ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ទី០៦ ខែមករា ឆ្នាំ២០២៤

នៅថ្ងៃសៅរ៍ ទី០៦ ខែមករា ឆ្នាំ២០២៤​នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖​ រាសី​ខ្ពស់ត្រដែត​។ ​ក្នុងថ្ងៃនេះ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​បើ​ចង់​សម្រេចចិត្ត​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អ​ជាង​អាក្រក់​វិញ​ផងដែរ​។​ ការប្រកប​ការងា​រវិ​ញ​ឃើញថា​រឿង​រាវ​អាក្រក់​បាន​រត់ចេញ​ឬ​ហោះ​រំលង ហើយ​ផល​ល្អ​នឹង​ចូលមក​ជំនួស​វិញ​ហើយ​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ធ្វើ​ទំនាក់ទំនង​មុខរបរ​អ្វីមួយ​អាច​ហុច​លទ្ធផល​គ្រាន់បើ​ជាង​មុន​បន្តិច​វិញ ប៉ុន្តែ​យ៉ាងណា​ចំណូល​កុំ​រំពឹង​ពេក​ព្រោះ​នៅតែ​ចោទ​ជា​បញ្ហា​ដដែល​ទេ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​និង​កំពុង​រីកលូតលាស់​ទៅមុខ​ប្រពៃ​ណាស់​៕

ឆ្នាំឆ្លូវ៖ ​រាសី​ស្រុតចុះ​។ ​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​បើ​មាន​បញ្ហា​អ្វី​សំខាន់​លោកអ្នក​អាច​ពន្យា​ពេល​កុំ​ធ្វើ​ថ្ងៃនេះ​ក៏​ប្រសើរ​ដែរ។​ ក្នុងពេល​នេះដែរ​លោកអ្នក​នៅមាន​រឿង​រាវ​ខ្លះ បាំង​ភ្នែក បាំង​ច្រមុះ នៅឡើយ ដូចនេះ​បើ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មិន​ឆ្លើយតប​ដូច​បំណង​ឡើយ​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​មានចិត្ត​ត្រជាក់ ហើយ​មិន​ត្រូវយក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​ព្រោះ​មានតែ​ផ្តល់​ផល​អាក្រក់​ជាង​ល្អ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ឃើញ​ថ្មី​ចង់​ចោល​ចាស់​ប្រយ័ត្ន​កម្ម​ពៀរ​វា​ឆ្លង​ម្តងម្នាក់​ហើយ​ត្រូវ​មក​ដេក​ឈឺចាប់​នៅពេល​ក្រោយ​វិញ​៕

ឆ្នាំខាល៖ រាសី​ល្អជា​មធ្យម​។​ ក្នុង​រយៈពេល​នេះ​មុន​លោកអ្នក​ហាម​មាត់​និយាយស្តី​អ្វីមួយ​ចុ​រ​ចេះ​ប្រយ័ត្ន​មាត់​ប្រយ័ត្ន​ក​បន្តិច​ពីព្រោះ​ងាយ​កើតជា​ជម្លោះ​វិវាទ​ជាមួយ​អ្នកដទៃ​ជាង​សព្វមួយដង​។​ ថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ដែរ​ព្រោះ​ក្រុមមនុស្ស​អាក្រក់​តាម​យាយី​នោះ​ក៏មាន​ច្រើន​។​ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់ដែរ ហើយ​ក្រៅពីនេះ​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ថែមទៀត​។ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​សាកល្បង​កាមគុណ​ប្រយ័ត្ន​ត្រូវ​មក​រែកពន់​ភាព​ទុក្ខសោក​នាពេល​ក្រោយ ហើយ​នាំ​ជីវិត​មិន​ភ្លឺស្វាង​តាម​អ្វីដែល​ជីវិត​ខ្លួន​ត្រូវមាន​៕

ឆ្នាំថោះ៖ រាសី​ល្អជា​មធ្យម​។ ​ការរស់នៅ​លោកអ្នក​តោង​តែ​ចេះ​ប្រយ័ត្នប្រយែង​រឿង​ខ្លះ​ពីព្រោះថា​ពេលខ្លះ​មើល​ទៅជា​រឿង​រាវ​តូចតាច​សោះតែ​វា​អាច​ត្រឡប់​រីក​ជាធំ​នាគ្រា​ខាងមុខ​ដោយ​ស្មាន​មិន​ដល់​។​ ចំពោះ​ការប្រកប​ការងារ​វិញ​តែង​ទទួល​ការរាំងស្ទះ​និង​បញ្ហា​ច្រើន​ផង​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំ​ផ្តល់​ផល​ល្អ​ក្នុងការ​បណ្តាក់ទុន​ធំ​ប៉ុន្មាន​ឡើយ​គួរ​មាន​ការគិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​មុន​ធ្វើ​អ្វីមួយ​ព្រោះ បើ​បោះទុន​ទៅហើយ​មិន​ងាយ​ដក​ដើម​មកវិញ​ឡើយ ហើយ​ស្រួល​មិន​ស្រួល​កប់ដើម​សូន្យឈឹង​តែម្តង​។ ​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មានការ​ប្រឆាំង​គ្នាច្រើន​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​ដឹកមុខ​៕

ឆ្នាំរោង៖ រាសី​ខ្ពស់ត្រដែត​។​ ទាំង​ស្ត្រី​បុរស​ក្នុង​រយៈ​ពេលនេះ​មិនត្រូវ​មានចិត្ត​លោភលន់​ហួសប្រមាណ​ពេក ប្រយ័ត្ន​បែរជា​កើតរឿង​រាវ​អាច​ខាត​លាភសក្ការៈ​វិញ​។​ ដោយឡែក​នៅថ្ងៃនេះ​ការប្រកប​ការងារ​ផ្តល់​ផល​ល្អ​បំផុត​សម្រាប់​កិច្ចការ​សំខាន់ៗ​ឬ​ការងារ​ចាំបាច់​ណាមួយ​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​ធ្លាប់តែ​បោល​ហួស​ឬ​ជួប​ភាព​តានតឹង​បាន​ផ្លាស់ប្តូរ​មក​ធូរស្រាល​បន្តិច​វិញ ហើយ​បើ​មាន​ក្រុម​អតិថិជន​ជំពាក់​ប្រាក់កាស​គេ​អាច​យកមក​សង​វិញ​ទៀតផង​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

ឆ្នាំម្សាញ់៖ រាសី​ល្អជា​មធ្យម​។ ​ដំណើរ​ជីវិត​របស់លោក​អ្នកនា​ពេលនេះ​ភ្លឺ​ថ្លា​បន្តិច​វិញ ហើយ​ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​ នៅថ្ងៃនេះ​បើ​មានការ​ប្រកបការងារ​ហាក់​មិន​ជឿនលឿន​ទៅមុខ​ទេ​ពោលគឺ​នៅ​ទ្រឹង​មួយកន្លែង​ច្រើនជាង។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ត្រូវយក​ភាព​ឈ្នានីស​ឬ​មាត់​ឌឺដង​ដល់​អ្នកដទៃ​ឡើយ​ព្រោះ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់ ហើយ​ស្រួល​មិន​ស្រួល​កើតរឿង​រាវ​ប្រកាប់ប្រចាក់​គ្នា​ថែមទៀត​។​ រីឯ​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ចិត្តខ្លាំង​រៀងៗ​ខ្លួន​និង​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ឡើយ​៕

ឆ្នាំមមី៖ រាសី​ធ្លាក់​ស្រុតចុះ​។​ ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​លើ​កំណាត់​ផ្លូវ​រដិបរដុប ម្ល៉ោះហើយ​មុន​ធ្វើ​អ្វីមួយ​តោង​តែ​ចេះ​គិត​ត្រិះរិះ​ពិចារណា​ឱ្យបាន​ល្អិតល្អន់​បន្តិច​ពីព្រោះថា​ងាយ​ជួប​នូវ​ផល​លំបាក​នៅ​គ្រា​ខាងមុខ​វិញ​ជាង​សព្វមួយដង​។​ ការប្រកប​ការងារ​មាន​ភាព​ប្រទាំង​ប្រទើស ហើយ​តែង​ជួប​នូវ​បញ្ហា​ធ្វើ​ច្រើន​ខុស​ច្រើន​ថែមទៀត​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ទេ​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ពុំ​សូវ​ចុះសម្រុង​គ្នា​ប៉ុន្មាន​ទេ ហើយ​ពិសេស​ងាយ​កើតរឿង​រាវ​ពា​ក្សស​ម្តី​ធ្ងន់​ស្រាល​ដល់​គ្នា​ផង​៕

ឆ្នាំមមែ៖ រាសី​ល្អជា​មធ្យម​។​ ការរស់នៅ​ត្រូវ​ចេះ​ប៉ាន់ប្រមាណ​សមត្ថភាព និង ចេះ​មើល​គេឯង បើ​ពុំនោះ​ផល​លំបាក​លោកអ្នក​អាច​នឹង​ជួប​ច្រើន​ជាក់​ជាពុំខាន​។​ សម្រាប់​ការងារ​សព្វបែបយ៉ាង​ថ្ងៃនេះ​ហាក់​ថយក្រោយ ម្ល៉ោះហើយ​ឱ្យ​ប្រយ័ត្ន​កិច្ចការងារ​សំខាន់ៗ​ពីព្រោះថា​ងាយ​ជួប​នូវ​គ្រោះ​ខូចខាត និង​គេ​ទម្លាក់កំហុស​ទុកឱ្យ​ណាស់​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើកហាង​ថ្មី​ឬ​ប្តូរ​មុខរបរ​ថ្មី​ជា​ឱកាស​ប្រពៃ​មួយ​ដែរ​ព្រោះ​អាច​មានការ​ជឿនលឿន​គ្រាន់​គាប់ប្រសើរ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​មិនទាន់មាន​គូគាប់​អាចមាន​ក្រុមមនុស្ស​ភេទ​ផ្ទុយគ្នា​ចាប់អារម្មណ៍​ពិសេស​អាច​ក្លាយជា​គូគាប់​ទៀតផង​៕

ឆ្នាំវក៖ រាសី​ខ្ពស់ត្រដែត​។​ ទាំង​ស្ត្រី​បុរស​បើ​មានរឿង​រាវ​ប្រជែង​គ្នា​អ្វីមួយ​លោកអ្នក​តែងមាន​ប្រៀប និង អាច​យកឈ្នះ​បាន​ផង​។ ​ក្នុងថ្ងៃនេះ​ដោយសារ​រាល់​ចង្រៃឧបទ្រព និង​រាល់​ឧបសគ្គ​ត្រូវបាន​សាបរលាប​បាត់ស្រមោល​ទៅ​ឆ្ងាយ​អស់ ម្ល៉ោះហើយ​លោកអ្នក​អាច​ប្រកបការងារ​ពេញដៃពេញជើង​ឡើងវិញ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​អ្វីមួយ​តែង​សម​ដូច​ប្រកប។​ ​ចំពោះ​គូស្នេហ៍​ក្នុង​រយៈពេល​នេះ​បើ​ទោះ​មាន​អ្នក​ក្រៅ​ចង់​បំបែកបំបាក់​ក៏​ពុំមាន​បញ្ហា​ចោទ​ដែរ​៕

ឆ្នាំរកា៖ រាសី​ខ្ពស់ត្រដែត​។​ ក្នុង​ពេលនេះ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វីមួយ​តែង​ត្រូវបាន​បងប្អូន​ញាតិសន្តាន​ជួយ​ជ្រោមជ្រែង​ជានិច្ច។​ ផ្តល់​ផល​ល្អ​សម្រាប់​ទំនាក់ទំនង​ការងារ​ពីព្រោះថា​ផល​ល្អ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។ ​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​លូតលាស់​គួរសម ហើយ​បើ​មានការ​ជួញ​ទីជិត​ឆ្ងាយ​ទៀ់​ត​សោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ស្រួល​ចិត្ត​។ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

ឆ្នាំច៖ រាសី​ល្អជា​មធ្យម​។ ​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ ពោលគឺ​ដួង​រាសី​ល្អជា​មធ្យម​ដែល​បញ្ហា​អាច​ប្រែ​ក្រឡាស់​ពី​ល្អ​មក​អាក្រក់ និង អាក្រក់​មក​ល្អ​វិញ​បាន​គ្រប់ពេលវេលា​។​ ក្រៅពីនេះ​បើទោះបី​លោកអ្នក​ប្រកបការងារ​អ្វីមួយ​ច្រើនតែ​មិន​សម្រេច​លទ្ធផល និង បើ​មាន​ការជជែក​អ្វីមួយ​ក៏​ច្រើន​មាន​ទាស់​ពាក្យសម្តី​គ្នា​ផង​។ ​អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាត​ដៃទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​លេចចេញ​ប៉ាត​ភាព​រកាំរកូស​ខ្លះៗ​ដោយសារ​ការ​ប្រចែ​ច័ណ្ឌ​កំពុង​បិទបាំង​មុខ​៕

ឆ្នាំកុរ​៖ ​រាសី​ល្អជា​មធ្យម​។ ​ថ្ងៃនេះ​លោកអ្នក​ធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន និង​បើ​នៅផ្ទះ​សម្បែង​ឱ្យ​ប្រយ័ត្ន​ពាក្យសម្តី​បង្កឱ្យមាន​ទំនាស់​ជាមួយ​ញាតិ​បងប្អូន​ណាមួយ​ឡើង​។ ​លោកអ្នក​តែង​ជួប​បញ្ហា​មិនល្អ​យាយី​ច្រើន ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​កើត​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ប្រកប​ជំនួញ​ទីជិត​ឆ្ងាយ​គប្បី​ត្រូវ​មានចិត្ត​ត្រជាក់ ហើយ​មិន​ត្រូវយក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​ព្រោះ​មានតែ​ផ្តល់​ផល​អាក្រក់​ជាង​ល្អ​ទេ​។ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនសូវ​មានការ​ជឿនលឿន​ទៅមុខ តែ​ងាយ​ថយក្រោយ​ពិសេស​ការកើត​ជម្លោះ​វិវាទ​ក៏​ងាយ​កើតមានឡើង​ណាស់​ផង​៕