ឡើងខ្ពស់មែន! អ្នកកើតឆ្នាំទាំង២នេះ ថ្ងៃស្អែកមានសំណាងកប់ពពក!

យោងតាមគេហទំព័រហោរាសាស្ត្រចិនចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់ស្ដេចហោនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានបញ្ជាក់យ៉ាងច្បាស់ៗថាអ្នកកើតឆ្នាំទាំង២ខាងក្រោមនេះ នឹងមានលាភសំណាងហក់ឡើងខ្ពស់កប់ពពកនៅថ្ងៃស្អែកនេះ។

ឆ្នាំច៖ រាល់ការងារ​រក​ទទួលទាន​មាន​ផល​ចំណេញ​លើស​ការ​គ្រោងទុក គ្មាន​ឧប​សគ្គ​មក​រារាំង​អ្វី​ឡើយ រាសី​នៃសំណាងឡើង​ខ្ពស់ត្រដែត​ប្រកប​កិច្ចការ​អ្វី​តែង​ហុច​ផល​មក​វិញ​យ៉ាង​គាប់ប្រសើរ។ នៅ​​ថ្ងៃស្អែក​នេះ​ជា​វេលា​ល្អ​បំផុត​ក្នុង​ការ​ធ្វើ​អ្វីមួយ​ទោះជា​ការងារ​ឯកជន​ឬ​ការងារ​ក្រុមហ៊ុន​តែង​ហុច​ផល​មក​វិញ​យ៉ាង​គាប់ប្រសើរ។

ឆ្នាំមមី៖ នៅ​ថ្ងៃ​ស្អែកនេះ ​ទេវតា​ទ្រព្យ​ប្រទាន​សម្បត្តិ​ឧត្តមមន្ត្រី​មានសំណាង​ធំ​ប្រជុំ​លាភ​ទ្រព្យ មាន​លុយ​វាល់​លាន​ចូល​ក្នុង​ជីវិត​គ្រួសារ​របស់​លោក​អ្នក​រស់នៅ​ដោយ​សុខសាន្ត។ សូម​លោក​អ្នក​ធ្វើការ​បួងសួង​តាម​លេខ​នាំ​លាភ​សំណាង​២៦៨​ប្រាថ្នា​អ្វី​បាន​សម្រេច​ដូច​បំណង៕