នៅថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០២៤នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីធ្លាក់ស្រុតចុះ។ ដំណើរជីវិតរបស់លោកអ្នកនាពេលនេះច្រើនជួបបញ្ហាហោប៉ៅគ្មានប្រាក់ ហើយបញ្ហាមួយចំនួនរត់ចូលនាំឱ្យជួបសៅហ្មងមិនតិចសោះឡើយ។ ថ្ងៃនេះការប្រកបការងារអ្វីមួយឃើញថាមិនសូវមានការជឿនលឿនទៅមុខប៉ុន្មានទេពោលគឺតែងមានឧបសគ្គយាយីពិបាកក្នុងការទប់ទល់ច្រើន។ អ្នកប្រកបរបររកស៊ីជួញដូរវិញ ដោយសារយីអ៊ុនពុំសូវអំណោយផល ម្ល៉ោះហើយធ្វើឱ្យមានក្រុមមនុស្សតាមឈ្នានីស និង ព្យាបាទយាយី។សម្ព័ន្ធស្នេហាកំលោះក្រមុំកុំគប្បីឈ្លក់នឹងល្បែងកាមគុណប្រយ័ត្នរែកពន់ភាពទុក្ខសោកនៅពេលក្រោយ៕
ឆ្នាំឆ្លូវ៖ រាសីស្រុតចុះ។ ក្នុងថ្ងៃនេះយីអ៊ុនលោកអ្នកពុំគាប់ប្រសើរទេ ម្ល៉ោះហើយបើទោះបីជួបបញ្ហាអ្វីក៏ដោយមិនអាចយកភាពមួម៉ៅក្តៅក្រហាយដាក់ខ្លួនបានឡើយ ព្រោះអាចជះឥទ្ធិពលណាមួយមកវិញដែលរកនឹកស្មានមិនដល់។ លោកអ្នកត្រូវធ្វើចិត្តឱ្យត្រជាក់ ហើយយកប្រាជ្ញាជាអាវុធក្នុងការដោះស្រាយទើបប្រសើរហោង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមិនគួរទុកចិត្តអតិថិជនពេកទេប្រយ័ត្នត្រូវចាញ់បោកគេអសារឥតការ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានតែការតោះតើយនិងនឿយណាយព្រោះតែការមិនសូវទុកចិត្តគ្នា៕
ឆ្នាំខាល៖ រាសីស្រុតចុះ។ នៅថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងសំខាន់ ឬណាត់ចរចារឿងធំដុំអ្វីមួយឡើយពីព្រោះថាងាយជះផលអាក្រក់មកវិញណាស់។ ការប្រកបការងារលោកអ្នកទោះធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាមិនល្អណាមួយចោទឡើង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះបើលោកអ្នកចង់បើហាងថ្មី ឬ ចេញធ្វើជំនួញថ្មីផ្លូវឆ្ងាយពុំសូវផ្តល់ផលល្អទេដូចនេះត្រូវចេះគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយទើបប្រសើរ។ សម្ព័ន្ធស្នេហាកំលោះក្រមុំពិសេសស្ត្រីមិនត្រូវបណ្តោយខ្លួនប្រាណមិនគិតនោះឡើយត្រូវចេះប្រកាន់ខ្ជាប់ប្រពៃណីផូរផង់បើពុំនោះទេលោកអ្នកពិតជាត្រូវរែកពន់កម្មក្រាស់នៅគ្រាខាងមុខជាក់ជាពុំខាន៕
ឆ្នាំថោះ៖ រាសីខ្ពស់ត្រដែត។ ទាំងស្ត្រីបុរសការរស់នៅលោកអ្នកត្រូវចេះរៀបចំគ្រួសារ និង ប្រាក់កាសឱ្យបានល្អទើបពុំមានអ្វីនាំឱ្យរែកពន់ភាពលំបាកលំបិននាគ្រាខាងមុខ។ ការប្រកបការងារដោយសារដួងរាសីឡើងខ្ពស់ ដូចនេះអាចសម្រុកបានហើយ ពីព្រោះថាផលតែងហុចមកវិញគ្រាន់ជាទីពេញចិត្ត។ អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរបើលោកអ្នកចង់ផ្លាស់ប្តូរមុខរបរថ្មីឬបើកធ្វើជំនួញតូចធំតែងផ្តល់ផលល្អៗមកវិញជានិច្ច។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើមានបញ្ហាល្អក់កករផ្លូវចិត្ត ថ្ងៃនេះអាចប្រែមកល្អូកល្អិននិងយល់ចិត្តគ្នាឡើងវិញ៕
ឆ្នាំរោង៖ រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះបើលោកអ្នកមានដាក់គម្រោងការ ឬ ណាត់ជួបចរចាអ្វីមួយ តែងមានការសហការពីអ្នកដទៃជានិច្ច។ ការប្រកបការងារលោកអ្នកគប្បីមានការធ្វើឱ្យពេញទំហឹងនោះនឹងទទួលផ្លែផ្កាដូចជាទីពេញចិត្តពុំខាន។ ការប្រកបការងារគ្រាន់កម្រើកជាងមុន ហើយបើចង់ជួញផ្លូវឆ្ងាយក៏តែងហុចជាលទ្ធផលគ្រាន់គាប់ចិត្តដែរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពសុខដុម និង នឹករលឹកចំពោះគ្នាប្រពៃណាស់៕
ឆ្នាំម្សាញ់៖ រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកងាយកើតនូវរឿងរាវតប់ប្រម៉ល់ និង ក៏ងាយលេចចេញនូវបាតុភាពជាមួយអ្នកដទៃណាស់ដែរគប្បីប្រយ័ត្នប្រយែងបន្តិច។ ក្នុងថ្ងៃនេះទោះធ្វើអ្វីក៏ដោយឱ្យចេះប៉ាន់ប្រមាណហើយមិនត្រូវធ្វើដោយសេចក្តីប្រាថ្នាហួសប្រមាណពុំនោះនឹងបណ្តាលឱ្យបាត់បង់ទៅវិញទេ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់តិចតួច តែយ៉ាងណាការជួញទីជិតឆ្ងាយការរកផលកម្រៃនោះទោះមិនច្រើនពិតមែនក្តីតែក៏មានភាពសុខដុមគួរជាទីកក់ក្តៅផង។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំមានចិត្តរេដូចចុងស្រល់ប្រយ័ត្នកម្មពៀរវាឆ្លងម្តងម្នាក់វិញ៕
ឆ្នាំមមី៖ រាសីល្អជាមធ្យម។ នាពេលនេះទាំងស្ត្រីបុរសអ្នកមិនត្រូវសម្លឹងខ្ពស់ និងគិតក្តីស្រមើលស្រម៉ៃអ្វីមិនមែនការពិតពីព្រោះថានេះសុទ្ធសឹងរឿងឥតប្រយោជន៍ ហើយនាំឧបទ្រពចង្រៃដាក់ខ្លួន។ ការប្រកបការងារថ្ងៃនេះពុំមានសូវជឿនលឿនទៅមុខ ហើយក៏មិនថយក្រោយដែរពោលគឹនឹងធឹងល្អប្រពៃ។ អ្នកប្រកបរបររកស៊ីជួញដូរមានការខ្សត់ខ្សោយក្នុងការរកផលចំណូលណាស់ ដូច្នេះទាល់តែខិតខំខ្លាំងទើបអាចរកផលកម្រៃចិញ្ចឹមគ្រួសារទៅរួច។ សម្ព័ន្ធស្នេហាប្រុសស្រីមានភាពតែលតោលនិងខ្វាយខ្វល់ព្រោះ តែបញ្ហារកាំរកូស កំពុងកើតឡើងឥតសូវធូរស្បើយឡើយ៕
ឆ្នាំមមែ៖ រាសីខ្ពស់ត្រដែត។ ដួងរាសីត្រឡប់មកល្អប្រសើរឡើងវិញ ហើយក៏ជាថ្ងៃសុខដុម។ ក្រៅពីនេះបើលោកអ្នកចង់សម្រេចរឿងការងារត្រូវជជែករឿងការងារ និងបើចង់សមដូចប្រកបរឿងស្នេហាត្រូវជជែករឿងស្នេហា។ នៅថ្ងៃនេះដែរផ្តល់ផលល្អសម្រាប់សម្រុកកិច្ចការងារតូចធំ ហើយ។ ក្រៅពីនេះក៏ផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងកិច្ចឬចរចាបញ្ហាអ្វីមួយផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃក៏មានភាពល្អប្រសើរដែរតែត្រូវត្រួតពិនិត្យសមាសភាពឱ្យបានត្រឹមត្រូវប្រយ័ត្នត្រូវចាញ់បោកគេ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការរីកលូតលាស់និងមានភាពសុខដុមប្រពៃ៕
ឆ្នាំវក៖ រាសីធ្លាក់ស្រុតចុះ។ ក្នុងថ្ងៃនេះឃើញថាដំណើរជីវិតជួបនូវបញ្ហាស្មុគស្មាញ ម្ល៉ោះហើយត្រូវអត់ធ្មត់និងមានការប្រយ័ត្នប្រយែងបន្តិចពីព្រោះថាស្ថិតនៅលើកំណាត់ ផ្លូវ រដិបរដុបនៅឡើយ។ ចំពោះរាល់កិច្ចការងារឃើញថាដំណើរជីវិតរបស់លោកអ្នកបានងើបប្រសើរឡើងវិញមិនថាជាកិច្ចការតូចតាចឬធំដុំនិងប្រាក់កាសតែងផ្តល់ជាផ្លែផ្កាមកវិញជានិច្ច។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបលើផលលំបាកច្រើនព្រោះផលចំណូលរកបានដោយតានតឹង និង ភាគច្រើនលាភហេងធំៗច្រើនបោលហួស។ រីឯសេចក្តីស្នេហាប្រុសស្រីកុំចង់ចាញ់ឈ្នះគ្នាដោយសារការចិត្តខ្លាំងប្រយ័ត្នជម្លោះឈានដល់ការបែកបាក់៕
ឆ្នាំរកា៖ រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះបើលោកអ្នកជួបផលលំបាកនឹងមានក្រុមមនសុ្សជួយណែនាំ និង ផ្តល់យោបល់ល្អៗមកវិញគ្រាន់ដោះស្រាយបញ្ហាបានផង។ ការប្រកបការងារឃើញថាពុំមានឧបសគ្គចូលមកយាយីនាំលោកអ្នកពិបាកឆ្លងកាត់ឡើយ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកផ្លូវអាកាសក្តីតែងហុចផ្លែផ្កានិងប្រមូលផលកម្រៃគ្រាន់ជាទីកក់ក្តៅ ហើយក៏មានភាពសុខដុមប្រពៃ។ រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
ឆ្នាំច៖ រាសីស្រុតចុះ។ ដំណើរជីវិតជួបរឿងសៅហ្មង ហើយបញ្ហាទាំងប្រាក់កាស និងក្រុមគ្រួសារក៏ជួបរឿងរាវអំពលទុក្ខច្រើនដែរ។ លោកអ្នកត្រូវយកចិត្តទុកដាក់ចំពោះការងារបន្តិចព្រោះថាមានក្រុមមនុស្សចាំតែចាប់កំហុស ហើយបើឃើញលោកអ្នកមានបញ្ហាផងគេចាំតែជាន់ពន្លិចបន្ថែមប៉ុណ្ណោះ។ អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវចេះមានគិនិតផ្តួចផ្តើមរបរថ្មីៗបន្ថែមទៀត ឬ រកប្រាក់ចំណូលបន្ថែមទើបជាការប្រសើរ។ សម្ព័ន្ធស្នេហាប្រុសស្រីមិនត្រូវយកភាពប្រកែប្រកាន់ដាក់មុខច្រើនឡើយ បើពុំនោះកើតមានតែរឿងរាវមិនចេះចប់ពុំខាន៕
ឆ្នាំកុរ៖ រាសីខ្ពស់ត្រដែត។ ក្នុងរង្វង់គ្រួសារកើតមានភាពសុខដុម និង កំពុងកើតវាលកាលកុម្ពត្រជាក់ត្រជុំគ្រាន់គាប់ប្រសើរឡើងវិញ។ ថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះទោះធ្វើអ្វីត្រូវសម្រុកឱ្យបានពេញទីនោះផ្លែផ្កាល្អៗតែងហុចមកវិញដូចជាទីពេញចិត្ត។ អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ផ្លាស់ទីកន្លែងលក់ដូរឬចង់រើទីកន្លែងលក់ដូរឃើញថាក៏ជាឱកាសប្រពៃណាស់ព្រោះអាចហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅ។ សម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីពុះកញ្ជ្រោលព្រោះតែការសេពកាមគុណប្រយ័ត្នរែកពន់ទុក្ខសោកនៅគ្រាក្រោយហើយអសោចកេរិ៍្តឈ្មោះឥតអំពើ៕