នៅថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកទោះចង់ធ្វើអ្វីតែងទទួលរងការរាំងស្ទះ និងជួបនូវឧបសគ្គចំពោះមុខនាំពិបាកឆ្លងកាត់។ ដោយឡែកអ្នកប្រកបការងារនៅថ្ងៃនេះវិញគឺទៅមុខយឺត និងពិសេសងាយមានរឿងរាវជាមួយអ្នកដទៃច្រើនថែមទៀត។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះមានភាពប្រទាំងប្រទើសទាំងក្នុងក្រុមគ្រួសារនិងអ្នកមានមុខរបរដូចគ្នា។ រីឯបញ្ហាស្នេហាប្រុសស្រីបើចង់យកនរណាម្នាក់ជាគូគាប់ត្រូវចេះពិនិត្យពិច័យឱ្យបានច្បាស់លាស់ទើបមិនត្រូវមករងកម្មនៅគ្រាខាងមុខ ៕
ឆ្នាំឆ្លូវ៖ រាសីល្អជាមធ្យម។ នៅសប្តាហ៍ក្រោយអាចសប្បាយចិត្តបានហើយពីព្រោះថាឈានដល់ដំណើរជីវិតនឹងមានការផ្លាស់ប្តូរល្អប្រសើរទាំងតួនាទីការងារ ប្រាក់កាស និងរួមទាំងរឿងផ្ទាល់ខ្លួន។ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកស្ថិតនៅក្នុងកម្រិតមធ្យមពិតមែន ប៉ុន្តែទោះធ្វើអ្វីមិនអាចប្រមាថបានទេគប្បីមានការប្រយ័ត្នប្រយែង។ បើជាអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញមិនត្រូវធ្វើអ្វីដោយតក់ក្រហល់ចង់បានភ្លាមៗទេពិសេសការបណ្តាក់ទុនរកស៊ីប្រយ័ត្នជួបរឿងស៊យអស់ប្រាក់កាសពីខ្លួនត្រូវមកដេកសោកការ។ សេចក្តីស្នេហាប្រុសស្រីបើមានបញ្ហាអ្វីកុំយកកំហឹងទល់កំហល់ឱ្យសោះប្រយ័ត្នកើតជាជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំខាល៖ រាសីល្អជាមធ្យម។ ឆ្លងដល់សប្តាហ៍ក្រោយដំណើរជីវិតរបស់លោកអ្នកមិនល្អទេពីព្រោះថាឈានចូលដល់ដួងរាសីខែស្រុតចុះ ហេតុនេះធ្វើអ្វីៗមិនអាចប្រមាថបានឡើយពីព្រោះថាផលអាក្រក់ងាយកើតឡើងជានិច្ច។ ដំណើរជីវិតការប្រកបការងាររបស់លោកអ្នកវិញមានជោគមានជ័យហើយធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុខជាសន្សឹមៗជានិច្ច។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់ជួញធំដុំមិនសូវកាក់កបប៉ុន្មានទេពិសេសប្រយ័ត្នជួបគ្រោះចាញ់បោកគេថែមទៀត។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំយកការប្រចែប្រច័ណ្ឌមកទុកក្នុងខួរក្បាលច្រើនប្រយ័ត្នកើតរឿងរាវនៅក្បែរគ្នាមិនសូវសុខ ៕
ឆ្នាំថោះ៖ រាសីខ្ពស់ត្រដែត។ ថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារ ឬចរចាក្នុងរឿងអ្វីមួយពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីពេញចិត្ត។ ដោយសារដួងរាសីឡើងខ្ពស់ ដូចនេះបើមានការដាក់គម្រោងការឬណាត់ធ្វើអ្វីមួយជាមួយនរណាម្នាក់តែងមានការសហការពីអ្នកដទៃបានយ៉ាងល្អ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកចេញធ្វើជំនួញទីជិតឆ្ងាយត្រូវចេះធ្វើសត្រូវឱ្យក្លាយជាមិត្ត ហើយត្រូវចេះបើកចិត្តឱ្យទូលាយដោយមិនត្រូវយកភាពឈ្នានីសដាក់ខ្លួននោះទើបអ្វីៗល្អប្រពៃបំផុត។ រីឯបញ្ហាស្នេហាប្រុសស្រីមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អប្រពៃ៕
ឆ្នាំរោង៖ រាសីល្អជាមធ្យម។ ថ្ងៃនេះពុំផ្តល់ផលល្អសម្រាប់លោកអ្នកចរចា ឬទំនាក់ទំនងអ្វីមួយឡើយពីព្រោះថាងាយជួបគ្រោះអាក្រក់យាយីជាងសព្វមួយដង។ ការប្រកបការងារឃើញថាតែងមានឧបសគ្គខ្លះៗយាយីតែយ៉ាងណាបើលោកអ្នកប្រឹងប្រែងពុះពារនោះតែងសម្រេចបំណងជានិច្ច។ អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញហូរចូលមិនទៀងទាត់ ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនរកស៊ីធំដុំ និង យកទៅលេងល្បែងស៊ីសងទ្បើយនាំជាប់ការកុនខ្លួន។ សម្ព័ន្ធស្នេហាប្រុសស្រីក្នុងថ្ងៃនេះមានភាពលូតលាស់ទៅមុខនិងកំពុងស្រុះស្រួលគ្នាល្អប្រពៃ៕
ឆ្នាំម្សាញ់៖ រាសីល្អជាមធ្យម។ ទាំងស្ត្រីបុរសលោកអ្នក មិនត្រូវមាត់ឥតគម្របប្រយ័ត្នកើតរឿងរាវជម្លោះវិវាទ ហើយមកលំបាកនៅគ្រាខាងមុខ។ ថ្ងៃនេះដំណើរជីវិតស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបបន្តិច ម្ល៉ោះហើយទោះធ្វើអ្វីក៏តែងមិនសម្រេចតាមគោលដៅឬមានការជឿនលឿនទៅមុខដូចគាប់បំណងនោះឡើយ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក៏ដូច្នេះដែរការចង់បោះទុនទៅលើអ្វីមួយត្រូវមើលមុខមើលក្រោយព្រោះផ្លែផ្កាទទួលបានមកវិញមានភាពយ៉ាប់យ៉ឺនសម្បើមណាស់ផង។ សម្ព័ន្ធស្នេហាប្រុសស្រីជួបបញ្ហាប្រទាំងប្រទើសក៏ច្រើន ឯការផ្អែមល្ហែមក៏ច្រើន៕
ឆ្នាំមមី៖ រាសីស្រុតចុះ។ ទាំងស្ត្រីបុរសលោកអ្នកទោះនៅទីណា ឬធ្វើអ្វីមួយគឺមិនអាចប្រមាថបានឡើយពីព្រោះថាងាយកើតនូវបញ្ហាអាក្រក់ៗជាងសព្វមួយដង។ ថ្ងៃនេះដែរដោយសារដួងរាសីស្រុតចុះ ហេតុនេះធ្វើអ្វីត្រូវចេះត្រិះរិះពិចារណាទើបមិនមានបញ្ហាចោទឡើង។ អ្នកប្រកបរបររកស៊ីជួញដូរមុខរបរមិនសូវជឿនលឿនទៅមុខទេ ពិសេសងាយកើតបញ្ហាមិនល្អកើតមានចំពោះមុខ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំងាយទៅមុខតែក៏ងាយបែកបាក់ដែរ៕
ឆ្នាំមមែ៖ រាសីខ្ពស់ត្រដែត។ ដំណើរជីវិតបានផ្លាស់ប្តូរមកល្អប្រសើរ ម្ល៉ោះហើយ រាល់បញ្ហាឧបទ្រពចង្រៃរត់ចេញ ហើយជោគសំណាងមួយចំនួនចូលមកជំនួសវិញ។ ការប្រកបការងារផ្តល់ផលល្អក្នុងការបណ្តាក់ទុនរកស៊ីឬពិភាក្សារឿងសំខាន់អ្វីមួយផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះមានភាពកាក់កបគួរសម ហើយកំពុងមានភាពសុខដុមប្រពៃ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើចង់ផ្សំផ្គុំគ្រួរសារជាឱកាសល្អបំផុត និង បើមានជម្លោះវិវាទជាពេលវេលាល្អក្នុងការផ្សះផ្សារទៀតផង៕
ឆ្នាំវក៖ រាសីល្អជាមធ្យម។ ទាំងស្ត្រីបុរសងាយជួបរឿងរាវប្រទាំងប្រទើសជាមួយក្រុមមនុស្សណាស់គប្បីមានការប្រយ័ត្នប្រយែង។ ការបំពេញការងារមានការរីកលូតលាស់យឺត ហើយទាល់តែខិតខំខ្លាំងបន្តិចទើបទទួលជោគជ័យកិច្ចការធំៗមួយចំនួន។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាផ្លូវគោកផ្លូវទឹកឬផ្លូវអាកាសក្តីទោះលោកអ្នកខិតខំប៉ុនណាបានត្រឹមមួយទប់ទល់ ហើយបើឱ្យសល់ធំដុំនោះគ្មាននោះឡើយ។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកើតមានការចាប់កំហុសនិងយកភាពប្រចែប្រច័ណ្ឌដាក់ខ្លួនច្រើននាំឱ្យកើតការកាំចិត្តមិនតិចទេ៕
ឆ្នាំរកា៖ រាសីស្រុតចុះ។ ថ្ងៃនេះលោកអ្នកត្រូវចេះគ្រប់គ្រងអារម្មណ៍ និងមិនត្រូវប្រកាន់ចិត្តឆេវឆាវឡើយពីព្រោះថាងាយជះផលអាក្រក់នាពេលក្រោយវិញណាស់។ ការប្រកបការងារលោកអ្នកអាចទទួលរងគាបសង្កត់ផ្លូវចិត្តច្រើន ម្ល៉ោះហើយបើទោះបីកិច្ចការងារតូចធំ ក៏តែងមានបញ្ហាតាមយាយីជានិច្ច។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើននិងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផងគួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។ រីឯបញ្ហាស្នេហាប្រុសស្រីមានដំណើរថយក្រោយព្រោះតែម្នាក់ៗចង់ចាញ់ឈ្នះគ្នាមិនណយទេ៕
ឆ្នាំច៖ រាសីស្រុតចុះ។ នៅថ្ងៃនេះបើមានបញ្ហាអ្វីចូលមកយាយីលោកអ្នកគប្បីចេះគ្រប់គ្រងអារម្មណ៍ឱ្យបានល្អ និងដាច់ខាតមិនត្រូវយកកំហឹងទល់កំហល់ទើបគ្មានរឿងរាវអាក្រក់ៗកើតឡើង។ ដោយឡែកការប្រកបការងារបើលោកអ្នកចង់ធ្វើអ្វីមួយគប្បីគិតឱ្យបានគ្រប់ជ្រុងជ្រោយ ពីព្រោះថាបើធ្វើអ្វីមួយល្អហើយដល់ថ្ងៃខាងមុខនេះអ្វីៗក៏ល្អទៅជាមួយដែរ។ អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានហូរចូលមួយៗគ្រាន់បំពេញបំពង់តែបើចង់ធ្វើជំនួញធំៗនោះឃើញថាតែងជួបផលអាក្រក់ច្រើនជាងល្អបន្តិច។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការចេះអត់ឱនឱ្យគ្នានិងប្រាស្រ័យទាក់ទងគ្នាល្អ៕
ឆ្នាំកុរ៖ រាសីខ្ពស់ត្រដែត។ លោកអ្នកទោះធ្វើអ្វីតែងអាចដំណើរការស្រួល និងក្រុមមនុស្សក៏តែងជួយជ្រោមជ្រែងជានិច្ច។ ថ្ងៃនេះការប្រកបការងារមានការជម្រើនលូតលាស់ និង ពិសេសអាចទទួលអំណោយអ្វីមួយថែមទៀត។ អ្នកប្រកបរបររកស៊ីជួញដូរពេលនេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬរើទីកន្លែងលក់ដូរដោយអាចជួបនូវក្តីចម្រុងចម្រើនលូតលាស់ទៅមុខជានិច្ច។ បញ្ហាគូគ្រងប្តីប្រពន្ធ និង គូស្នេហាកំលោះក្រមុំមានការស្រស់ស្រាយ ហើយបើលោកអ្នកមានទំនាស់ទាស់ទែងគ្នាជាពេលវេលាល្អបំផុតក្នុងការដោះស្រាយហើយ៕