នៅថ្ងៃអង្គារ ទី២៦ ខែឆ្នូ ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកទោះពុំសូវល្អប៉ុន្មានក្តី ប៉ុន្តែបើចេះខិតខំព្យាយាមក្នុងកិច្ចការបន្តិចទើបជាការប្រពៃបំផុត។ ការប្រកបការងារលោកអ្នកមិនគួរបង្កទំនាស់ជាមួយក្រុមមនុស្សក្បែរខ្លួនទេព្រោះថាផលអាក្រក់នោះក៏មានច្រើនជាងល្អ ដូចនេះបើចេះធ្វើគធ្វើថ្លង់ខ្លះទើបរឿងរាវអាក្រក់មិនងាយកើតមាន។ អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកមានការខិតខំ ហើយរវាសរវៃក្នុងមុខទំនិញខ្លះក៏អាចរកផលចំណូលចូលធូរគ្រាន់ស្រណុកចិត្ត។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានភាពសុខដុមល្អតែយ៉ាងណាភាពប្រចែប្រច័ណ្ឌនៅតែលុកលុយនៅឡើយ៕
ឆ្នាំឆ្លូវ៖ រាសីខ្ពស់ត្រដែត។ ការរស់នៅថ្ងៃនេះមានភាពសុខដុមគួរសម ហើយបើចង់ពឹងពាក់អ្នកដទៃឃើញថាក៏តែងសម្រេចជោគជ័យភាគច្រើនត្រឡប់មកវិញ។ ការប្រកបការងាររបស់លោកអ្នកធ្វើអ្វីក៏ដោយមានជោគមានជ័យ ហើយតែងហុចផ្លែផ្កាមកវិញដូចជាទីពេញចិត្ត។ អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយឃើញថាការរកផលកម្រៃមានហូរចូលខ្លះៗផង ហើយបើលោកអ្នកចង់បើកធ្វើជំនួញតូចធំតែងមានការចម្រើនលូតលាស់ទៅមុខជានិច្ច។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកំពុងមានភាពស្រស់ស្រាយនិងផ្អែមល្ហែមចំពោះគ្នាយ៉ាងប្រពៃ៕
ឆ្នាំខាល៖ រាសីស្រុតចុះ។ ការរស់នៅកើតមានភាពប្រទាំងប្រទើស និង រឿងរាវមិនល្អចូលយាយីច្រើន។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីមិនត្រូវសំខាន់ពេក និង មានការប្រយ័ត្នប្រយែងទើបមិនមានបញ្ហាអាក្រក់ចោទឡើង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះលាភហេងធំៗច្រើនបោលហួសនិងចាប់ពុំសូវជាប់ទេតែលាភតូចតាចមានហូរចូលហូរហែគ្រាន់បំពេញបំពង់ផងដែរ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំកើតមានការប្រទាំងប្រទើសព្រោះតែការចង់ចាញ់ឈ្នះគ្នានិងការប្រកែប្រកាន់ច្រើនរៀងៗខ្លួន៕
ឆ្នាំថោះ៖ រាសីល្អជាមធ្យម។ ថ្ងៃនេះការធ្វើដំណើរចេញក្រៅផ្ទះលោកអ្នកមានក្រុមមនុស្សបៀតបៀនយាយីច្រើនដូច្នេះគួរប្រយ័ត្នប្រយែង។ ការប្រកបការងារឃើញថា ដំណើរជីវិតរបស់លោកអ្នកស្ថិតលើកំណាត់ផ្លូវរដិបរដុបនិងប្រទាំងប្រទើសច្រើន ហើយទាល់តែចេះប្រយ័ត្នប្រយែងក្រុមមនុស្សបន្តិចទើបគ្មានបញ្ហាអាក្រក់អ្វីយាយីកើត។ អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយជាងមុនដោយលោកអ្នកអាចរកប្រាក់ចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។ រីឯបញ្ហាស្នេហា ប្រុសស្រីមានភាពស្រស់ស្រាយព្រោះតែម្នាក់ៗ មានការយកចិត្តទុកដាក់ចំពោះគ្នាគ្រាន់បើជាងមុន៕
ឆ្នាំរោង៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានការរីកលូតលាស់ទៅមុខសន្សឹមៗប៉ុន្តែយ៉ាងណាបញ្ហារកាំផ្លូវចិត្តក៏មានច្រើន។ ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។ សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយប្រយ័ត្នជួបរឿងស៊យអស់ប្រាក់កាសពីខ្លួនត្រូវមកដេកសោកស្តាយ។ រីឯបញ្ហាស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំសូវល្អទេឱ្យប្រយ័ត្នជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំម្សាញ់៖ រាសីខ្ពស់ត្រដែត។ ការរស់នៅគ្រោះធ្លាប់តែយាយីបានចាកចេញឆ្ងាយ ហើយពេលនេះសិរីសួស្តីបានរត់ចូលមកវិញគ្រាន់ជាទីកក់ក្តៅ។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរកិច្ចការងារពីព្រោះថាតែងមានការសហការពីអ្នកដទៃនិងហុចផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។ អ្នកប្រកបការងាររកស៊ីជួញដូរលោកអ្នកកុំសោះអង្គើយត្រូវរវាសរវៃដៃជើងព្រោះមិនដូច្នេះទ្រព្យលាភដែលបម្រុងធ្លាក់ដល់ដៃនឹងត្រូវបោលហួសធ្លាក់ទៅលើអ្នកដទៃវិញជាក់ជាពុំខាន។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយនិងមានការចេះអត់ឱនឱ្យគ្នាល្អប្រពៃ៕
ឆ្នាំមមី៖ រាសីល្អជាមធ្យម។ នៅខែធ្នូនេះដួងរាសីពុំសូវល្អទេ ពោលគឺនៅតែស្រុតចុះ ម្ល៉ោះហើយស្ត្រីគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាចោទឡើង។ ចំពោះការប្រកបការងារហាក់នៅទ្រឹងមួយកន្លែងដែលមិនទៅមុខ ហើយក៏មិនថយក្រោយដែរ។ អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។ រីឯបញ្ហាស្នេហាប្រុសស្រីមានដំណើរថយក្រោយ និង ងាយមានជម្លោះឈានដល់ការបាក់បែក៕
ឆ្នាំមមែ៖ រាសីល្អជាមធ្យម។ នៅសល់តែប៉ុន្មានថ្ងៃប៉ុណ្ណោះនឹងឈានដល់ខែមករាដើមឆ្នាំ២០២៤ ដួងរាសីរបស់លោកអ្នកក្រឡាប់ចាក់បានប្រែមកធ្លាក់ស្រុតចុះ ធ្វើឱ្យដំណើរជីវិតជួបស្ថានភាពលំបាកជាងនេះ។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរការទាំងកិច្ចការងារ និង ដំណើរការទាក់ទងនឹងបញ្ហាប្រាក់កាស។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បើកហាងថ្មីឬប្តូរមុខរបរថ្មីជាឱកាសប្រពៃមួយដែរព្រោះអាចមានការជឿនលឿនគ្រាន់គាប់ប្រសើរ។ សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកមិនទាន់មានគូគាប់អាចមានក្រុមមនុស្សភេទផ្ទុយគ្នាចាប់អារម្មណ៍ពិសេសអាចក្លាយជាគូគាប់ទៀតផង៕
ឆ្នាំវក៖ រាសីខ្ពស់ត្រដែត។ ដំណើរជីវិតរបស់លោកអ្នកបានផ្លាស់ប្តូរមកល្អប្រសើរវិញថ្ងៃនេះ ម្ល៉ោះហើយក្នុងរង្វង់គ្រួសារបើមានបញ្ហាអ្វីអាចធ្វើការដោះស្រាយនាពេលនេះបានហើយ។ ការប្រកបការងារតែងចាប់ផ្តើមដ៏ល្អ និង ទទួលផ្លែផ្កាគ្រាន់ជាទីកក់ក្តៅ។ អ្នកអាជីវករទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះវិញគ្រាន់ត្រជាក់ចិត្ត។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តី មានភាពផ្អែមល្ហែម និង ស្រស់ស្រាយចំពោះគ្នាប្រពៃ៕
ឆ្នាំរកា៖ រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះយីអ៊ុនឡើងខ្ពស់ ហេតុនេះផ្តល់ផលល្អសម្រាប់លោកអ្នកធ្វើអ្វីមួយពីព្រោះថាផ្លែផ្កាដែលទទួលបានមកវិញក៏គ្រាន់កក់ក្តៅ។ បើលោកអ្នកចង់ប្រកបការងារអ្វីមួយឃើញថាពុំមានឧបសគ្គតូចធំចូលមករារាំងបិទបាំងនាំជួបការលំបាកក្នុងការដោះស្រាយច្រើនទេ។ អ្នកប្រកបរបររកស៊ីជួញដូរ បើលោកអ្នកចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខ ហើយបើមានជម្លោះពេលនេះជាកាសល្អក្នុងការផ្សះផ្សារឡើងវិញបំផុត ៕
ឆ្នាំច៖ រាសីល្អជាមធ្យម។ ថ្ងៃនេះទោះធ្វើអ្វីក៏ដោយ មិនអាចយកកំហឹងទល់កំហល់បានទេ ហើយត្រូវចងចាំពាក្យចាស់ថា ”ការសន្សំសេចក្តីសុខគឺជាទ្រព្យធន” ហើយ។ នៅថ្ងៃនេះលោកអ្នកគប្បីធ្វើការងារសំខាន់ៗមុនហើយធ្វើការងារចាស់ឱ្យបានរួចរាល់ព្រោះថាអាចផ្តល់ផលល្អមកដល់លោកអ្នកយ៉ាងច្រើនមកវិញជាក់ជាពុំខាន។ ចំពោះអ្នកប្រកបររបររកស៊ីជួញដូរការជួញទីជិតឆ្ងាយមានការថយចុះច្រើនហើយបើមានបើករបរថ្មីផងតែងមិនសូវដូចបំណងប៉ុន្មានទេ។ សេចក្តីស្នេហាប្រុសស្រីមានការរីកលូតលាស់សន្សឹមៗតែបើថយក្រោយវិញឆាប់រហ័សណាស់និងពិសេសងាយបាក់បែកទៀតផង៕
ឆ្នាំកុរ៖ រាសីស្រុតចុះ។ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះលោកអ្នកមិនគប្បីតបតជាមួយក្រុមមនុស្សដែលថាស្តីបន្ទោសឡើយដោយរក្សាសេចក្តីសុខវិញទើបប្រសើរ។ ក្រៅពីនេះការប្រកបការងារក៏មិនអាចប្រមាថបានដែរបើពុំនោះក៏ងាយទទួលរងការខូចខាតឬបាត់បង់ដូចគ្នា។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមិនត្រូវយកភាពឈ្នានីសឬមាត់ឌឺដងដល់អ្នកដទៃឡើយព្រោះងាយកើតជម្លោះវិវាទណាស់ ហើយស្រួលមិនស្រួលកើតរឿងរាវប្រកាប់ប្រចាក់គ្នាថែមទៀត។ រីឯបញ្ហាស្នេហាប្រុសស្រីមិនត្រូវប្រកាន់ភាពមោហៈទោសៈដាក់ខ្លួននាំតែជួបបញ្ហាល្អក់កករឥតឈប់ឈរតែប៉ុណ្ណោះ៕