Wow! អ្នកកើតឆ្នាំទាំង៣នេះ លំបាកតែពីក្មេងទេ តែពេលចាស់ទៅលុយចាយមិនចេញខ្វះ!

យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់ស្ដេចហោនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ គឺជាឆ្នាំដែលមានសំណាងខ្ពស់ ហើយការលំបាកមានតែនៅពីក្មេងទេ ពេលចាស់ទៅនឹងលែងខ្វះហើយលុយចាយ។

ឆ្នាំច៖ លោកអ្នក​ដែល​កើត​ឆ្នាំនេះ ដែលមាន​សត្វ​សុនខមាស​ជា​តំណាង នឹងមាន​ភាពរហ័សរហួន អារម្មណ៍​ភ្លឺ​ថ្លា មាន​រាសី​ខ្ពស់ ជាពិសេសបាន​ជួបនឹង​ក្រុមមនុស្សល្អៗ។ ហើយពីមួយឆ្នាំទៅមួយឆ្នាំ រឿងរ៉ាវអាក្រក់ៗទាំង​ប៉ុន្មាន​ដែល​កើតមាន​ នឹង​រលាយ​សាបសូន្យ ដោយ​ជំនួស​មកវិញ​លាភ​ធំ ហើយ​គោលបំណង​ដែល​ព្រៀងទុក​តាំងពី​ក្មេងទៅនោះ នឹង​បានសម្រេច​ដូច​ការគិត​នៅពេលដែលអ្នកចាស់ទៅ។

ឆ្នាំជូត៖ ជា​ឆ្នាំ​ដែលមាន​រាសី​ខ្ពស់ និង​ឈរ​នៅលើ​ចំណុចកំពូល​នៃ​ជើង​លេខ។ បើទោះជា​លោកអ្នក​ជួបនឹង​ឧបសគ្គ ឬ​បញ្ហា​ធំ​យ៉ាងណា ក៏មាន​ក្រុមមនុស្ស​នៅចាំ​ជួយ​ដោះស្រាយបាន​យ៉ាង​ប្រសើរ ជាពិសេស សម្រាប់​អ្នក​ដែល​ប្រកប​កិច្ចការងារ​នៅក្នុង​រដ្ឋាភិបាល​តែម្ដង។ ​សម្រាប់​អ្នក​ប្រកប​ជំនួញ​ជួញដូរ​វិញ លុយនឹងកាន់តែហូរចូលពីមួយឆ្នាំទៅមួយឆ្នាំរហូតដល់ពេលចាស់ទៅលុយចាយមិនខ្វះនោះទេ។

ឆ្នាំមមី៖ បើសិន​លោកអ្នក​មានបំណង ឬ​គម្រោង​ធ្វើ​អ្វីមួយ សូមកុំ​រេរា ហើយ​ត្រូវ​សម្រុក​ធ្វើ​ទៅតាម​គម្រោង និង​ធ្វើជាជំហានៗ ដ្បិត​ភាពជោគជ័យ​នឹង​តោង​នៅជាប់​ខ្លួន​អ្នកជា​និច្ច ហើយលុយធំរបស់លោកអ្នកក៏ចូលកាន់តែច្រើនឡើងៗនៅពេលដែលអ្នកមានវ័យកាន់តែច្រើនឡើងៗ៕