ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ២០២៤

នៅថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ២០២៤​នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖ រាសី​ស្រុតចុះ​។ ​ដំណើរ​ជីវិត​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន​បន្តិច​នា​ថ្ងៃនេះ ម្ល៉ោះហើយ​ការរស់នៅ​លោកអ្នក​តោង​តែ​ចេះ​មើលគេមើលឯង​ពីព្រោះថា​ផល​អាក្រក់​នោះ​ងាយ​កើតឡើង​ជាង​សព្វមួយដង​។​ ​ដោយឡែក​ការប្រកប​ការងារ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វីមួយ​គប្បី​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ពីព្រោះ​ថាបើ​ធ្វើ​អ្វីមួយ​ល្អ ហើយ​ដល់​ថ្ងៃ​ខាងមុខនេះ​អ្វីៗ​ក៏​ល្អ​ទៅជា​មួយ​ដែរ​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​តែបើ​ចង់​ធ្វើ​ជំនួញ​ធំៗ​នោះ​ឃើញថា​តែង​ជួប​ផល​អាក្រក់​ច្រើនជាង​ល្អ​បន្តិច​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​៕

ឆ្នាំឆ្លូវ៖ រាសី​ល្អជា​មធ្យម​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​បើ​ជួប​បញ្ហា​មិនល្អ​នឹង​ចាប់ផ្តើម​ធូរស្បើយ​បន្តិច​វិញ​ហើយ ហើយ​ធ្វើ​អ្វី​ក៏​តែង​លូតលាស់​ទៅមុខ​សន្សឹមៗ​ផង​។​ ការប្រកប​ការងារ របស់លោក​អ្នក​ងាយ​កើត​ភាព​ប្រទាំង​ប្រទើស​និង​រឿង​រាវ​ជម្លោះ​វិវាទ​ជាមួយ​អ្នកដទៃ​ណាស់ ដូចនេះ​គប្បី​ធ្វើ​ចិត្ត​ត្រជាក់​ទើប​គ្មាន​បញ្ហា​ណាមួយ​ចោទឡើង​ត្រូវ​ឈឺក្បាល​។ ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មាន​ហូរ​ចូល​ខ្លះៗ​គ្រាន់​ជាទី​ពេញចិត្ត​ផង ហើយ​ក្រៅពីនេះ​បើ​លោកអ្នក​ចង់​ផ្លាស់ប្តូរ​មុខរបរ​ក៏​ជា​ពេលវេលា​ល្អ​ដែរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​លឿន​តែ​ប្រយ័ត្ន​ការ​ថយក្រោយ​នោះ​ក៏​លឿន​ណាស់​ផង​៕

ឆ្នាំខាល៖ រាសី​ខ្ពស់ត្រដែត​។​ ការរស់នៅ​ថ្ងៃនេះ​ឃើញថា មាន​ភាព​ចម្រើន​លូតលាស់​ឈានទៅ​មុខ ហើយ​បើ​ចង់​កសាង​មិត្ត ឬ លុបបំបាត់​រឿង​រាវ​មិនល្អ​ដែល​កើតមាន​កាល​ពីមុនមក​ជាមួយ​អ្នកដទៃ​ក៏​ជា​ការល្អ​បំផុត​។​ ​ក្នុងថ្ងៃនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​សម្រុក​ការងារ​ឬ​ទំនាក់​ការងារ​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។ ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​គ្រាន់​ប្រពៃ​៕

ឆ្នាំថោះ៖ រាសី​ល្អជា​មធ្យម​។​ ក្នុង​ខែ​នេះ​ដួង​រាសី​ធ្លាក់​ស្រុតចុះ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​អាក្រក់​ងាយ​ចូល​យាយី​ណាស់​ផង​។​ ការប្រកប​ការងារ​លោក​អ្នក​ជួប នូវ​បញ្ហា​តានតឹង​ច្រើន ដូចនេះ​ត្រូវ​តាំងចិត្ត​អត់ធ្មត់​និង​ធ្វើ​ចិត្ត​ត្រជាក់​ទើប​ប្រសើរ​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការហូរចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ការ​ជួញ​ធំដុំ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ព្រោះថា​ងាយ​ចាញ់បោក​គេ​ណាស់​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំរោង៖ រាសី​ល្អជា​មធ្យម​។ ​ដំណើរ​ជីវិត​របស់​លោកអ្នក​ក្នុងថ្ងៃនេះ​បានល្អ​ប្រសើរ​បន្តិច​វិញ ម្ល៉ោះហើយ​រាល់​ការធ្វើ​អ្វីមួយ​មិន​ពិបាក​ពេក​នោះដែរ ពោលគឺ​មា​នកភាព​លូតលាស់​សន្សឹមៗ​ទៅមុខ​គ្រាន់​ជា​កក់ក្តៅ​ជានិច្ច​។​ ​ដោយឡែក​នៅថ្ងៃនេះ​កិច្ចការងារ​ហាក់​ថយក្រោយ ម្ល៉ោះហើយ​ឱ្យ​ប្រយ័ត្ន​កិច្ចការងារ​សំខាន់ៗ​ពីព្រោះថា​ងាយ​ជួប​នូវ​គ្រោះ​ខូចខាត និង​គេ​ទម្លាក់​ទុកឱ្យ​ណាស់​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើកហាង​ថ្មី​ឬ​ប្តូរ​មុខរបរ​ថ្មី​ជា​ឱកាស​ប្រពៃ​មួយ​ដែរ​ព្រោះ​អាច​មានការ​ជឿនលឿន​គ្រាន់​គាប់ប្រសើរ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​មិនទាន់មាន​គូគាប់​អាចមាន​ក្រុមមនុស្ស​ភេទ​ផ្ទុយគ្នា​ចាប់អារម្មណ៍​ពិសេស​អាច​ក្លាយជា​គូគាប់​ទៀតផង​៕

ឆ្នាំម្សាញ់៖ រាសី​ខ្ពស់ត្រដែត​។ ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ​លោកអ្នក​អាច ធ្វើ​អ្វីមួយ​តែង​សម្រេច​ជោគជ័យ​និង​ក្រុមមនុស្ស​ក៏​អាណិត​ស្រឡាញ់​នោះ​ក៏​ច្រើន​។ ​ដោយឡែក​នៅថ្ងៃនេះ​វិញ​ផ្តល់​ផល​ល្អ​សម្រាប់​ទំនាក់ទំនង​ការងារ​ពីព្រោះថា​ផល​ល្អ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​លូតលាស់​គួរសម ហើយ​បើ​មានការ​ជួញ​ទីជិត​ឆ្ងាយ​ទៀ់​ត​សោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ស្រួល​ចិត្ត​។ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

ឆ្នាំមមី៖ រាសី​ខ្ពស់ត្រដែត​។​ ទាំង​ស្ត្រី​បុរស​ការរស់នៅ​លោកអ្នក​ត្រូវ​ចេះ​ចាត់ចែង​ការងារ និង ប្រាក់កាស​ឱ្យបាន​ល្អ​ទើប​ពុំមាន​អ្វី​នាំឱ្យ​រែកពន់​ភាពលំបាក​លំបិន​នាពេល​ក្រោយ​។​ នៅថ្ងៃនេះ​ផ្តល់​ល្អ​សម្រាប់​លោកអ្នក​សម្រុក​បំ​ពេញការ​ងារ​ឬ​ផ្តើម​បំពេញការងារ​អ្វីមួយ​ថ្មី​ព្រោះ​ផ្លែផ្កា​ហុច​មកវិញ​ក៏​គួរ​ជាទី​ពេញចិត្ត​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ផ្លូវអាកាស​ក្តី​តែងមាន​ភាព​សុខដុម ហើយ​ផល​កម្រៃ​ទៀតសោត​បាន​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​នាំ​តែ​កើតរឿង​សៅហ្មង​ចំពោះ​គ្នា​ប៉ុណ្ណោះ​៕

ឆ្នាំមមែ៖ ​រាសី​ល្អជា​មធ្យម​។ ការរស់នៅ​បើជា​ស្ត្រី​នៅថ្ងៃនេះ​គឺ​មិនត្រូវ​ឆាប់​ត្រចៀកស្រាល​ជឿទុកចិត្ត​គេ​ពេក​ឡើយ​ព្រោះ​បើកាលណា​ថ្លោះធ្លោយ​ធ្លាក់​ក្នុង​គ្រោះ​ចាញ់បោក​គេ ហើយ​មិន​ងាយ​ស្តារឡើងវិញ​ទេ​។​ ការប្រកប​ការងារ​ពុំ​ត្រូវយក​អារម្មណ៍​ដាក់ខ្លួន​ច្រើន​ឡើយ ត្រូវ​ចងចាំ​ថា​ទោះ​ទៅ​ទីណា​ក៏មាន​មនុស្ស​បែបនេះ ឬក៏​មាន​មនុស្ស​ដែល​ពិបាក​ជាងនេះទៅទៀត។​ ត្រូវ​គិតថា​បញ្ហា​មួយចំនួន​កើតឡើង​ជា​រឿង​ធម្មជាតិ​របស់​មនុស្ស​យើង​ហើយ​។​ការប្រកប​របរ​រក​ស៊ី​ជួញដូរ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​ពិសេស​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​កើតឡើង​។​ ​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ និង គូ​ស្នេហា​កំលោះ​ក្រមុំ​ក្នុង​ពេលនេះ​មាន​ភាពស្និទ្ធស្នាល​ដូច​ប្រក្រតី​មិនមាន​អ្វី​រកាំចិត្ត​គួរកត់សម្គាល់​ទេ​៕

ឆ្នាំវក៖ រាសី​ស្រុតចុះ​។ ​ថ្ងៃនេះ​បើ​លោកអ្នក​មិន​ធ្វើ​អ្វីដែល​ធ្វេសប្រហែស ឬ មិន​ប្រមាថ​កិច្ចការ​ចំពោះមុខ​នោះ​ក៏​ពុំមាន​បញ្ហា​អាក្រក់​កើតឡើង​ដែរ​។​ បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែ​ចេះ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​គ្មាន​ពាក្យ​ថា​ត្រូវ​មក​ដេក​សោក​ការ​នៅពេល​ក្រោយ​។​ ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន ដូច្នេះ​គួរ​មានការ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​លលេង​នឹង​ល្បែង​កាមគុណ​ប្រយ័ត្ន​កើតជា​រឿង​ធំ​គ្មាន​នរណា​ជួយ​កើត​៕

ឆ្នាំរកា៖ រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​បាន​ឈាន​ថយក្រោយ ហើយ​បញ្ហា​ខ្លះ​តូចតាច​សោះ​អាច​រីក​ជាធំ​ផង ម្ល៉ោះហើយ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​ ការប្រកប​ការងារ​តូចធំ​លោកអ្នក​តោង​តែ​ចងចាំ​ថា ការចេះ​ធ្វើ​ចិត្ត​ត្រជាក់ និង អត់ធ្មត់ ទើប​គ្មាន​បញ្ហា​អាក្រក់​ឈានចូល​កើត​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​កម្រើក​បន្តិច​វិញ ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​នាំឱ្យ​កើតការ​រកាំចិត្ត​មិនតិច​ឡើយ​៕

ឆ្នាំច៖ រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ ដំណើរ​ជីវិត​របស់លោក​អ្នក​បាន​ត្រឡប់មក​ល្អប្រសើរ​ឡើងវិញ ហើយ​អ្វីៗ​ធ្លាប់តែ​អាក្រក់​នឹង​ប្រែ​មក​ល្អជា​និច្ច​។ ​ការប្រកប​ការងារ​នា​ពេលនេះ​លោកអ្នក​មិនត្រូវ​ហ៊ាន​រិះគន់​ចៅហ្វាយនាយ​ឡើយ​ប្រយ័ត្ន​ជញ្ជាំងមានត្រចៀក​កើតមាន​រឿង​រាវ​ជាប់កុន​ដល់​អាត្មា​ខ្លួន​។ ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​មិនសូវ​ដូច​សមប្រកប​ប៉ុន្មាន​ដែរ​គឺ​ច្រើន​ខកបំណង ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​កើតរឿង​ជម្លោះ​វិវាទ​។​
រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​រកាំចិត្ត​និង​ចម្រូងចម្រាស​ចំពោះ​គ្នាច្រើន​៕

ឆ្នាំកុរ​៖ រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ដួង​រាសី​ប្រែ​មក​ល្អប្រសើរ ម្ល៉ោះហើយ​រាល់​ការធ្វើ​អ្វីមួយ​តែង​មានការ​ចម្រើន​លូតលាស់​និង​មានជោគ​សិរី​គ្រាន់​គាប់ប្រសើរ​។​ ទោះ​លោកអ្នក​ប្រកប​កិច្ចការ​អ្វី​ក៏ដោយ​ក៏​អាច​ចាប់ផ្តើម ពេញដៃពេញជើង​បាន​ហើយ​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​ហើយ​បើ​ចេះ​អត់ឱន​ឱ្យ​គ្នា​ខ្លះ​ទើប​អាច​គេច​ពី​រឿងរ៉ាវ​ចម្រូងចម្រាស់​ទៅរួច​៕