ចុងសប្ដាហ៍នេះអ្នកកើតឆ្នាំមមី,មមែ,ថោះ ឡើងយីអ៊ុនខ្លាំងមែនទែនហើយ!

យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំមមី,មមែ,ថោះ នៅចុងសប្ដាហ៍នេះមានយីអ៊ុនឡើងកប់ពពកតែម្ដងហើយ។

ឆ្នាំមមី៖​ នៅពីរថ្ងៃចុងសប្ដាហ៍នេះលោក​អ្នកមាន​លាភ​មានសំណាង​ធំ​ប្រជុំ​ចូល​គ្រប់​ទិស។ ការងារ​អ្វី​ៗ​បាន​សម្រេច​ដូច​បំណងប្រាថ្នា លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ការងារ​រក​ទទួលទាន​គ្រប់​ច្រកល្ហក​បាន​កាក់កប​ខ្លាំង​ណាស់ ប្រាក់​ចូល​មក​មិន​ដាច់នោះទេ។

ឆ្នាំមមែ៖ នៅរយៈពេលពីរថ្ងៃចុងសប្ដាហ៍នេះ​ជា​ឱកាស​មាស​ឱកាស​ប្រាក់របស់អ្នក មាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ។ រាល់​ការងារ​រក​ទទួលទាន​បាន​ផល​ចូល​មក​គ្រប់​ទិស​ទី រីឯ​អ្នក​រកស៊ី​ជួញដូរ​វិញ​កាក់កប​កាន់តែ​ខ្លាំង បើ​មានការ​បើកមុខ​របរ​ថ្មី​ផង​គឺ​ពិតជា​ល្អ​បំផុត​សម្រាប់​ឱកាស​ពិសេស​នេះ។

ឆ្នាំថោះ៖ នៅរយៈពេលពីរថ្ងៃចុងសប្ដាហ៍​នេះ​លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ការងារ​រក​ទទួលទាន​គ្រប់​ច្រកល្ហក​បាន​ទទួលផល​ច្រើន​លើសលប់។ អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ ឬ​ការងារ​តាម​អង្គភាព​ស្ថាប័ន​រមែង​ជោគជ័យ​ធំធេង៕