អ្នកកើតឆ្នាំម្សាញ់,ឆ្លូវ,មមែ ត្រូវតែអានព្រោះនេះជាការទស្សទាយជើងលេខសម្រាប់អ្នកនៅថ្ងៃស្អែកនេះ!

យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះ បានបញ្ជាក់ពីជើងលេខរបស់អ្នកកើតឆ្នាំម្សាញ់,ឆ្លូវ,មមែ នៅថ្ងៃស្អែកនេះ ពិតជាល្អ និងមានឱកាសទទួលបានលាភសំណាងជាច្រើនទៀតផង។

ឆ្នាំម្សាញ់៖ នៅថ្ងៃស្អែកនេះ បើ​លោក​អ្នក​ចង់​មាន​គម្រោង​ឬ​រៀបចំ​កិច្ចការ​អ្វីមួយ​សម្រាប់​បំពេញ ការ​ងារ​​ផ្ទាល់ខ្លួន​ឬ​សូ​ម្បី​តែ​ក្រុមហ៊ុន​ក្តី​តែង​ទទួលផល​សម្រេច​មួយ​ចំនួន​ត្រឡប់​មក​វិញ​ផង​ដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រក​ស៊ី​ជួញដូរ​ ​បើ​លោក​អ្នក​ចង់​បើក​របរ​ថ្មី​ឬ​ផ្លាស់​ទីកន្លែង​លក់ដូរ​តែងផ្តល់​ផល​ល្អ​ៗ​មក​វិញ​ជា​និច្ច​។​

ឆ្នាំឆ្លូវ៖​ នៅថ្ងៃស្អែកនេះ ទោះ​លោក​អ្នក​ប្រកបការងារ​អ្វី​មានការ​ប្រែប្រួល​ពី​អាក្រក់​មក​ល្អ​ តែ​ក៏​ត្រូវ​ប្រុង​ប្រយ័ត្ន​ដែរ​ព្រោះថា​បញ្ហា​រកាំរកូស​តែង​កើត​មាន​ជា​ញឹកញាប់​ផង​ដែរ។ សម្រាប់​ការ​ចរចា​ឬ​ទំនាក់ទំនង​ការងារ​គឺទទួល ​ផ្លែផ្កា​ល្អ​ៗ​ និង​តែង​ហុច​ឱ្យ​ជាប់​ជា​និច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​រក​ផល​ចំណូល​មិន​ត្រូវ​ឱ្យ​អតិថិជន​ជំពាក់​ប្រាក់ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ​ឯការ​សង​មក​វិញ​តឹង ដូច​អូស​ឬ​ស្សី​បញ្ច្រាស​ចុង​ហើយ​ស្រួល​មិន​ស្រួល​កើតការ​ទាស់ទែង​គ្នា​ថែម​ទៀត។

ឆ្នាំមមែ៖​ នៅថ្ងៃស្អែកនេះ លោក​អ្នក​មិន​ត្រូវ​មាន​ក្តី​ស​ង្ឃឺ​ម​អ្វីមួយ​ខ្លាំងក្លា​ពេក​ដែរ​ពីព្រោះ​ឃើញ ថា​ផល​អាក្រក់​មួយ​ចំនួន​ក៏​មាន​ចំពោះ​មុខ​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ ជឿនលឿន​ទៅ​មុខ​ល្អ​ហើយ​បើ​ចង់​បើក​របរ​អ្វីមួយ​ថ្មី​ផង​ក៏​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕