ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ទី០៨ ខែមករា ឆ្នាំ២០២៤

នៅថ្ងៃច័ន្ទ ទី០៨ ខែមករា ឆ្នាំ២០២៤​នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖ ​រាសី​ខ្ពស់ត្រដែត​។​ ថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ ម្ល៉ោះហើយ លោកអ្នក​អាច នឹងមាន​ក្រុមមនុស្ស​ជួយ​ក្នុង​រឿង​អ្វីមួយ ហើយ​ពិសេស​អាច​ទទួលផល​ប្រយោជន៍​ដោយសារតែ​ផល​បុណ្យ​ល្អ​ទៀតផង​។ ​ការប្រកប​ការងារ​លោក​អ្នក​គប្បី​មានការ​ធ្វើឱ្យ​ពេញទំហឹង​នោះ​នឹង​ទទួល​ផ្លែផ្កា​ដូចជា​ទី​ពេញចិត្ត​ពុំខាន​។​ ការធ្វើ​ជំនួញ​បាន​ប្រែប្រួល​មក​ល្អប្រសើរ​បន្តិច​វិញ ហើយ​បើ​ចង់​សាកល្បង​មុខរបរ​ថ្មីៗ​ក៏​ជា​ពេលវេលា​ល្អ​មួយ​ដែរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​សុខដុម និង មាន​ភាព​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

ឆ្នាំឆ្លូវ៖ ​រាសី​ខ្ពស់ត្រដែត​។​ ទាំង​ស្ត្រី​បុរស​ការរស់នៅ​របស់ លោក អ្នក ល្អប្រសើរ ម្ល៉ោះហើយ​តែងមាន​រឿង​រាវ​ល្អៗ​រត់​ចូល ហើយ​បញ្ហា​ឧបទ្រពចង្រៃ​មួយចំនួន​ដែល​ប្រុង​រត់​ចូល​បែរជា​រត់ចេញ​ទៅវិញ​។​ ការប្រកប​ការងារ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ធ្វើ​អ្វីមួយ​រួមទាំង​ការបំពេញ​តួនាទី​ទាំង​កន្លែង​និង​ទំនាក់ទំនង​ខាងក្រៅ​។​ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្នុងថ្ងៃនេះ​មាន​ភាព​កាក់កប​ល្អ ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ទៀតសោត​ក៏​តែង​ផ្តល់​ផ្លែផ្កា​គួរសម​មួយចំនួន​ផង។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​៕

ឆ្នាំខាល៖ រាសី​ល្អជា​មធ្យម​។​ ការធ្វើ​អ្វីមួយ​ពិសេស​ជាមួយ​ក្រុមមនុស្ស​មិនដែល​ស្គាល់​ចូរ​ចេះ​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច​ពីព្រោះថា​ងាយ​កើត​នូវ​រឿង​រាវ​មិនល្អ​រត់​ចូល​ជាង​សព្វមួយដង​។​ ដំណើរ​ជីវិត​របស់​មនុស្ស​យើង​នោះ​បើ​ធ្វើ​អ្វី​ក៏ដោយ​តែង​ឆ្លងកាត់​ផល​លំបាក​មុន​ទើប​ផល​ល្អៗ​នឹង​ហុច​មកវិញ​នៅពេល​ក្រោយ​។ ​ដូចជា​នៅពេលនេះ​លោកអ្នក​ជួប​បញ្ហា​ខ្លះៗ​យាយី ដំណើរ​ជីវិត​បន្តិច​ពិតមែនតែ​នៅពេល​ឆ្លង​ផុត​បញ្ហា​នេះ​ទៅ​ផ្លែផ្កា​នឹង​ហុច​មកវិញ​នៅពេល​ក្រោយ​ជាក់​ជាពុំខាន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាតដៃ​ទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ និង ងាយ​មាន​ជម្លោះ​ឈានដល់​ការបាក់​បែក​ណាស់​គួរ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​៕

ឆ្នាំថោះ៖ រាសី​ល្អជា​មធ្យម​។​ ក្នុងថ្ងៃនេះ​ត្រូវ​រែកពន់​ភាពលំបាក និង ស្មុគស្មាញ​ច្រើនតែ​យ៉ាងណា​បើ​លោកអ្នក​អត់ធ្មត់​ក៏​តែង​ទទួលផល​ល្អៗ​មកវិញ​ដែរ​។ ការប្រកប​ការងារ​លោក​អ្នក​មិនអាច​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​បានទេ​ព្រោះ​ងាយ​ទាញ​រឿងរ៉ាវ​ពី​ល្អ​ធ្លាក់​ទៅ​អាក្រក់​បាន​ណាស់​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ដោយសារ​ដំណើរ​ជីវិត​ពុំសូវល្អ ដូចនេះ នាំឱ្យមាន​ក្រុមមនុស្ស​តាម​ឈ្នានីស និង ព្យាបាទ​យាយី​ច្រើន​ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ប្រសើរ​។ ​ចំណែក​ការធ្វើដំណើរ​ពេលយប់​ព្រលប់​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ការគិត​ផ្លូវ​អាក្រក់​ចំពោះ​គ្នាច្រើន​ធ្វើឱ្យ​រកាំរកូស​មិន​ស្ទើរ​ដែរ​ទេ​៕

ឆ្នាំរោង៖ រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មាន​ការជួប​បញ្ហាលំបាក​ច្រើន​ពិសេស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​ប៉ង​អាក្រក់​ណាមួយ​នាំ​ជួប​ការលំបាក​ទប់ទល់​។​ ការប្រកប​ការងារ​លោក​អ្នក​អាច​ទទួល​ការគាបសង្កត់​ផ្លូវចិត្ត​ច្រើន ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែងមាន​បញ្ហា​តាម​យាយី​ជានិច្ច​។ ​សម្រាប់​អ្នក​ប្រកប​រប​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ ប៉ុន្តែ​បញ្ហា​ជម្លោះ​ក៏មាន​ច្រើន​ដែរ​គប្បី​មានការ​អត់ធ្មត់​ធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​គ្មា​រឿង​រាវ​ចំបែងចិត្ត​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រឆាំង​និង​បង្កបញ្ហា​ចំពោះ​គ្នា​ច្រើនជាង​សព្វមួយដង​៕

ឆ្នាំម្សាញ់៖ រាសី​ខ្ពស់ត្រដែត​។ ​រាល់​បញ្ហា​ដែល​ធ្លាប់តែ​អាក្រក់​នឹង​ផ្លាស់ប្តូរ​មក​ល្អប្រសើរ​បន្តិច​វិញ ហើយ​បើ​ចង់​ដោះស្រាយ​រឿង​រាវ​អ្វីមួយ​ក៏​តែង​ទទួលផល​សម្រេច​ខ្ពស់​ដែរ​។​ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​ល្អប្រសើរ ដូចនេះ​បើ​ចង់​ពឹងពាក់​អ្នកដទៃ​ដោយមាន​ការខ្ចី​អ្វីមួយ​តែង​សម្រេច​ជោគជ័យ​ផង​។​ ចំពោះ​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ចម្រុងចម្រើន​លូតលាស់​និង​បើ​ចង់​បើក​របរ​ថ្មី​ផង​ក៏​តែង​ផ្តល់​ផល​ល្អ​ជាង​អាក្រក់​ជានិច្ច​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​នឹករលឹក​ហើយ​មានការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

ឆ្នាំមមី៖ រាសី​ស្រុតចុះ​។ ​ទាំង​ស្ត្រី​បុរស​ទោះ​មាន​បញ្ហា​អ្វី​ក៏ដោយ​តោង​តែ​ចេះ​អត់ធ្មត់ និង​រំងាប់​ចិត្ត​ឱ្យបាន​ត្រជាក់ ហើយ​ដាច់ខាត​មិន​ត្រូវយក​កំហឹង​ទល់​កំហល់​ឡើយ ទើប​រឿង​តូច​មិន​រីក​ក្លាយជា​រឿង​ធំ​។ ​ក្នុងថ្ងៃនេះ​លោកអ្នក​ជួប​បញ្ហា​មិនល្អ​និង​មានការ​រិះគន់​ពី​អ្នកដទៃ​ច្រើន ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​ជួប​បញ្ហា​ប្រទាំង​ប្រទើស​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ជួប​បញ្ហាលំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច ឯ​ប្រាក់កម្រៃ​ទៀតសោត​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូល​ចិញ្ចឹម​ឆ្នាំងបាយ​រស់​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​លោកអ្នក​មានការ​ប្រឆាំង​គ្នាច្រើន ដូចនេះ​នាំឱ្យ​កើត​ការប្រទាំងប្រទើស​មិនតិច​ឡើយ​៕

ឆ្នាំមមែ៖ រាសី​ស្រុតចុះ​។​ ការរស់នៅ​ជួប​ភាព​ប្រទាំង​ប្រទើស​និង​បញ្ហា​ទំនាស់​ទាស់ទែង​ជាមួយ​អ្នកដទៃ​នោះ​ឃើញថា​ងាយ​កើតឡើង​ជាង​សព្វមួយដង។​ ថ្ងៃនេះ​ដំណើរ​ជីវិត​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​បន្តិច ម្ល៉ោះហើយ​ការសម្រេចចិត្ត​ងាយ​ភ្លាំងភ្លាត់​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​។ ​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​អស់​ប្រាក់កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្តាយ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​នឿយណាយ​និង​អស់សង្ឃឹម​ចំពោះ​គ្នាច្រើន​ព្រោះតែ​ភាព​រកាំចិត្ត​កើតមាន​ច្រើន​៕

ឆ្នាំវក៖ រាសី​ល្អជា​មធ្យម​។ ​ដំណើរ​ជីវិត​ជួប​លើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន ម្ល៉ោះហើយ​ធ្វើឱ្យ​លោកអ្នក​ជួប​នូវ​បញ្ហាលំបាក​ផ្លូវចិត្ត និង ងាយ​កើតរឿង​រាវ​ប៉ះទង្គិច​ជាមួយ​អ្នកដទៃ​ផង​។ ​ថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​ប្រយ័ត្នប្រយែង​កុំ​ប្រើ​អារម្មណ៍​ឈ្នានីស​ច្រើន​នោះ​ទើបបាន​សុខ​ស្រួលខ្លួន​។ ​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ជួប​លើ​បញ្ហា​ប្រទាំង​ប្រទើស​បន្តិច ហើយ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ដោយ​តានតឹង​ណាស់​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ចាប់កំហុស​គ្នា​ព្រោះតែ​ភាព​ចង់​ឈ្នះ​គ្នា​មាន​ច្រើន​ក្នុង​ពេលនេះ​៕

ឆ្នាំរកា៖ រាសី​ខ្ពស់ត្រដែត​។ ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ហេតុនេះ​បើ​សម្លឹង​មើលឃើញ​អ្វីមួយ និង​ប្រាថ្នា​ចង់​ធ្វើ​អ្វីមួយ​គឺ​តែង​ឆ្លើយតប​ផ្លែផ្កា​គ្រាន់​ជាទី​ពេញចិត្ត​។ ​ក្រៅពីនេះ​បើ​លោកអ្នក​មាន​កិច្ចការ​អ្វីមួយ ចៅហ្វាយនាយ​តែង​ឆាប់​មើលឃើញ និង តែង​ពេញចិត្ត​ពេញ​ថ្លើម​ជាង​មុន​ផងដែរ​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំដុំ​ទៅរួច​។​ បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

ឆ្នាំច៖ រាសី​ស្រុតចុះ​។ ​ថ្ងៃនេះ​លោកអ្នក​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់ ហើយ​ត្រូវ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ដែល​កើតមាន​កន្លងមក​ទើប​ឆ្លង​ផល​លំបាក​ទាំងពួង​ទៅរួច​។​ ការប្រកប​ការងារ​ដែ​លពាក់​ព័ន្ធ​ទៅនឹង​ឯកសារ​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះថា​ងាយ​ទទួលផល​លំបាក​ជាង​សព្វមួយដង។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ទោះ​ជួញ​ទីជិត​ឆ្ងាយ​លាភ​ហេង​មានការ​ខ្សត់ខ្សោយ ដូចនេះហើយ​មិនអាច​លោភលន់​ចង់​ចំណេញ​ច្រើន​បានទេ​ប្រយ័ត្ន​បាន​បា​តុ​ដៃទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ មាន​ការចង់​ចាញ់ឈ្នះ​និង​ប្រឆាំង​គ្នាច្រើន​៕

ឆ្នាំកុរ​៖ រាសី​ល្អជា​មធ្យម​។​ ថ្ងៃនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វី​ក៏ដោយ​នៅតែមាន​ការរីក​លូតលាស់​ទៅមុខ​សន្សឹមៗ​ដូចនេះ​ត្រូវខិតខំ​ប្រឹងប្រែង​នោះ​នឹង​ជោគជ័យ​ដល់​គោលដៅ​ជាក់​ជាពុំខាន​។​ ទោះ​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​នោះ​ទើប​មិន​ជួប​រឿង​រាវ​ត្រូវ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវមាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុមមនុស្ស​ជុំវិញខ្លួន​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទាញ​ផលប្រយោជន៍​អ្វីមួយ​មកវិញ​ទៀតផង​។​ ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រចែប្រច័ណ្ឌ​ដាក់ខ្លួន​ច្រើន​នាំ​ភាគី​ម្ខាង​ទៀត​កើតការ​ធុញទ្រាន់​ងាករេ​ចិត្ត​៕