យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំទាំង២ខាងក្រោមនេះ នឹងទទួលបានទ្រព្យ លាភជ័យដែលធ្លាក់ពីលើកំពូលភ្នំទ្រព្យនៅថ្ងៃទី០៤ និងទី០៥ ខែមករាខាងមុខនេះ។
ឆ្នាំច៖ នៅថ្ងៃទី០៤ និងទី០៥ ខែមករាខាងមុខនេះ លាភជ័យអ្នកនឹងឡើងខ្ពស់ ជាហេតុធ្វើឲ្យលោកអ្នកនឹងមានលាភដោយការប្រើសំដីវោហាស័ព្ទ ការនិយាយស្តីតែងតែមានការគាំទ្រពីអ្នកដទៃជានិច្ច ហើយបើមានបេសកកម្មត្រូវទៅបំពេញការងារនៅទីណានោះ ទោះជិតក្តីឆ្ងាយក្តីក៏នឹងបានជោគជ័យជាទីគាប់ចិត្ត។ បើជាអ្នកប្រកបមុខរបរជំនួញវិញ មានការរីកលូតលាស់ទៅមុខជាលំដាប់។
ឆ្នាំជូត៖ នៅថ្ងៃទី០៤ និងទី០៥ ខែមករាខាងមុខនេះ លោកអ្នកនឹងមានលាភសំណាងធំ ត្រូវបានអ្នកធំជឿទុកចិត្ត និងផ្តល់ការសរសើរ ឬតម្លើងឋានៈ ប៉ុន្តែក្នុងនោះក៏មានមនុស្សខ្សត់ទ្រព្យ ឬអ្នកចូលចិត្តប្រើអំណាចរំលោភបំពានខ្លះដែរតែមិនជាបញ្ហាអ្វីនោះទេ។ បើជាអ្នកប្រកបមុខរបររកស៊ីវិញ ប្រាក់ចំណេញបានមកសមស្របទៅនឹងដើមទុនដែលបានដាក់ចេញ៕