់សម្គាល់ដែរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពលូតលាស់និងជាពេលវេលាល្អសម្រាប់ការរៀបចំផ្សំផ្គុំគ្រួសារបំផុត៕
ឆ្នាំរោង៖ រាសីល្អជាមធ្យម។ ក្នុងផ្ទះសម្បែងងាយកើតរឿងរាវចម្រូងចម្រាសណាស់ លោកអ្នក គប្បីចេះធ្វើចិត្តអត់ធ្មត់ទើបគ្មានរឿងរាវរកាំចិត្តកើតឡើង។ ថ្ងៃនេះការប្រកបការងារមានការចម្រើនលូតលាស់យឺត ប៉ុន្តែបើថយក្រោយនោះឆាប់រហ័សណាស់គប្បីមានការប្រយ័ត្នប្រយែង។ អ្នកប្រកបរបររកស៊ីជួញដូរក្នុងពេលនេះមិនអាចលោភលន់បានទេព្រោះលាភហេងមានការខ្សត់ខ្សោយប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។ រីឯបញ្ហាស្នេហាប្រុសស្រីកុំគប្បីឃើញភ្លាមស្រឡាញ់ភ្លែតប្រយ័ត្នមករែកពន់ភាពទុក្ខសោកនៅពេលក្រោយ៕
ឆ្នាំម្សាញ់៖ រាសីស្រុតចុះ។ ទាំងស្ត្រីបុរសឱ្យប្រយ័ត្នពាក្យសម្តីជាងបុរសពីព្រោះថាងាយកើតជារឿងរាវចំបែងចិត្តណាស់ដែរ។ ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នពេលយប់ព្រលប់ក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។ ក្រៅពីនេះបើលោកអ្នកចង់សម្រេចចិត្តធ្វើអ្វីមួយគប្បីមានការសម្រេចចិត្តឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជះឥទ្ធិពលអាក្រក់ណាមួយជាក់ជាពុំខាន។ អ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទីជិតឆ្ងាយជួបការលំបាកក្នុងការរកផលចំណូលហើយមានការរំលោភបំពានពីអ្នកមានមុខរបរដូចគ្នាទៀតផង។ បញ្ហាសេចក្តីស្នេហាប្រុសស្រីងាយទាំងឆាប់ប្រកែប្រកាន់ និង តានតឹងសម្តីដាក់គ្នា៕
ឆ្នាំមមី៖ រាសីខ្ពស់ត្រដែត។ ទាំងស្ត្រីបុរសពុំត្រូវមានចិត្តលោភលន់ឡើយពីព្រោះថាងាយជះផលអាក្រក់មកវិញណាស់។ នៅថ្ងៃនេះទោះលោកអ្នកប្រកបការងារអ្វីក៏ដោយ ក៏អាចទទួលផលសម្រេចតាមបំណងប្រាថ្នាទាំងអស់។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញចូរលោកអ្នកគប្បីបង្កើនការទំនាក់ទំនងជាមួយអ្នកដទៃឱ្យបានច្រើនព្រោះអាចទទួលផលប្រយោជន៍មកវិញយ៉ាងច្រើនជាក់ជាពុំខាន។ សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬ ពោះម៉ាយមេម៉ាយក្តីត្រូវចេះយកចិត្តទុកដាក់ថែទាំចំណងស្នេហ៍ទើបមិនកើតរឿងបែកបាក់នៅគ្រាខាងមុខ៕
ឆ្នាំមមែ៖ រាសីល្អជាមធ្យម។ ការរស់នៅចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយព្រោះតែពាក្យសម្តីដោយការនិយាយមិនបានគិតមុខក្រោយ។ ទាំងស្ត្រីបុរសលោកអ្នកធ្វើអ្វីក៏ដោយត្រូវមានហេតុផលត្រឹមត្រូវពុំនោះទេរឿងរាវអាក្រក់ងាយកើតឡើង ដែលបង្កផលលំបាកយូរអង្វែងនៅគ្រាខាងមុខ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពុំមានការរីកលូតលាស់ទៅមុខគួរជាទីកត់សម្គាល់ទេ ហើយក៏មិនមានការថយក្រោយដែរគឺដូចសព្វមួយដង។ សម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងខ្វាយខ្វល់ព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំងម្ល៉ោះហើយការកើតរឿងរាវប្រទាំងប្រទើសងាយផ្ទុះឡើងណាស់៕
ឆ្នាំវក៖ រាសីស្រុតចុះ។ ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នកើតបញ្ហាណាមួយដោយសារអ្នកដទៃបង្កឡើងឬសូម្បីតែរោគជំងឺបៀតបៀនយាយី។ ថ្ងៃនេះការប្រកបការងារចូរប្រយ័ត្នចៅហ្វាយនាយស្តីបន្ទោស ឬ ត្រូវទទួលរងការស្តីបន្ទោសដោយប្រការណាមួយស្មានមិនដល់។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខតិចតួច ហើយបើថយក្រោយនោះក៏មានច្រើន។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការងាយទាំងផ្អែមល្ហែម ហើយក៏ងាយកើតរឿងរាវទាស់ទែង៕
ឆ្នាំរកា៖ រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពប្រទាំងប្រទើសជាមួយក្រុមមនុស្សច្រើនដូច្នេះមិនត្រូវធ្វើអ្វីៗដោយក្តីតក់ក្រហល់ឬចង់បានភ្លាមៗឡើយពុំនោះអាចនឹងជួបផលអាក្រក់ណាមួយពុំខាន។ ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។ អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់ច្រើនទ្បើយប្រយ័ត្នជួបរឿងដូចពាក្យចាស់ថាពេលឱ្យជំពាក់ធូរដូចទឹកហូរ ឯការសងមកវិញតឹងដូចអូសឫស្សីបញ្ច្រាសចុងហើយស្រួលមិនស្រួលកើតមានជម្លោះវិវាទគ្នាថែមទៀត។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពផុយស្រួយជម្លោះវិវាទ ណាស់គប្បីប្រយ័ត្នប្រយែង៕
ឆ្នាំច៖ រាសីល្អជាមធ្យម។ ការរស់នៅឃើញថាមានភាពរលូនល្អ ហើយបើចង់ពឹងពាក់អ្នកដទៃក្នុងរឿងអ្វីមួយក៏តែងមានក្រុមមនុស្សស្រឡាញ់ពេញចិត្ត។ នៅថ្ងៃនេះផ្តល់ផលល្អទាំងការងារ និង បញ្ហាប្រាក់កាស ហេតុនេះទោះធ្វើអ្វីតែងជឿនលឿនទៅមុខសន្សឹមៗជានិច្ច។ អ្នកប្រកបរបររកស៊ីជួញដូរប្រៀបបានដូចជា “ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ” ព្រោះអាចកំចាត់រាល់ឧបទ្រពចង្រៃទាំពួងឱ្យវិនាសជាអហោសិកម្មអស់ ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងទ្បើងវិញ។ សម្ព័ន្ធស្នេហាប្រុសស្រីមានការផ្លាស់ប្តូរនិងប្រែប្រួលច្រើនគួរមានការចេះពូនជ្រោយបន្តិចទើបប្រសើរ៕
ឆ្នាំកុរ៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះបើលោកអ្នកធ្វើ អ្វីមួយមិនបានពិចារណាត្រឹមត្រូវឱ្យច្បាស់លាស់ ឬគិតគូរឱ្យគ្រប់ជ្រុងជ្រោយទេនឹងមានបញ្ហាមិនល្អណាមួយចោទឡើងពុំខាន។ ការប្រកបការងារលោកអ្នកមិនត្រូវស្រវ៉ាការងារធំដុំពេកឡើយពីព្រោះថាផលតែងឆ្លើយតបមិនដូចគាប់បំណងនោះប៉ុន្មានឡើយ។ ការប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃនោះឃើញថាពិបាកពិតមែនតែលោកអ្នកក៏ជួបភាពសុខដុមមិនមានអ្វីចូលមកបៀតបៀនយាយីនាំពិបាកទប់ទល់នោះដែរ។ បញ្ហាគូស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាជាញឹកញាប់៕